អាជីព
ដោះស្រាយនឹងបុគ្គលិកដែលស្ងាត់ស្ងៀមហួសហេតុ
តាមពិតនិយោជិកដែលស្ងាត់ស្ងៀមច្រើនតែទទួលបានជោគជ័យដោយត្រូវបានគេចាត់ទុកថាមានអនាគតជាអ្នកដឹកនាំល្អ។
ហេតុអ្វីបានជាអញ្ចឹង?
ព្រោះមេដឹកនាំជាអ្នកពូកែស្តាប់ជាងនិយាយ រហូតដល់ គេមានទ្រឹស្តីថា អ្នកស្តាប់ដែលល្អ ជាធម្មជាតិនៃភាពជាអ្នកដឹកនាំក្រុមពីកំណើតមក។ ប៉ុន្តែប្រសិនមានបុគ្គលិកដែលស្ងប់សូន្យ និងខ្សោយទំនាក់ទំនងជ្រុលពេល អាចសាកល្បងប្រើវិធីខាងក្រោម៖
១ ណែនាំយឺតៗ

អ្នកដឹកនាំល្អ ៗ អនុវត្តអ្វីដែលគេហៅថា“ ភាពជាអ្នកគាំទ្រនិងបង្ហាត់បង្ហាញ” ដែលសំខាន់គឺនៅពេលដែលនិយោជិកធ្វើសកម្មភាពស្ងប់ពេក មិនមានយោបល់ មិនចេះនិយាយតវ៉ា ឬមិនចូលជាមួយគេឯង យើងអាចដោះស្រាយ ដោយការនិយាយសួរនាំជានិច្ចឬ ទម្លាប់ឱ្យឆ្លើយឆ្លងតាមរយៈសំណួរបើកចំហរនានាដើម្បីជួយបង្វឹកការឆ្លើយតបរបស់ពួកគេ។
យោងទៅតាមការស្រាវជ្រាវ អ្នកស្ងប់ស្ងាត់ជាច្រើនចេះគិតច្រើនជាងអ្នកលោភនិយាយ តែពួកគេនិយាយមិនចេញ ឬមានការទទួលខុសត្រូវលើសម្តីខ្លួនហួសហេតុពេក បានជារើសយកភាពស្ងប់ស្ងាត់វិញ។
ចូរបង្កើតឱ្យមានវប្បធម៌មិនប្រកាន់ទោសអូសដំណើរលើយោបល់បើកចំហរនានា ដែលនឹងនាំឱ្យមានការហ៊ានសាកល្បងនិយាយច្រើនជាងមុន។
២ ប្រើគំនិតច្នៃប្រឌិតរបស់ពួកគេជាងអ្នកឯទៀត
និយោជិកស្ងប់ស្ងាត់នានា តាមពិតភាគច្រើនគេមានទំនោរទៅរកការឆ្លុះបញ្ចាំងលទ្ធផលច្រើនជាងនិយាយអួត ហើយចំណាយពេលរបស់ពួកគេដើម្បីវិភាគនូវអ្វីដែលកំពុងកើតឡើងដោយស៊ីជម្រៅ ។
ការឆ្លុះបញ្ចាំងនោះធ្វើឱ្យពួកគេកាន់តែមានគំនិតច្នៃប្រតិដ្ឋនិងជួយធ្វើការសម្រេចចិត្តកាន់តែឆ្លាតវៃ ត្រឹមត្រូវក្នុងភាគរយច្រើន។ ពួកគេសមជា ទីប្រឹក្សា ឬអ្នកពិគ្រោះ។
ពួកគេនឹងសប្បាយចិត្តពេលឃើញគំនិតខ្លួនត្រូវបានមេដឹកនាំចូលចិត្តយកទៅសាកល្បង នេះក៏ជាវិធីដែលពួកគេនឹងនិយាយច្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។
ចូររៀនបង្កើតការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅដែលមានសារៈសំខាន់សម្រាប់ការចូលរួមរបស់និយោជិកមិនថាមានចរិតបែបណាលើកទឹកចិត្តឱ្យគ្រប់គ្នាមានយោបល់ដែលធ្វើឱ្យនិយោជិកមានអារម្មណ៍ថា មានទំនាក់ទំនងផ្ទាល់ជាមួយអ្នកដឹកនាំ។

៣ ណែនាំឱ្យគេផ្តើមស្គាល់ខ្លួនឯងកាន់តែច្បាស់
ការយល់ដឹងអំពីខ្លួនឯងគឺជារឿងមួយដែលសំខាន់បំផុតដើម្បីក្លាយជាអ្នកដែលមានសេចក្តីក្លាហានក្នុងការស្តាប់ដោយយកចិត្តទុកដាក់និងនិយាយចេញពីគំនិតរបស់ខ្លួន។ ការទទួលយកព័ត៌មានសង្គម និងដំណើរការវិភាគព័ត៌មាន មើលលើរូបភាពសុទិដ្ឋិនិយម ជាការអប់រំមួយល្អអាចបង្ក់ើនការហ៊ាននិយាយគ្នាដោយចំហរ។ មនុស្សជាច្រើនចង់បានការយកចិត្តទុកដាក់ ឯមនុស្សស្ងប់ស្ងាត់ក៏ដូចគ្នា ដែលខ្លះចង់បានលើសផង គ្រាន់តែរង់ចាំមានអ្នកណែនាំឬចុចឈ្មោះខ្លួនសិន ទើបគេហ៊ានចេញមុខនិយាយ។ និយោជកឬមេដឹកនាំឆ្លាតវៃ មិនត្រូវមើលបំណាំទេ គេត្រូវចេះវិធី ក្នុងការធ្វើការជាមួយបុគ្គលស្ងាត់ស្ងៀម និងមនុស្សចេកចាច ដោយវិធីធ្វើការខុសគ្នា។
ការខិតខំនេះ មិនត្រឹមតែសំខាន់សម្រាប់ជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេប៉ុន្តែមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់និយោជិក និងវប្បធម៌ផ្ទៃក្នុងរបស់ក្រុមហ៊ុន ព្រមទាំងភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនផងដែរ។

គន្លឹះដើម្បីគ្រប់គ្រងនិយោជិកស្ងាត់ស្ងៀម
ក្នុងនាមជាអ្នកដឹកនាំអ្នកត្រូវរៀនដោះស្រាយជាមួយបុគ្គលិកច្រើនប្រភេទនិងកែប្រែរបៀបប្រាស្រ័យទាក់ទងរបស់យើងដោយផ្អែកលើបុគ្គលិកលក្ខណៈទាំងនោះ។
១ កុំស្មានៗ
មិនត្រូវសន្មត់អ្វីទាំងអស់ក៏កុំស្មានថាពួកគេមានអារម្មណ៍មិនល្អឬអាក់អន់ចិត្ត។ ខួរក្បាលពួកគេ អាចថាកំពុងតែដំណើរការព័ត៌មានមួយចំនួន ដែលទើបតែត្រូវបានផ្តល់ឱ្យឬគិតអំពីអ្វីមួយ ទោះស្ងាត់ស្ងៀម ប៉ុន្តែពួកគេអាចជាសមាជិកម្នាក់ដែលកំពុងគិតដើម្បីក្រុមហ៊ុន។
២ បោះដៃទៅមុន
ប្រាប់ពួកគេថាបើពិបាកនិយាយគ្នា អាចទាក់ទងតាមអ៊ីមែលឬឆាត។ ប្រសិនបើគ្រាន់តែឧស្សាហ៍បង្ហាញនៅក្បែរតុធ្វើការរបស់ពួកគេ ញញឹញញែមទំនងជាមិនផ្តល់ចម្លើយនៅឡើយ អ្នកខ្លះត្រូវការពេលវេលាដើម្បីដំណើរការនិងគិតអំពីអ្វីដែលពួកគេគួរឬមិនគួរនឹងនិយាយ។
គោរពភាពផ្ទាល់ខ្លួននេះ ហើយផ្តល់ឱ្យពួកគេនូវពេលវេលាដែលពួកគេត្រូវការ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Forbes
ចុចអាន៖ កំហុសធំៗទាំង ៥ បុគ្គលិកអាចត្រូវបញ្ឈប់ពីការងារដោយមិនអាចតវ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


