Connect with us

អាជីព

ផ្លែត្រសក់ផ្អែម ឃុំអណ្តូងទឹក ខេត្តកោះកុង ចាប់ផ្ដើមចេញផលទៅទីផ្សារបណ្តើរៗហើយ

បានផុស

នៅ

ប្រជាកសិករនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទូមសាគរ ខេត្តកោះកុង កំពុងចាប់ផ្តើមប្រមូលផលផ្លែត្រសក់ផ្អែមរបស់ខ្លួននៅ ខែធ្នូ នេះ បន្ទាប់ពីបានប្រឹងប្រែងដាំដុះថែទាំជាង ៤ខែ ក្រោមគម្រោងស្ទៀររបស់អង្គការ Save the Children និងកិច្ចសម្របសម្រួលរបស់ រដ្ឋបាលស្រុកបូទុមសាគរ។ ផ្លែត្រសក់ផ្អែមពណ៌លឿងជាច្រើនផ្លែ កំពុងតែហុចផលល្អប្រសើរសម្រាប់ការកាត់ប្រមូលផលទៅកាន់ទីផ្សារ ឬមានឈ្នួញមកទិញដល់ផ្ទះតែម្តង មិនចាំបាច់ចំណាយពេលវេលាដឹកជញ្ចូនទៅឆ្ងាយដូចពេលមុនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ បានឱ្យដឹងរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ថា កសិករ ឡាយ រ៉ន ស្ថិតភូមិជីត្រេះ ឃុំអណ្តូងទឹក តែងតែយកចិត្តទុកដាក់បង្កបង្កើនផលត្រសក់ផ្អែមនេះ ខណៈពួកគាត់មានបទពិសោធន៍ដាំដុះជាច្រើនឆ្នាំមកហើយ។

បើតាមលោក នាង ពិសិដ្ឋ ឆ្នាំនេះគ្រួសារកសិករ ឡាយ រ៉ន ដាំដុះត្រសក់ផ្អែមរហូតដល់ ៦ ០០០ កូនឯណោះ ពោលគឺពង្រីកផ្ទៃដីដំាដុះកើនជាងឆ្នាំទៅ។ ការជោគជ័យផ្នែកកសិករនេះ ធ្វើឡើងក្រោម គម្រោងស្ទៀង នៃអង្គការ Save the Children និងកិច្ចសម្របសម្រួលរបស់ រដ្ឋបាលស្រុកបូទុមសាគរ។

គួរបញ្ជាក់ថា ផ្លែត្រសក់ផ្អែម ត្រូវបានលក់ចេញគិតជាគីឡូក្រាម ដោយក្នុង ១គីឡូក្រោមថ្លៃ ៤០០០រៀល ឬអាចលើសនេះ ដោយមានអតិថិជនបញ្ជាទិញ និងមានការទិញដល់ផ្ទះតែម្តង មិនពិបាកដឹកជញ្ចូនទៅទីផ្សារដូចពេលមុនៗឡើយ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានលើកឡើងថា ២ថ្ងៃមុននេះ លោកស្រី ប្រធានស្តីទី មន្ទីរកសិកម្ម តំណាងអង្គការដៃគូ រដ្ឋបាលស្រុកបូទុមសាគរ និងប្រជាកសិករ បានចុះពិនិត្យការកាត់ប្រមូលផលផ្លែត្រសក់ផ្អែមរបស់ប្រជាកសិករមួយគ្រួសារ ជោគជ័យចំពោះការដាំដុះជាង ៤ខែមកនេះ។

លោកស្រីអភិបាលរងខេត្តកោះកុង បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងថែទាំដំដុះដំណាំកសិកម្មប្រភេទជាត្រសក់ផ្អែមលក់ ដើម្បីស្វែងរកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ និងបន្តជំរុញលើកទឹកចិត្តបន្តការងារលើកកម្ពស់វិស័យកសិកម្មនេះថែមទៀត។

ស្រុកបូទុមសាគរ ត្រូវបានគេចាត់ទុកថា មូលដ្ឋានស្រុកមួយមានការដាំដុះកសិកម្មជាច្រើនប្រភេទ រួមមាន៖ ឪឡឹកលឿន ខាត់ណាផ្កា ត្រសក់ទ្រើង ត្រប់ ស្ពឹក សាឡាត់ និងចិញ្ចឹមត្រី មាន់ ទា ជាដើម។ ទិន្នផលប្រមូលផលបាន បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាកសិករធូរធារជាពេលមុនៗ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម