Connect with us

អាជីព

​អ្នកប្រកបរបរដាំផ្កាប្រាប់ថា ​ផ្កាម្លិះមានក្លិនក្រអូបជាផ្កាមិនដាក់ជីគីមី

បានផុស

នៅ

កសិករដាំផ្កាម្លិះ លោកតា ងួន ជិន ក្នុងវ័យ៧០ឆ្នាំរស់នៅភូមិព្រែកថ្មី​សង្កាត់ព្រែកថ្មី​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឲ្យដឹងថា​ផ្កាម្លិះដែលមានក្លិន​ក្រអូបគឺម្ចាស់ចម្ការ​មិនដាក់ជីគីមីប៉ុន្តែផ្កាមិនសូវ​ស្រស់បំព្រងដូចផ្កាដែលដាក់ជីគីមីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតាបន្តថា តាំងពីដើមមកអ្នកចម្ការមិនសូវប្រើជីគីមីដាក់ទៅលើដើមផ្កាម្លិះនោះទេគឺបើដាក់ជីលាមកសត្វគឺធ្លាប់មាន។លុះដល់ទីផ្សារបច្ចុប្បន្នគេនិយមចង់បានផ្កាមានសម្រស់ហើយរីកស្គុះស្គាយសម្រាប់ដាក់តាំងក្នុងពិធីធំៗដែលតម្រូវឲ្យអ្នកចំការដាក់ជីគីមីម្យ៉ាងទៀតគេទិញច្រើនៗទៀតផង។

ដោយឡែកស្ត្រី សុខ រដ្ឋា ជាអ្នកអ្នកចុះទិញផ្កាម្លិះដល់ចំការវិញបាននិយាយថា សព្វថ្ងៃនេះ​គេនិយម​ប្រើផ្កាម្លិះមានសម្រស់ល្អៗដោយពុំចាំបាច់មានក្លិនក្រអូបព្រោះគេនិយមយកទៅក្រងជាភួងសម្រាប់តាំងលម្អ។

​បើយកផ្កាមិនសូវមានសម្រស់គឺមិនស្អាតឡើយ ចំណែកតម្លៃវិញគឺផ្កាដាក់ជីមួយ​គីឡូថ្ងៃ១០​ម៉ឺនរៀល។ ឯផ្កាមិនដាក់ជីថ្លៃ១៣ម៉ឺនរៀល​ហើយពេលខ្លះរកផ្កាមិនបានផង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ម៉ាឡេស៊ី​នឹង​ហាមប្រាម​ការប្រើថង់​ប្លា​ស្ទិ​កនៅតាម​ឧទ្យាន​​ និងហាង​ទំនិញ​ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តម្លៃមាសអន្តរជាតិ បន្តបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងបរិបទសង្រ្គាមពាណិជ្ជកម្ម

កីឡា១០ នាទីutes មុន

បឹងកេត ប្រកាស​លើក​ការ​ប្រកួត ដើម្បីឲ្យ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ ACL

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផុតបទឈប់បាញ់បុណ្យ Easter ភ្លាម រុស្ស៊ី បាញ់ស្រោចមិនញញើតដៃ លើអ៊ុយក្រែនភ្លែត

ជីវិតកម្សាន្ដ១៦ នាទីutes មុន

បទចម្រៀងល្បីៗទាំង៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម