Connect with us

អាជីព

ដោះស្រាយនឹង​បុគ្គលិកដែលស្ងាត់ស្ងៀមហួសហេតុ

បានផុស

នៅ

តាមពិតនិយោជិកដែលស្ងាត់ស្ងៀមច្រើនតែទទួលបានជោគជ័យដោយត្រូវបានគេចាត់ទុកថាមានអនាគតជាអ្នកដឹកនាំល្អ។

ហេតុអ្វីបានជា​អញ្ចឹង?

ព្រោះមេដឹកនាំជាអ្នកពូកែស្តាប់ជាងនិយាយ រហូតដល់ គេមានទ្រឹស្តីថា អ្នកស្តាប់ដែលល្អ ជាធម្មជាតិនៃភាពជាអ្នកដឹកនាំក្រុមពីកំណើតមក។ ប៉ុន្តែ​ប្រសិនមានបុគ្គលិកដែលស្ងប់សូន្យ និងខ្សោយទំនាក់ទំនងជ្រុលពេល អាចសាកល្បងប្រើវិធីខាងក្រោម៖

១ ណែនាំយឺតៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អ្នកដឹកនាំល្អ ៗ អនុវត្តអ្វីដែលគេហៅថា“ ភាពជាអ្នកគាំទ្រនិងបង្ហាត់បង្ហាញ” ដែលសំខាន់គឺនៅពេលដែលនិយោជិកធ្វើសកម្មភាពស្ងប់ពេក មិនមាន​យោបល់ មិនចេះនិយាយ​តវ៉ា ឬមិនចូលជាមួយគេឯង យើងអាចដោះស្រាយ ដោយការនិយាយសួរនាំជានិច្ច​ឬ ទម្លាប់ឱ្យឆ្លើយឆ្លង​តាមរយៈសំណួរបើកចំហរនានាដើម្បីជួយ​បង្វឹកការឆ្លើយតបរបស់ពួកគេ។

យោងទៅតាមការស្រាវជ្រាវ អ្នកស្ងប់ស្ងាត់ជាច្រើនចេះគិតច្រើនជាងអ្នកលោភនិយាយ តែពួកគេ​និយាយមិនចេញ​ ឬមាន​ការទទួលខុសត្រូវលើសម្តីខ្លួនហួសហេតុពេក បានជារើសយកភាពស្ងប់ស្ងាត់វិញ។

ចូរបង្កើតឱ្យមាន​វប្បធម៌មិនប្រកាន់ទោសអូសដំណើរ​លើយោបល់បើកចំហរនានា ដែលនឹង​​នាំឱ្យមាន​ការហ៊ាន​សាកល្បងនិយាយច្រើនជាងមុន។

២ ប្រើគំនិតច្នៃប្រឌិតរបស់ពួកគេ​ជាងអ្នកឯទៀត
និយោជិកស្ងប់ស្ងាត់នានា តាមពិត​ភាគច្រើនគេមានទំនោរទៅរកការឆ្លុះបញ្ចាំងលទ្ធផល​ច្រើនជាងនិយាយអួត ហើយចំណាយពេលរបស់ពួកគេដើម្បីវិភាគនូវអ្វីដែលកំពុងកើតឡើងដោយ​ស៊ីជម្រៅ ។

ការឆ្លុះបញ្ចាំងនោះធ្វើឱ្យពួកគេ​កាន់តែមានគំនិតច្នៃប្រតិដ្ឋនិងជួយធ្វើការសម្រេចចិត្តកាន់តែឆ្លាតវៃ ត្រឹមត្រូវ​ក្នុងភាគរយច្រើន។ ពួកគេ​សមជា ទីប្រឹក្សា ឬអ្នកពិគ្រោះ។

ពួកគេ​នឹង​ស​ប្បាយចិត្ត​ពេលឃើញគំនិតខ្លួន​ត្រូវបាន​មេដឹកនាំចូលចិត្តយកទៅសាកល្បង នេះក៏ជាវិធីដែលពួកគេ​នឹងនិយាយច្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។

ចូររៀនបង្កើតការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅដែលមានសារៈសំខាន់សម្រាប់ការចូលរួមរបស់និយោជិកមិនថាមាន​ចរិតបែបណា​លើកទឹកចិត្តឱ្យគ្រប់គ្នាមាន​យោបល់ដែលធ្វើឱ្យនិយោជិកមានអារម្មណ៍ថា មានទំនាក់ទំនងផ្ទាល់ជាមួយអ្នកដឹកនាំ។

៣ ណែនាំឱ្យគេផ្តើមស្គាល់ខ្លួនឯងកាន់តែច្បាស់
ការយល់ដឹងអំពីខ្លួនឯងគឺជារឿងមួយដែលសំខាន់បំផុតដើម្បីក្លាយជាអ្នកដែលមានសេចក្តីក្លាហាន​ក្នុងការ​ស្តាប់ដោយយកចិត្តទុកដាក់និងនិយាយចេញពីគំនិត​របស់ខ្លួន។ ការទទួលយកព័ត៌មានសង្គម និងដំណើរការវិភាគព័ត៌មាន មើលលើរូបភាពសុទិដ្ឋិនិយម ជាការអប់រំមួយល្អ​អាចបង្ក់ើនការហ៊ាននិយាយគ្នាដោយចំហរ។ មនុស្ស​ជាច្រើនចង់បានការយកចិត្តទុកដាក់ ឯមនុស្ស​ស្ងប់ស្ងាត់ក៏ដូចគ្នា ដែលខ្លះចង់បានលើសផង គ្រាន់តែ​រង់ចាំមាន​អ្នកណែនាំឬចុចឈ្មោះខ្លួនសិន ទើបគេហ៊ានចេញមុខនិយាយ។ និយោជកឬមេដឹកនាំឆ្លាតវៃ មិនត្រូវមើលបំណាំទេ គេត្រូវចេះ​វិធី ក្នុងការ​ធ្វើការជាមួយ​បុគ្គលស្ងាត់ស្ងៀម និងមនុស្ស​ចេកចាច ដោយវិធីធ្វើការខុសគ្នា។

ការខិតខំនេះ មិនត្រឹមតែសំខាន់សម្រាប់ជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេប៉ុន្តែមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់និយោជិក និងវប្បធម៌ផ្ទៃក្នុងរបស់ក្រុមហ៊ុន ព្រមទាំងភាពជា​អ្នកដឹកនាំផ្ទាល់ខ្លួនផងដែរ។

គន្លឹះដើម្បីគ្រប់គ្រងនិយោជិកស្ងាត់ស្ងៀម
ក្នុងនាមជាអ្នកដឹកនាំអ្នកត្រូវរៀនដោះស្រាយជាមួយបុគ្គលិកច្រើនប្រភេទនិងកែប្រែរបៀបប្រាស្រ័យទាក់ទង​របស់យើងដោយផ្អែកលើបុគ្គលិកលក្ខណៈទាំងនោះ។

១ កុំស្មានៗ
មិនត្រូវសន្មត់អ្វីទាំងអស់ក៏កុំស្មានថាពួកគេមានអារម្មណ៍មិនល្អឬអាក់អន់ចិត្ត។ ខួរក្បាលពួកគេ អាចថាកំពុងតែដំណើរការព័ត៌មានមួយចំនួន ដែលទើបតែត្រូវបានផ្តល់ឱ្យឬគិតអំពីអ្វីមួយ ទោះស្ងាត់ស្ងៀម ប៉ុន្តែពួកគេអាចជាសមាជិកម្នាក់ដែលកំពុង​គិត​ដើម្បីក្រុមហ៊ុន។

២ បោះដៃទៅមុន
ប្រាប់ពួកគេថាបើពិបាកនិយាយគ្នា អាច​ទាក់ទងតាមអ៊ីមែលឬឆាត។ ប្រសិនបើគ្រាន់តែឧស្សាហ៍បង្ហាញនៅក្បែរតុធ្វើការរបស់ពួកគេ ញញឹ​ញញែមទំនងជាមិនផ្តល់ចម្លើយនៅឡើយ អ្នកខ្លះត្រូវការពេលវេលាដើម្បីដំណើរការនិងគិតអំពីអ្វីដែលពួកគេគួរឬមិនគួរនឹងនិយាយ។

គោរពភាពផ្ទាល់ខ្លួននេះ ហើយផ្តល់ឱ្យពួកគេនូវពេលវេលាដែលពួកគេត្រូវការ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ Forbes

ចុចអាន៖ កំហុសធំៗទាំង ៥ បុគ្គលិកអាចត្រូវបញ្ឈប់ពីការងារដោយមិនអាច​តវ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៤ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម