អាជីព
ទោះការងារនៅកន្លែងដដែលៗច្រើនឆ្នាំក្តី មានវិធីលើកកម្ពស់សន្ទុះចិត្តជានិច្ច
ធ្វើដូចម្តេចដើម្បីលើកកម្ពស់ការងារដដែលៗ នៅកន្លែងមួយយូរឆ្នាំនិងមិនមើលទៅគួរឱ្យធុញទ្រាន់បាន?
«ការងាររមែងតែងនិយាយប្រាប់អំពីលទ្ធភាពពិត និងចរិតលក្ខណៈអាជីពនៃបុគ្គលណាម្នាក់ ដោយម្ចាស់វាមិនចាំបាច់ហើបមាត់!»
១ រកគន្លឹះធ្វើឱ្យការងាររបស់យើងលេចធ្លោ
ចង់ផ្លាស់ប្តូរទស្សនៈអ្នកដទៃមកលើយើងជារឿងគួរឱ្យហត់មួយ តែប្រសិនបើយើងខ្លាំងក្នុងភាពជាខ្លួនឯង យើងនឹងមិនខ្វល់អ្នកណាថា យ៉ាងណាឡើយព្រោះទិន្នផលការងារ និងនិយាយជំនួសយើងបានតែម្តង។ អ្នកគ្រប់គ្រងនិងថៅកែមានកិច្ចការជាច្រើនដែលត្រូវធ្វើ ឬដោះស្រាយ ដូច្នេះពួកគេមិនសូវចំណាយលើការដឹងឮរឿងរ៉ាវដ្រាម៉ាទេ។ ចង់ឱ្យលេចធ្លោក្នុងអារម្មណ៍ពួកគេមិនចាំបាច់ធ្វើក្រអឺតក្រទមឬអំនួតឡើយ ដោយគ្រាន់តែ បង្ហាញលទ្ធផលការងារទៅ ព្រោះលទ្ធផលនិយាយបានឮជាងសម្តីមនុស្សយើង។
២ ច្បាស់ពីចំណុចខ្លាំងរបស់ខ្លួនឯង
គ្រប់គ្នាមានទេពកោសល្យតាមរបៀបដែលអ្នកផ្សេងគ្មាន ឬមិនយល់ច្បាស់ជាងសាមីខ្លួនយើងឡើយ។ យើងគួរដឹងពីចំណុចដ៏មានតម្លៃរបស់យើងនៅទីនេះ ថា តើពូកែខាងអ្វី? មានសន្ទុះចិត្តមិនប្តូរការងារព្រោះអ្វី? ពូកែបណ្តុះបណ្តាលមនុស្សថ្មីៗ ពូកែលើកទឹកចិត្ត ពង្រឹងស្មារតីរបស់រួមក្រុមពេលមានទុក្ខលំបាក? អាចរៀនសរសេរបញ្ជីនៃចំណុចខ្លាំងខ្លួន ដោយចាប់ផ្តើមពីជំនាញបច្ចេកទេស ហើយបន្ទាប់មកជំនាញទន់ នីមួយៗដោយច្បាស់ៗ។
៣ មានគម្រោងសំខាន់ៗ
គិតអំពីទាំងអស់ដែលបានធ្វើនិងរបៀបដែលគម្រោងទាំងនេះបានរួមចំណែកដល់ជោគជ័យប្រចាំថ្ងៃនិងក្នុងជីវិត ពិសេសទៅអនាគត។ នេះជាអ្វីដែលយើងគ្រប់គ្នាតែងត្រូវការដើម្បីចេះមនុស្សផ្តោតអារម្មណ៍មិនច្រណែន មិនប្រៀបធៀបនិងមិនរវើរវាយ ។ ការចង់ឱ្យខ្លួនឯងសំខាន់នៅទីណាមួយ មិនមែននិយាយអំពីការធ្វើត្រាប់តាមសមិទ្ធិផលរបស់អ្នកដទៃឡើយ ជាការបង្ហាញពីការចូលរួមចំណែកណាមួយរបស់យើងដែលពិសេស ខ្លាំង និងបត់បែនពិបាករក មកបង្គ្រប់បានពេលអត់ពីយើងទៅ។
៤ ធ្វើឱ្យមិត្តរួមការងារអបអរសាទរ
ទម្លាប់អបអរអ្នកដទៃ នៅពេលពួកគេទទួលបានជោគជ័យ ដែលពួកគេនឹងធ្វើដូចគ្នាចំពោះយើងវិញដែរ។ នេះជាការលើកទឹកចិត្តដែលធ្វើឱ្យយើងនៅកន្លែងណាមួយបានយូរអង្វែងនិងមិនធុញទ្រាន់។ នៅពេលដែលមានឱកាស គួរតែឈោងទៅរកក្រុមផ្សេង ឬនាយកដ្ឋានផ្សេងទៀតដើម្បីពង្រីកវិសាលភាពនៃប្រជាប្រិយនិងការទទួលស្គាល់។ វិធីនោះយើងនឹងក្លាយជាទ្រព្យសម្បត្តិ ជាចំណុចយោងសំខាន់នៃក្រុមហ៊ុនទាំងមូល។
៥ រៀនបញ្ចប់ទម្លាប់ចង់បានជាតួឯក

ជារឿងឆោតល្ងង់បំផុត ក្នុងការគិតថា មនុស្សគ្រប់គ្នាចងចាំសមិទ្ធិផលរបស់យើងហើយយើងតែងតែជាវីរបុរស។ ក្តីសង្ឃឹមនិងបំណងប្រាថ្នាចង់ឱ្យអ្នកដទៃចាប់អារម្មណ៍ខ្លាំងច្រើនតែមិនបានសម្រេចទេ ប្រសិនយើងមិនធ្វើការនិងមិនពង្រីកចំណេះ ជំនាញព្រោះមនុស្សងាយបំភ្លេចអតីតណាស់ គ្រប់គ្នារស់ក្នុងបច្ចុប្បន្នកាល។ កុំទម្លាប់សន្មត់សា្មនៗនូវគំនិតអ្នកដទៃ ។
៦ កសាងបណ្តាញក្រៅក្រុមហ៊ុន
លក់ខ្លួនយើងនៅក្នុងទីផ្សារឬ ពិភពជំនួញមានន័យថា តើ រូបភាពអាជីពរបស់យើងដែលអ្នកក្រៅក្រុមហ៊ុនសម្លឹងមកក្នុងកម្រិតណា ឬក៏ផ្អែកលើរបៀបដែលគេស្គាល់យើងតាមរយៈការងារពាក់ព័ន្ធ មិនមែននៅក្លឹបឬហាងស្រាទេ។ ពិសេសលើបណ្តាញសង្គមតើយើងបានជេរឬនិយាយមិនល្អពីក្រុមហ៊ុនខ្លួនឯងឬចែករំលែកគំនិតនិងខ្លឹមសារណាមួយដ៏មានមោទនភាព ដែលទាក់ទងនឹងវិជ្ជាជីវៈឬវិស័យរបស់យើង គុណតម្លៃនៃក្រុមហ៊ុនយើង៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ ជំនាញទំនាក់ទំនង៖ យុទ្ធសាស្ត្រស្តាប់ពាក្យគន្លឹះសំខាន់ៗឱ្យងាយយល់ និងឆាប់ចាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ