អាជីព
សហគ្រិនស្ត្រីកំពូលៗ ដែលកសាងឥទ្ធិពលកម្រិតពិភពលោក
សម័យនេះស្ត្រីមិនមែនដូចពាក្យថាបង្វិលចង្ក្រានមិនជុំទៀតឡើយ។ ស្ត្រីអាចធ្វើកិច្ចការមួយចំនួនដូចបុរស ហើយឡើងកាន់តំណែងដោយបានបង្ហាញពីឥទ្ធិពលរបស់ខ្លួនជូនពិភពលោក។
ខាងក្រោមនេះជាស្ត្រីទាំង ៥ រូប គ្រប់ជាតិសាសន៍ដែលតស៊ូក្រាញននៀល បង្ហាញគំរូដល់ស្ត្រីដទៃ ទោះបីអ្នកខ្លះកើតក្នុងគ្រួសារធូរធារក្ដី៖
១. Estina Ang
អាយុ ៦៤ ឆ្នាំ ជាស្ថាបនិកនិងជាប្រធាននាយកប្រតិបត្តិ Ghim Li Group សិង្ហបុរី។ អ្នកស្រីបានចាប់ផ្ដើមអាជីវកម្មផលិតសំលៀកបំពាក់នៅទសវត្សរ៍ឆ្នាំ ១៩៧០ ក្នុងនាមជាអ្នកម៉ៅការបន្តដោយមានប្រាក់ត្រឹមតែ ៣ ០០០ ដុល្លារនិងម៉ាស៊ីនដេរ ៦ ។
សព្វថ្ងៃនេះការផ្គត់ផ្គង់វាយនភណ្ឌនិងសំលៀកបំពាក់គឺជាផលិតផលធំជាងគេមួយនៅអាស៊ី ដែលដឹកជញ្ជូនប្រមាណ ៦០ លានដុំជារៀងរាល់ឆ្នាំ ដោយភាគច្រើននៃការបញ្ជាទិញគឺបានមកពីអ្នកលក់រាយធំ ៗ នៅអាមេរិកខាងជើង រួមទាំងហាងលក់ទំនិញWalmartនិងហាង Chain។
២. Lorraine Belo-Cincochan

អាយុ ៣៩ ឆ្នាំនាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Wilcon Depot ហ្វីលីពីន។ ចាប់តាំងពីការលក់រាយផលិតផលកែលំអគេហដ្ឋាននិងផលិតផលអគារឈានមុខគេ បានបង្ហាញខ្លួនជាសាធារណៈ នៅខែ មិនា ឆ្នាំ ២០១៧ ក្រុមហ៊ុន Belo-Cincochan បានដឹកនាំអាជីវកម្មគ្រួសាររីកចម្រើនយ៉ាងខ្លាំងបំផុត។
គាត់ក៏បានបង្កើតប្រព័ន្ធសៀវភៅដៃ Wilcon និងដឹកនាំហាងរបស់ខ្លួនរហូតដល់ទ្រង់ទ្រាយធំ ក៏ដូចជាធ្វើឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការបង់ប្រាក់តាមកាតឥណទាន។ ក្រុមហ៊ុន Wilcon បានបង្ហាញពីប្រាក់ចំណូលកើនឡើង ១១ % សម្រាប់ឆ្នាំ ២០១៧។ ចាប់តាំងពី IPO របស់ខ្លួន ភាគហ៊ុនបានកើនឡើងទ្វេដងដោយផ្ដល់ឲ្យនូវមូលធននីយកម្មទីផ្សារ ៨៨៧ លានដុល្លារ។
៣.

ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនដឹកជញ្ជូន Minh Phuong វៀតណាម។ លោកស្រីជាអ្នកជំនួញអៀនប្រៀនម្នាក់នៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍ ប៉ុន្តែបែរជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកស្រីបានបង្កើតក្រុមហ៊ុន MP Logistics ក្នុងឆ្នាំ ១៩៩៥ ដែលដែលមានទឹកប្រាក់ប្រហែល ១ ម៉ឺនដុល្លារ និងយានយន្តជាង ១ ០០០ គ្រឿង ផ្ដល់សេវាបញ្ជូនបន្ត ហើយភាគច្រើនគឺដឹកជញ្ជូនតាមក្រុមហ៊ុនជប៉ុន ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាសនិងមហាសមុទ្រ ឃ្លាំងស្តុកទំនិញ និងគម្រោងដឹកទំនិញផ្សេងទៀត។
៤. Miwako Date

អាយុ ៤៦ ឆ្នាំ ជាប្រធាន Mori Trust ជប៉ុន។ កូនស្រីរបស់លោក Akira Mori និងជាចៅរបស់លោក Taikichiro Mori ដែលជាស្ថាបនិកនៃអាណាចក្រអចលនទ្រព្យ Mori បានក្លាយជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយកាលពី ២ ឆ្នាំមុន។
ចាប់តាំងពីឆ្នាំ ២០០៨ លោកស្រីបានដឹកនាំការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងអាជីវកម្មសណ្ឋាគារ ដោយធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធំ ៗ ដូចជា Marriott អន្តរជាតិនិងជាអ្នកត្រួសត្រាយហាងសណ្ឋាគារ Schrager ។
៥. Jyoti Deshpande
អាយុ ៤៧ ឆ្នាំ ជាប្រធានការិយាល័យនៃប្រព័ន្ធផ្សព្វផ្សាយនិងការកម្សាន្តឧស្សាហកម្មពឹងផ្អែក ឥណ្ឌា។ Deshpande បានផ្លាស់ប្ដូរមុខតំណែងថ្មីរបស់គាត់នៅឯក្រុមហ៊ុន Reliance Industries កាលពីខែមេសា ដោយបានដើរតួយ៉ាងសំខាន់នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនិងការកម្សាន្តចំនួន ២០ ពាន់លានដុល្លាររបស់ឥណ្ឌា។
គាត់ទទួលបានអតិថិជន ១៦០ លាននាក់ក្នុងក្រុមហ៊ុន Reliance ដោយប្រើសេវាកម្មអ៊ីនធឺណិតល្បឿនលឿន និងបង្កើតមាតិកាពិសេសក្នុងទម្រង់ជាតន្ត្រីភាពយន្ត និងស៊េរីដើមចំនួន ១១ ភាសា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស