៥ ហេតុផលដែលមេដឹកនាំគួររកវិធីឲ្យបុគ្គលិកខ្លួនមានសុខភាពល្អ – Kampuchea Thmey Daily
Connect with us

អាជីព

៥ ហេតុផលដែលមេដឹកនាំគួររកវិធីឲ្យបុគ្គលិកខ្លួនមានសុខភាពល្អ

Published

on

ហេតុអ្វីបានជាស្ថាប័ន ឬក្រុមហ៊ុនរមែងចង់បានឲ្យបុគ្គលិករបស់ខ្លួនមានសុខភាពល្អ?

អត្ថបទនេះនឹងស្រាយហេតុផលខ្លះពាក់ព័ន្ធនឹងសំណួរខាងលើ!

១. បង្កើនប្រាក់ចំណូល

កន្លែងធ្វើការណាដែលមានបុគ្គលិកពោរពេញដោយសុខភាពល្អ ជាកន្លែងដែលសន្សំសំចៃប្រាក់សម្រាប់ចំណាយលើបញ្ហាឈឺថ្កាត់។ កាលណានិយោជិកឈឺតិច នោះមានន័យថា ពួកគេអាចធ្វើការបានច្រើន រីឯការចំណាយលើការធានារ៉ាប់រងសុខភាពក៏នៅសល់ផងដែរ។ បង្កើនចំណូលត្រង់នេះ ចង់សម្ដៅដល់ការកាត់បន្ថយចំណាយលើបញ្ហាជំងឺ។

២. បង្កើនផលិតភាពការងារ

ប្រាកដណាស់ថា បុគ្គលិកសុខភាពល្អ រមែងមានផលិតភាពការងារច្រើនជាងធម្មតា។ ការស្ទង់មតិមួយបានរកឃើញថា និយោជិកដែលបរិភោគអាហារដែលមានសុខភាពល្អអាចផលិតការងារបានខ្ពស់ជាងបុគ្គលិកមិនមាំទាំរហូត ២៥%។ លើសពីនេះទៀត បុគ្គលិកណាហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទី និង ៣ ដងក្នុងមួយសប្តាហ៍ឬច្រើនជាងនេះ អាចបង្កើនផលិតភាពខ្ពស់ជាងធម្មតា ១៥%។

៣.​ បង្កើនសុភមង្គល

សុខភាពនិងសុភមង្គលត្រូវបានផ្សារភ្ជាប់គ្នាមិនអាចខ្វះបាន។ សុខភាពជះឥទ្ធិពលដល់អារម្មណ៍ ហើយកាលណាគ្មានភាពសប្បាយរីករាយ នោះបញ្ហាការងារក៏អាចកើតមាន។ ក្រុមហ៊ុនល្អ រមែងមានបំណងចង់ឲ្យបុគ្គលិកខ្លួនថែរក្សាសុខភាព ដើម្បីកាត់បន្ថយស្ត្រេស ក៏ដូចជាជម្រុញសុភមង្គលផ្លូវចិត្តឲ្យពុះពោរក្នុងការបំពេញភារកិច្ច។

៤.​ បង្កើនកិច្ចសហការ

លោក Dave Barnes នាយកប្រតិបត្តិនៃ Gym and Fitness បានប្រាប់ Forbes ថា បរិយាកាសល្អ មានសារៈសំខាន់ណាស់សម្រាប់បុគ្គលិក។ មនុស្សភាគច្រើននឹងមិនសប្បាយចិត្តដែលធ្វើការជាមួយបុគ្គលិកក្រុមហ៊ុនដែលទន់ខ្សោយ ហើយរឹតតែមិនចង់សហការជាមួយអ្នកនោះឡើយ។ និយោជិកមានសុខភាពល្អ បង្កើតបរិយាកាសល្អពេញទាំងក្រុមហ៊ុន។ ផ្ទុយទៅវិញ បើម្នាក់ៗស្ញោរៗ​ ស្លេកស្លាំង គ្មានកម្លាំងកំហែង គ្មាននរណាមានអារម្មណ៍ចូលរួមសហការទេ។

៥. បង្កើនការច្នៃប្រឌិត

ការសិក្សាថ្មីមួយពីទស្សនាវដ្តីសុខភាពចិត្តសាស្ត្ររបស់អង់គ្លេសដែលរាយការណ៍ដោយ Forbes បានរកឃើញថា ក្រុមហ៊ុនដែលមានបុគ្កលិកមានសុខភាព នឹងបង្កើនភាពរីករីករាយ និងការច្នៃប្រឌិតកាន់តែច្រើន។ និយោជិកទាំងឡាយណាដែលទទួលទានអាហារជាបន្លែនិងផ្លែឈើច្រើន អាចផ្តល់ថាមពលដល់រាងកាយជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនការចងចាំ បង្កើនអារម្មណ៍ល្អ និងបង្កើនការលើកទឹកចិត្តកាន់តែផុសផុលផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ PayScale

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ4 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ4 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ4 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ5 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម