Connect with us

អាជីព

ទោះការងារនៅកន្លែង​ដដែលៗច្រើនឆ្នាំក្តី មានវិធីលើកកម្ពស់សន្ទុះចិត្ត​ជានិច្ច

បានផុស

នៅ

ធ្វើដូចម្តេចដើម្បីលើកកម្ពស់ការងារដដែលៗ នៅកន្លែង​មួយយូរឆ្នាំនិង​មិនមើលទៅគួរឱ្យធុញទ្រាន់បាន?

«ការងាររមែងតែងនិយាយប្រាប់អំពីលទ្ធភាពពិត និងចរិតលក្ខណៈអាជីពនៃបុគ្គលណាម្នាក់ ដោយម្ចាស់វាមិនចាំបាច់ហើបមាត់!»

១ រកគន្លឹះធ្វើឱ្យការងាររបស់យើង​លេចធ្លោ
ចង់ផ្លាស់ប្តូរទស្សនៈអ្នកដទៃ​មកលើយើងជារឿងគួរឱ្យហត់មួយ តែប្រសិន​បើយើងខ្លាំងក្នុងភាពជាខ្លួនឯង យើងនឹងមិនខ្វល់អ្នកណា​ថា យ៉ាងណាឡើយព្រោះទិន្នផលការងារ និងនិយាយជំនួសយើងបានតែម្តង។  អ្នកគ្រប់គ្រងនិងថៅកែមានកិច្ចការជាច្រើនដែលត្រូវធ្វើ ឬដោះស្រាយ ដូច្នេះពួកគេមិនសូវចំណាយលើការ​ដឹងឮរឿងរ៉ាវដ្រាម៉ា​ទេ។ ចង់ឱ្យលេចធ្លោក្នុងអារម្មណ៍​ពួកគេ​មិនចាំបាច់ធ្វើក្រអឺតក្រទមឬអំនួតឡើយ ដោយគ្រាន់តែ បង្ហាញ​លទ្ធផលការងារទៅ ព្រោះលទ្ធផល​និយាយបានឮជាងសម្តីមនុស្ស​យើង។

២ ច្បាស់ពីចំណុចខ្លាំងរបស់ខ្លួនឯង
គ្រប់គ្នា​មាន​ទេពកោសល្យតាមរបៀបដែលអ្នកផ្សេងគ្មាន ​ឬមិនយល់ច្បាស់ជាងសាមីខ្លួនយើង​ឡើយ។ យើងគួរដឹងពីចំណុចដ៏មាន​តម្លៃរបស់យើងនៅទីនេះ ថា តើពូកែខាងអ្វី? មានសន្ទុះចិត្ត​មិនប្តូរការងារព្រោះអ្វី? ពូកែបណ្តុះបណ្តាលមនុស្សថ្មីៗ ពូកែ​លើកទឹកចិត្ត ពង្រឹងស្មារតីរបស់រួមក្រុមពេលមានទុក្ខលំបាក? អាចរៀនសរសេរ​បញ្ជីនៃចំណុចខ្លាំងខ្លួន ដោយចាប់ផ្តើមពីជំនាញបច្ចេកទេស ហើយបន្ទាប់មកជំនាញទន់ នីមួយៗ​ដោយច្បាស់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ មាន​គម្រោងសំខាន់ៗ

គិតអំពីទាំងអស់ដែលបានធ្វើនិងរបៀបដែលគម្រោង​ទាំងនេះបានរួមចំណែកដល់ជោគជ័យប្រចាំថ្ងៃនិងក្នុងជីវិត ពិសេសទៅអនាគត។ នេះជាអ្វីដែលយើងគ្រប់គ្នាតែង​ត្រូវការដើម្បីចេះ​មនុស្សផ្តោតអារម្មណ៍មិនច្រណែន មិនប្រៀបធៀបនិងមិនរវើរវាយ ។ ការចង់ឱ្យខ្លួនឯងសំខាន់នៅទីណាមួយ មិនមែននិយាយអំពីការធ្វើត្រាប់តាមសមិទ្ធិផលរបស់អ្នកដទៃឡើយ ជាការបង្ហាញពីការចូលរួមចំណែកណាមួយ​របស់យើង​ដែលពិសេស​ ខ្លាំង និង​បត់បែន​ពិបាករក មកបង្គ្រប់បានពេលអត់ពីយើងទៅ។

៤ ធ្វើឱ្យមិត្តរួមការងារអបអរសាទរ

ទម្លាប់អបអរ​អ្នកដទៃ នៅពេល​ពួកគេទទួលបានជោគជ័យ ដែល​ពួកគេនឹងធ្វើដូចគ្នាចំពោះយើង​វិញ​ដែរ។ នេះជាការលើកទឹកចិត្ត​ដែលធ្វើឱ្យយើងនៅកន្លែងណាមួយបានយូរអង្វែងនិងមិនធុញទ្រាន់។ នៅពេលដែលមានឱកាស គួរតែឈោងទៅរកក្រុមផ្សេង ឬនាយកដ្ឋានផ្សេងទៀតដើម្បីពង្រីក​វិសាលភាពនៃប្រជាប្រិយនិងការទទួលស្គាល់។ វិធីនោះយើង​នឹងក្លាយជាទ្រព្យសម្បត្តិ ជាចំណុចយោងសំខាន់នៃក្រុមហ៊ុនទាំងមូល។

៥ រៀនបញ្ចប់ទម្លាប់ចង់បានជាតួឯក


ជារឿងឆោតល្ងង់បំផុត ក្នុងការគិតថា មនុស្សគ្រប់គ្នាចងចាំសមិទ្ធិផលរបស់យើង​ហើយយើងតែងតែជាវីរបុរស។ ក្តីសង្ឃឹមនិងបំណងប្រាថ្នាចង់ឱ្យអ្នកដទៃ​ចាប់អារម្មណ៍ខ្លាំងច្រើនតែមិនបានសម្រេចទេ​ ប្រសិន​យើងមិនធ្វើការ​និងមិនពង្រីក​ចំណេះ ជំនាញ​ព្រោះមនុស្ស​ងាយបំភ្លេចអតីតណាស់ គ្រប់គ្នារស់ក្នុងបច្ចុប្បន្នកាល។ កុំទម្លាប់សន្មត់សា្មនៗនូវគំនិតអ្នកដទៃ ។

៦ កសាងបណ្តាញ​ក្រៅក្រុមហ៊ុន
លក់ខ្លួនយើង​នៅក្នុងទីផ្សារ​ឬ ពិភពជំនួញមានន័យថា តើ រូបភាពអាជីពរបស់យើង​ដែលអ្នកក្រៅក្រុមហ៊ុនសម្លឹងមកក្នុងកម្រិតណា ឬ​ក៏ផ្អែកលើរបៀបដែលគេស្គាល់យើង​តាមរយៈការងារពាក់ព័ន្ធ មិនមែន​នៅក្លឹបឬហាងស្រាទេ។ ពិសេសលើបណ្តាញសង្គមតើយើង​បានជេរឬនិយាយមិនល្អពីក្រុមហ៊ុនខ្លួនឯង​ឬចែករំលែកគំនិតនិងខ្លឹមសារណាមួយដ៏មាន​មោទនភាព ដែលទាក់ទងនឹងវិជ្ជាជីវៈឬវិស័យរបស់យើង គុណតម្លៃនៃក្រុមហ៊ុនយើង៕

ប្រែសម្រួល៖ សុភា

ប្រភព៖ theundercoverrecruiter

ចុចអាន៖ ជំនាញទំនាក់ទំនង​៖ យុទ្ធសាស្ត្រស្តាប់ពាក្យគន្លឹះសំខាន់ៗឱ្យងាយយល់ និងឆាប់ចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម