អាជីព
កសិករឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ ចិញ្ចឹមគោលែងចំណេញ បាត់បង់ប្រាក់ចំណូល
កសិករ ភូមិតាអ៊ុយ ភូមិភ្នំ ភូមិអន្លង់ពោង និងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានចិញ្ចឹមគោ លក់មិនបានទទួលផលល្អនោះទេ ដោយសារទីផ្សារគោចុះថោក។ កសិករមួយចំនួនបានបោះបង់ការចិញ្ចឹមជាបណ្តើរៗ ដោយលក់ទាំងគោសាច់ លក់ទាំងបា លក់ទាំងមេពូជ ខណៈមុខរបរចិញ្ចឹមគោនូវមូលដ្ឋាននេះ មានតាំងពីដូនតាយូរមកហើយ។ ក្នុងគ្រាដ៏លំបាកនេះ គោមានទីផ្សារស្រួលលក់មែន តែតម្លៃថោក មិនអាចប្រគួតប្រជែងជាមួយសាច់គោនាំចូលពីក្រៅប្រទេសបានឡើយ។

លោក ធឿន ប៊ុនធីម អាយុ ៤៣ឆ្នាំ រស់នៅភូមិអំពិជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឱ្យដឹងថា គាត់ចិញ្ចឹមគោរយៈពេលជិត ២០ ឆ្នាំមកហើយ។ បច្ចុប្បន្នគោគាត់មានចំនួនជិត ៤០ ក្បាល ក្នុងនោះមាន មេពូជចំនួន ២ក្បាល និងឈ្មោលចំនួន ២ក្បាលដែរ។

ការចិញ្ចឹមបានផលល្អ គឺដោយមានការយកចិត្តទុកដាក់ពី មន្ទីរកសិកម្មខេត្ត នាយកដ្ឋានក្រសួងកសិកម្ម ចុះមកបណ្តុះបណ្តាលដល់ការចិញ្ចឹមផ្ទាល់ ដោយផ្តល់បច្ចេកទេស ការថែទាំ បាញ់ថ្នាំសម្លាប់មេរោគ ផ្តល់វ៉ាក់សាំងចាក់ មានវ៉ាក់សាំងទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម ជាដើម។ បច្ចុប្បន្នទីផ្សារគោធ្លាក់តម្លៃខ្លាំងណាស់ កសិករយើងលក់គោ ១ក្បាល បានតែតម្លៃជាង ១លានរៀល ទៅ២លានរៀលទេ ទូរទាត់ការចិញ្ចឹម ខាត មិនដូចឆ្នាំកន្លងទៅនោះទេ។

លោក បានបញ្ជាក់បន្ថែមទៀតថា ក្នុង ៤ភូមិនេះ មានកសិករចិញ្ចឹមគោនៅសល់តែជាង ២០០គ្រួសារ ខណៈការចិញ្ចឹមឆ្នាំមុនៗ មានជិត ៤០០គ្រួសារឯណោះ។

កសិករសំណូមពរដល់ជំនាញ សមត្ថកិច្ចពាក់ព័ន្ធ ក្រសួងកសិកម្ម ជួយដោះស្រាយទីផ្សារសាច់គោនាំចូលផង បើគ្មានការទប់ស្កាត់ទេ កសិករប្រឈមនឹងការបាត់បង់មុខរបរចិញ្ចឹមគោក្នុងស្រុក ព្រោះចិញ្ចឹមមិនចំណេញ៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?