អាជីព
បាត់ការគោរពនៅកន្លែងធ្វើការ ដោយសារសកម្មភាពទាំង ៤ យ៉ាងនេះ
មានដែលឆ្ងល់ទេ ថាម៉េចគេផ្សេងធ្វើការរួមជាមួយយើង តែងតែទទួលបានការគោរពពីមនុស្សជុំវិញខ្លួន ជាពិសេស ការឱ្យតម្លៃពីចៅហ្វាយពិសេសតែម្ដង ចំណែកយើងវិញខំធ្វើការឡើងជិតដុះស្នឹមហើយ តែបែរជាគ្មានបានការមើលឃើញ?
Kpt Plus នឹងបង្ហាញនូវចំណុច ៤ យ៉ាង ដែលបុគ្គលិកម្នាក់ៗគួរពិចារណា បើចង់ឲ្យអ្នកជុំវិញខ្លួនគោរពនិងផ្ដល់តម្លៃនៅកន្លែងធ្វើការ៖
១. ផ្ញើអ៊ីមែលរញ៉េរញ៉ៃមិនច្បាស់លាស់
បើយើងចូលចិត្តបង្កើតទម្លាប់ផ្ញើអ៊ីមែលឬសារវែងឆ្ងាយដូចកំណាព្យ ហើយថែមទាំងលាយឡំនឹងកំហុស នោះគេនឹងចាប់ផ្ដើមធុញទ្រាន់។ ប្រការល្អគួរបង្កើតអ៊ីមែលច្បាស់ៗ ខ្លីនិងគ្មានកំហុសនៅកន្លែងធ្វើការ នោះយើងនឹងមានជំហររឹងមាំចាប់ពីវិនាទីនេះទៅ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ១៦ ពាន់លានដុល្លារ លោកស្រី Julie Sweet មានប្រសាសន៍ថា ថៅកែយកចិត្តទុកដាក់ចំពោះរបៀបដែលបុគ្គលិកធ្វើការទំនាក់ទំនងតាមអ៊ីមែល។ ទោះបីជាលោកស្រីជានាយកប្រតិបត្តិកំពូលក៏ដោយ ក៏លោកស្រីនៅតែចំណាយពេលរាល់ឆ្នាំដើម្បីធ្វើឲ្យប្រសើរឡើងនូវជំនាញទំនាក់ទំនងនេះ។
យោងតាមទិន្នន័យដែលបានចងក្រងដោយ Monster ពីការផ្សព្វផ្សាយការងារចំនួន ៩៤៣,០០០ កន្លែង នៅទូទាំងទីផ្សារបានឲ្យដឹងថា ការប្រាស្រ័យទាក់ទងគ្នាបានល្អ គឺជាជំនាញទន់ទូទៅ ដែលនិយោជិកកំពុងស្វែងរក។
២. តែងតែសង្ស័យលើខ្លួនឯង
តាមការស្រាវជ្រាវបង្ហាញថា មនោសញ្ចេតនាឆ្លងរាលដាលលឿន បើយើងមានអារម្មណ៍អន់ចិត្តខ្លួនឯង នោះអ្នកដទៃអាចចាប់ផ្ដើមកត់សម្គាល់ឃើញ។ Brian Wong អាយុ ២៦ ឆ្នាំជាសហគ្រិនម្នាក់ដែលធ្វើការជាមួយក្រុមហ៊ុនកំពូលៗ ដូចជា Pepsi និង McDonald និយាយថា ទំនុកចិត្តមានសារៈសំខាន់ណាស់ក្នុងការកសាងកេរ្តិ៍ឈ្មោះល្អ។ ហើយការថែរក្សាខ្លួនឯងឲ្យមានទំនុកចិត្តច្រើនជាងមុននៅកន្លែងធ្វើការ គឺជាការអភិវឌ្ឍទំនុកចិត្ត និងបំបាត់រាល់ការសង្ស័យលើខ្លួនឯង។
៣. មិនដែលជួយសម្រាលទុក្ខចៅហ្វាយឬមិត្តរួមការងារ
បើយើងទម្លាប់ប្រកាន់ខ្លួន ធ្វើតែការងាររបស់ខ្លួន មិនចង់ជួយចៅហ្វាយឬអ្នកជុំវិញខ្លួនទេ ដូចកំពុងតែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ឬអាជីពរបស់ខ្លួនកាន់តែអាក្រក់ប៉ុណ្ណោះ។
មហាសេដ្ឋី Warren Buffett មានប្រសាសន៍ថា “ ភាពខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សមិនជោគជ័យ គឺថាមនុស្សដែលជោគជ័យមិនដែលទម្រន់ការងារ និងតែងជួយអ្នកជុំវិញខ្លួនជានិច្ច” ។ ចំពោះចៅហ្វាយការស្នើសុំជំនួយរបស់ពួកគេ ដូចផ្ដល់អាទិភាពដល់ការងាររបស់យើង ហើយក៏អាចកាត់បន្ថយភាពតានតឹង ឬបន្ទុកធ្ងន់ករបស់គាត់ដែរ។

នៅពេលយើងមានអាទិភាពលើការងារ មិនត្រឹមតែជោគជ័យនោះទេ ហើយក៏ជាវិធីល្អមួយដែលមេនឹងដំឡើងឋានៈការងារនិងប្រាក់ខែដល់យើងដែរ។
៤. មិនដែលជួយសង្គមឬផ្លាស់ប្ដូរការគិត
ទោះបីជាអង្គុយនៅតុធ្វើការពេញមួយថ្ងៃងាយស្រួលក៏ដោយ ក៏ត្រូវតែដើរចេញទៅក្រៅ ដើម្បីកម្សាន្តឬជួបមនុស្សថ្មីៗដែរ។ អ្នកស្រាវជ្រាវនិងអ្នកនិពន្ធលក់ដាច់បំផុតលោក Shawn Achor បានរកឃើញថា មនុស្សដែលបង្ហាញការគាំទ្រសង្គមដល់អ្នកដទៃ ដូចបានជួយអាជីពរបស់ពួកគេនៅក្នុងដំណើរការនេះបានច្រើនរាប់មិនអស់។
លោកសរសេរថា“ យើងម្នាក់ៗគឺដូចជាមេអំបៅដែលមានឥទ្ធិពល” ហើយការផ្លាស់ប្ដូរតូចៗ ឆ្ពោះទៅរកផ្នត់គំនិតវិជ្ជមាន អាចបញ្ជូនឥទ្ធិពលវិជ្ជមានតាមរយៈអង្គការ ក្រុមគ្រួសារ និងសហគមន៍របស់យើង៕
ចុចអាន៖ក្បួនពិសេសទាំង ៥ សម្រាប់យុវវ័យក្នុងការជ្រើសរើសអាជីពឬការងារ
ចុចអាន៖៥ ចំណុចគួរធ្វើបើចង់ទាក់ទាញបុគ្គលិកល្អនៅធ្វើការយូរអង្វែង
ប្រែសម្រួល៖ សាងស្រីល័ក្ខ
ប្រភព៖ cnbc

-
សន្តិសុខសង្គម១៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល