អាជីព
៣វិធី រកប្រាក់ចំណូលបន្ថែមតាមអ៊ីនធឺណិតយ៉ាងងាយស្រួល
តាមពិតយើងសុទ្ធតែអាចរកប្រាក់ចំណូលបន្ថែមតាមរយៈការងារក្រៅម៉ោងផ្សេងៗ ខណៈដែលតាមរយៈប្រព័ន្ធអ៊ីនធឺណិត គឺជាវេទិកាអនឡាញ ដែលយើងមើលរំលងមកជាយូរ។ នៅលើវេទិកាអនឡាញ យើងក៏អាចលក់អ្វីដែលជាកម្មសិទ្ធរបស់យើង មិនថាជាជំនាញសរសេរ អាន ឬបង្រៀនជាឃ្លិបវីដេអូនោះទេ។
ខាងក្រោមនេះ គឺជាវិធី៣យ៉ាងងាយៗ គ្រាន់តែចេះឲ្យប្រាកដនិងមានជំនាញច្បាស់លាស់ គឺរកលុយតាមអនឡាញបានហើយ។
១ សរសេរអត្ថបទដើម្បីបង្កើតប្រាក់ចំណូល
វិធីសាស្រ្តនេះគឺជាវិធីល្អមួយ ក្រៅពីអាជីពប្រចាំថ្ងៃរបស់យើង ក៏អាចរកចំណូលពីខាងក្រៅនៅពេលណាទំនេរពីកិច្ចការងារ។ ការសរសេរអត្ថបទផ្សេងៗមិនងថាជាវាជាព័ត៌មាន រឿងកំប្លែង ឬរឿងរ៉ាវផ្សេងៗ តាមរយៈគេហទំព័រនានាដោយអ្នកគ្រាន់តែបង្ហោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងកំពុងក្លាយជាចំណាប់អារម្មណ៍របស់មនុស្ស អ្នកអាចរកប្រាក់បានយ៉ាងងាយស្រួល។
២ លក់រូបថតតាមអ៊ីនធឺណិត
យើងអាចនាំយករូបថតរបស់យើង។ ថាតើមកពីកាមេរ៉ាឌីជីថល ឬពីទូរសព្ទដៃដែលយើងមាន អាចត្រូវបានលក់នៅលើគេហទំព័រទាំងនេះ ដូចជា Shutterstock, Adobe Stock, iStockphoto ជាដើម (រូបភាពសម្រាប់លក់គួរតែជារូបភាពដែលយើងថតដោយខ្លួនឯង និងមានគុណភាពបង្ហាញខ្ពស់ ច្បាស់ល្អ មិនព្រិល )។
៣ លក់វគ្គសិក្សាតាមអ៊ីនធឺណិត
វិធីសាស្ត្រនេះគឺសមរម្យសម្រាប់អ្នកដែលមានជំនាញក្នុងមុខវិជ្ជាជាក់លាក់មួយ។ អ្នកអាចប្រើចំណេះដឹងរបស់អ្នកដើម្បីបង្កើតវីដេអូបង្រៀន និងលក់វគ្គសិក្សាទាំងនោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលយើងប្រើប្រាស់ជាប្រចាំ។ ឧទាហរណ៍ដូចជាការបង្រៀនពីរបៀបប្រើប្រាស់កម្មវិធីផ្សេងៗ ឬបង្រៀនពីរបៀបដាំបន្លែប្រភេទផ្សេងៗដើម្បីទទួលបានទិន្នផលល្អ។ល។
យាងណាមិញ យើងខ្ញុំក៏សង្ឃឹមថាខ្លឹមសារខាងលើនឹងមានប្រយោជន៍សម្រាប់អ្នកដែលកំពុងស្វែងរកវិធីបង្កើតប្រាក់ចំណូលបន្ថែមតាមរយៈបណ្តាញអនឡាញផងដែរ។ អ្វីក៏ដោយឲ្យអ្នកមានជំនាញច្បាស់លាស់ប្រាកដណាស់សម័យនេះមិនខ្វះទេការងារដែលរង់ចាំយើងជាម្ចាស់លើវា។ ដូចពាក្យចាស់តែងពោលថា ចេះប្រាកដប្រាក់រត់តាមខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាជីព ៣ ប្រភេទ ទទួលបានប្រាក់ឈ្នួលច្រើនជាងគេបំផុត ក្នុងសម័យនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី