អាជីព
មេដឹកនាំល្អចេះបង្កើតវប្បធម៌ទទួលស្គាល់គ្នានៅកន្លែងធ្វើការ
ពាក្យថា«ទទួលស្គាល់» គឺយល់ព្រម ទាំងលើចំណុចល្អ និងព្រមទាំងចំណុចមិនល្អរវាងគ្នា ការគិតខុសគ្នា វប្បធម៌ខុសគ្នា ជំនឿខុសគ្នា សាសនាខុសគ្នា ក្រោមច្បាប់តែមួយគឺ គោរពឱ្យតម្លៃគ្នា រៀនស្តាប់គ្នា នឹងមិនបក្សពួកផាត់អ្នកណាម្នាក់ចោលចេញ។
ុមេដឹកនាំចាស់គម្រិល បញ្ចេញចោលគ្នាគេយកគ្នាឯងចូល មេដឹកនាំខ្លាំងប្រែគ្នាគេឱ្យទៅជាគ្នាឯងបានដោយសិល្បៈនៃការដឹកនាំដ៏ពិបាករកគូប្រជែង។
នៅពេលដែលនិយោជិកម្នាក់ៗ ត្រូវបានគេទទួលស្គាល់ ចំពោះការខិតខំ និងចំណែកសំខាន់របស់ពួកគេនៅក្នុងកន្លែងធ្វើការ ពួកគេមានអារម្មណ៍ថា ត្រូវបានឲ្យតម្លៃដោយក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ និងមិត្តរួមក្រុម។
អារម្មណ៍នេះតែងជំរុញឲ្យពួកគេធ្វើការបានកាន់តែល្អប្រសើរ និងកាន់តែមានការប្ដេជ្ញាចិត្តឡើងពិសេសបង្កើនការគោរពមេដឹកនាំដោយមិនដឹងខ្លួន។
មនុស្សម្នាក់ៗ កើតមកមានជីវិតឡើងលើផែនដីនេះ ក្នុងផ្នត់គំនិតមិនអាចដូចគ្នាទាំងស្រុងទេ តែពួកគេស្គាល់ច្បាស់អ្វីទៅជាការគោរព និងអ្វីទៅជាការស្អប់ខ្ពើមមាក់ងាយ។
ចូរអនុវត្តវប្បធម៌ទាំងនេះនៅទីតាំងរបស់អ្នក បង្កើតការទទួលស្គាល់ឱ្យតម្លៃគ្នាបញ្ចៀសស្ត្រេស៖
១ លើកទឹកចិត្តមនុស្សមានជំនឿខុសគ្នាឱ្យព្រមស្តាប់គ្នា
ចាប់ផ្តើមធ្វើអ្វីមួយដូចជា បង្កើនការរាប់អានចំពោះគ្រប់គ្នា មិនសូវខ្វល់ខ្វាយចំពោះគំនិតខុសគ្នា យកពេលនោះមកចង្អុលឬរិះគន់ខ្លួនឯងរីកចម្រើនជាង។ មនុស្សដែលមានគំនិតខុសគ្នាបង្កើតផលដូចម្តេចខ្លះនៅតាមស្ថាប័ន? ដំបូងមុននឹងឆ្លើយសំណួរនេះបាន ចូរគិតអំពីមនុស្សដែលនៅជិតអ្នក – មិត្តភក្តិ គ្រួសារ មិត្តរួមការងារ អ្នកជំនួញគ្រប់ប្រភេទ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយនិងមេដឹកនាំពិភពលោក គិតអំពីអ្វីជារួមដែលមនុស្សត្រូវការ គឺការមិនបៀតបៀន និងអ្វីដែលមិនសំខាន់ គឺត្រូវតែយល់ស្របគ្នា វាមិនបាច់ក៏មិនអីដែរ។
វាជារឿងធម្មតាទេដែលសង្ឃឹមថា អ្នកផ្សេងគិតតាមយើង ជាការប្រសើរណាស់ក្នុងការព្យាយាមជះឥទ្ធិពលដល់អ្នកដទៃតាមរបៀបប៉ិនប្រសប់និងសីលធម៌តេការបង្ខំនិងមិនគោរព មិនត្រឹមតែមិនអាចបង្កើតបរិវាថែមទាំងបង្កើតបរាជ័យឡើងមក។
២ ចូរមានស្មារតី «បើកចំហរ»
បន្ធូរអារម្មណ៍ទៅ! យើងព្រមទទួលយកពួកគេថាតើពួកគេជានរណា ប្រសើរជាងទ្រាំមើលគេក្លែងធ្វើជាអ្នកណាដែលពួកគេមិនមែនចេញពីបេះដូងមក។
ការទទួលយកមនុស្សមានគំនិតខុសគ្នា ទម្លាប់ខុសគ្នា មិនមានន័យថាយល់ព្រមជាមួយពួកគេការយល់ដឹងទេតែទោះមិនស្របក៏នឹងមិននិយាយប៉ះពាល់ ប្រមាថកាតទាន។ចាត់វិធានការសមស្របដើម្បីការពារឬគាំទ្រ ខ្លួននិងអ្នកដទៃព្រមទទួលយកភាពពិតរបស់មនុស្សម្នាក់ទៀតទាំងជួនកាល យើងអាចមានអារម្មណ៍សោកសៅឬខឹង ប៉ុន្តែក្នុងកម្រិតជាអ្នកដឹកនាំជ្រាលជ្រៅ នឹងមានសន្តិភាពជាមួយជីវិត គឺជាពរជ័យជួយឱ្យអ្វីៗប្រសើរឡើង។
៣ សម្របសម្រួលគំនិតដោយរបៀបណា?
ជ្រើសរើសអ្នកដែលសំខាន់សម្រាប់យើងដែលជួនកាលគេសម្របយើង ពេលខ្លះយើងសម្របគេ។ (អ្នកដឹកនាំអាចអនុវត្តបែបនេះជាមួយមនុស្សជាច្រើនផងដែរដើម្បីពួកគេយល់ថាខ្លួនឯងមានតម្លៃ ) ។ «ខ្ញុំព្រមទទួលយកការសាកល្បងនេះ សង្ឃឹមយើងជោគជ័យទោះបីខ្ញុំមិនច្បាស់និងមិនគាំទ្រ១០០ភាគរយតែខ្ញុំឱ្យតម្លៃការចូលរួមយោបល់របស់គ្រប់គ្នា! ហើយបើទុកណាជាលទ្ធផលល្អនិងមិនល្អ ខ្ញុំក៏ទទួលយកវាដែរ” ។ មើលថាតើអ្នកអាចអត់ធ្មត់កម្រិតណានោះហើយការគោរពដ៏ជ្រៅនឹងលេចចេញមកពិបុគ្គលិកលក្ខណៈដែលជាជំនាញទន់ដ៏មានតម្លៃមួយ ។ ជារឿយៗយើងជៀសវាងក្នុងការព្រមទទួលស្គាល់សមត្ថភាពមនុស្សផ្សេងៗណា ដែលទំនងជាអាចបង្កើតជាការប្រជែងជាមួយយើង ក្នុងមធ្យោបាយចៀសវាងអារម្មណ៍ប្រឆាំងគ្នាក្នុងសម្បជញ្ញៈរបស់ខ្លួនឯង តែចិត្តបើកទូលាយទើបជាជោគជ័យពិត ។
៤ ហេតុអ្វីត្រូវសម្រប
ពិចារណាពីរបៀបដែលយើងជាមេដឹកនាំ មានទំនាក់ទំនងជាមួយពួកគេតស៊ូដើម្បីផ្លាស់ប្តូរពួកគេទៅរកវិជ្ជមាន តែបើមិនអាចធ្វើក៏កុំមាក់ងាយរុញពួកគេឱ្យដួលថែម។ មេដឹកនាំម្នាក់គួរដឹងអំពីភាពត្រឹមត្រូវផ្ទាល់ខ្លួន ទីតាំងវិនិច្ឆ័យមិនលំអៀង មិនអត្តនោម័ត ការជំរុញទឹកចិត្តជាគោល កុំយកការឆាប់ខឹងទស្សនៈតូចចង្អៀតនិងឈឺចិត្តសោកសៅព្រោះឃើញគេបានល្អជាង មានចំណុចទាំងនេះ អ្នកនឹងមានលទ្ធភាពបង្កើតវប្បធម៌ទទួលស្គាល់គ្នានៅកន្លែងធ្វើការយ៉ាងជោគជ័យដោយចាប់ផ្តើមគំរូពីមេដឹកនាំ៕
ប្រែសម្រួល៖ ឡាហ្សូលី
ប្រភព៖ Jobest
ចុចអាន៖ ថ្នាក់នាយកប្រតិបត្តិ (CEO)ទប់កំហឹងដោយវិធីសាស្ត្របែបណាខ្លះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ