Connect with us

ព័ត៌មានជាតិ

រកស៊ីតាមចិញ្ចើមផ្លូវ លោក សុខ សៀក ជួយឱ្យ កូនបីនាក់ រៀនចប់ជំនាញស្ថាបត្យកម្ម ពេទ្យ និង គ្រូបង្រៀន

បានផុស

នៅ

ធ្លាប់ជាអតីតគ្រូបង្រៀនផ្នែកជីវៈវិទ្យា កាលពីជំនាន់ដើម ដោយកត្តាសុខភាព លោក សុខ សៀក បានលាឈប់ពីអាជីព នោះ ហើយបច្ចុប្បន្ន ធ្វើជាជាងជុសជុលម៉ូតូ ប្ដូរប្រេងម៉ាស៊ីន លក់សាំង នៅក្បែរវិទ្យាល័យជាស៊ីមជ្រោយចង្វា។ ឆ្លងកាត់ បទពិសោធន៍បង្រៀន និងរៀនខ្លួនឯងផ្ទាល់ លោកបានមើលឃើញអំពីសារៈសំខាន់នៃការសិក្សានាពេលសព្វថ្ងៃ និង អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សៀក បានធ្វើជាងជួសជុលម៉ូតូនេះជាង ៣០ឆ្នាំកន្លងមកហើយ ក្រោយបញ្ចប់អាជីពជាគ្រូបង្រៀន។ កត្តា ចម្បងដែលលោកស៊ូទ្រាំលំបាក ដោយសារគិតឃើញថាសម័យកាលបច្ចុប្បន្ននេះ ជាសម័យកាលបច្ចេកវិទ្យា ដូច្នេះ ទីផ្សារមានតម្រូវការកម្លាំងពលកម្មជំនាញសម្រាប់បម្រើការតាមស្ថាប័ន ឬសហគ្រាសមួយចំនួន។

ជាងជួសជុលតាមចិញ្ចើមផ្លូវ មិនសូវជារកចំណូលបានច្រើនប៉ុន្មាននោះទេ ប៉ុន្តែដោយទឹកចិត្តចង់ឃើញកូនមានជំនាញ និងធ្វើការងារល្អៗ ហេតុនេះទើបលោក សុខ សៀក សន្សំសំចៃខ្លួនឯង ទុកសម្រាប់ការផ្គត់ផ្គង់ទៅលើចំណាយថ្លៃបង់ សាលា និងចាយវាយផ្សេងៗទៀត សម្រាប់ជីវិតនិស្សិតនៅសាកលវិទ្យាល័យរបស់កូន។

គិតមកទល់នឹងពេលនេះ កូនរបស់លោក សុខ សៀក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួនបីនាក់ លើជំនាញជាស្ថាបត្យកម្ម គ្រូពេទ្យ ធ្វើជាគ្រូបង្រៀន និងនៅរៀនវិទ្យាល័យម្នាក់ទៀត។

ទោះបីជាជីវភាពមិនសូវមានភាពលំបាកដូចកាលមុន ប៉ុន្តែលោក សៀក មិនបោះបង់អាជីពជាជាងជួសជុលម៉ូតូទេ ដ្បិតការងារនេះហើយ​ ដែលធ្វើឱ្យកូនៗរបស់លោកអាចរៀនសូត្ររហូតមកដល់ដំណាក់នេះបាន។

បើតាមលោក សៀក សព្វថ្ងៃនេះ អាចរកចំណូលបានប្រមាណ ៣០ដុល្លារ ក្នុងមួយថ្ងៃពីអាជីពជួសជុលម៉ូតូ ប្តូរប្រេង លក់សាំង និងផ្សេងៗមួយចំនួនទៀត។ ទន្ទឹមនឹងនេះ លោកបានលើកចិត្តដល់យុវជនសម័យ ឱ្យខិតខំប្រឹងប្រឹងសិក្សា រៀនសូត្រ ពិសេសត្រូវចាប់យកជំនាញឯកទេសមួយឱ្យបានច្បាស់លាស់ រួមផ្សំជាមួយនឹងភាសា នោះទើបអាចប្រកួត ប្រជែងនៅក្នុងទីផ្សារការងារនាសម័យនេះបាន៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម