អាជីព
តើជំនាញអ្វីខ្លះ ដែលអាចផ្ទេរដល់គ្នាបានដោយមិនបាច់ទៅសាលារៀន?
អាជីព និងការងារនានាតែងតម្រូវឲ្យមានការរួមបញ្ចូលគ្នានៃជំនាញវិជ្ជាជីវៈជាមួយគំនិតច្នៃប្រឌិតថ្មីផង។ ខ្លះជាជំនាញផ្នែករឹង ដែលងាយស្រួលក្នុងការកំណត់បរិមាណ តាមរយៈសញ្ញាប័ត្រដូចជា វិស្វករ វេជ្ជសាស្ត្រ ។ល។ គឺជំនាញទន់ទេដែលជាជំនាញពិបាករកបរិមាណមកវាស់វែងបាន ដូចជាការគ្រប់គ្រងពេលវេលា ការទំនាក់ទំនងយ៉ាងណាឲ្យមានប្រសិទ្ធភាព ការនិយាយដ៏មានឥទ្ធិពល ការដោះស្រាយបញ្ហានានាដែលប្រឈមចំពោះមុខ។ល។
ចំណែកបណ្ដាជំនាញដែលយើងអាចផ្ទេរ ឬរៀនពីគ្នាបាន តោងតែជាអ្វីដែលត្រូវបានប្រើនៅក្នុងមុខអាជីពផ្សេងៗជាច្រើនផ្នែក ឧទាហរណ៍ ការគ្រប់គ្រងពេលវេលា ការទំនាក់ទំនង ការរៀបចំផែនការ ។ល។
របៀបដែលជំនាញទាំងនោះអាចផ្ទេរដល់គ្នាបាន

ពិចារណាសារដើម អំពីប្រវត្តិនៃសកម្មភាពយើងម្នាក់ៗកាលពីនៅសាលារៀន និងបទពិសោធន៍ជាអ្នកស្ម័គ្រចិត្តពេលចេញស្វែងរកបទពិសោធន៍ដំបូង តើជំនាញអ្វីមួយដែលកាលណោះយើងបានប្រើជាប្រចាំ? ឧទាហរណ៍ជំនាញទំនាក់ទំនង? ឧបមាថានិយោជកកំពុងស្វែងរកនរណាម្នាក់ដែលអាចបំពេញភារកិច្ចជាច្រើនក្នុងពេលតែមួយ (ពហុជំនាញ)ជាទូទៅពហុជំនាញមិនអាចជាក់លាក់ដូចចេញពីមហាវិទ្យាល័យទេវាគួរតែប្រភេទដែលអាចរៀនតគ្នាបាន ដូចជា អាន និយាយ សរសេររបាយការណ៍ រៀបចំព្រឹត្តិការណ៍នានា ជួបភ្ញៀវសរសេរពាក្យស្នើសុំកិច្ចសហការណ៍បែបបទរដ្ឋបាល។ល។
ជំនាញទាំងនេះត្រូវបានផ្ទេរឬបង្រៀនតគ្នាដោយការអនុវត្តិផ្ទាល់ហើយនិងមានតម្លៃឡើងជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃដូចពាក្យថាមើលសៀវភៅ១០ក្បាលមិនស្មើជួបផ្ទាល់ម្តង។
តើជំនាញដែលអាចផ្ទេរបានទាំងនោះសំខាន់ទេ?

និយោជកចង់បាននិយោជិកដែលអាចផ្តួចផ្តើមគំនិត។ ការបង្ហាញជំនាញស្រាវជ្រាវនិងផែនការរបស់យើង ដែលអាចបង្ហាញថាយើងជាមនុស្សមានស្មារតីមាំ មានការលើកទឹកចិត្តរួមមាន សមត្ថភាពក្នុងការគិតទុកជាមុន និងការការពារបញ្ហាមិនឱ្យកើតឡើង ឬកើតឡើងហើយស្រួលទៅវិញ….ជាអ្វីដែលមានអ្នកចង់ស្វែងរកច្រើន។
ការប្រើជំនាញគិតត្រិះរិះ ដើម្បីធ្វើការសម្រេចចិត្តឬវាយតម្លៃ ការរកដំណោះស្រាយដែលអាចកើតមានចំពោះបញ្ហា ការចេះផ្តល់អាទិភាពដល់ភារកិច្ច សមត្ថភាពវិភាគព័ត៌មាននិងការព្យាករណ៍លទ្ធផល សមត្ថភាពបង្កើតនិងអនុវត្តគោលនយោបាយនិងនីតិវិធីថ្មីដែលអាចសំរបសំរួលនិងអភិវឌ្ឍកម្មវិធី រៀបចំឯកសារនីតិវិធីនិងលទ្ធផល ធ្វើការស្រាវជ្រាវដោយប្រើប្រាស់ធនធានអ៊ីនធឺណិតនិងបណ្ណាល័យ ជំនាញកុំព្យូទ័រនិងបច្ចេកទេស ទាំងនេះ សុទ្ធតែមានសារៈសំខាន់ហើយអាចផ្ទេរដល់គ្នាបានតាមរយៈវគ្គខ្លីៗ ការបណ្តុះបណ្តាលជាប្រចាំ និងការផ្តល់ឱកាសឱ្យអនុវត្តិជាជំហានៗ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ thebalancecareers
ចុចអាន៖ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះជំនាញបឋមទាំងបួននេះសិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ