អាជីព
ប្រកាន់បាននូវទម្លាប់៣យ៉ាងនេះ ជោគជ័យពិបាកបដិសេធយើងបំផុត
មនុស្សជាច្រើនបរាជ័យ ព្រោះគាត់មិនមានឬមិនចេះ មិនត្រៀមរៀបចំគម្រោងជីវិត ។ ការរស់នៅគ្មានគម្រោង គឺគ្មានគោលដៅ មិនដឹងធ្វើអ្វី ដើម្បីអ្វី ពិបាកនឹងទទួលជោគជ័យ ជាពិសេសក្នុងរឿងធ្វើការងារ។ ជីវិតដែលមានគម្រោងគឺធ្វើឲ្យយើងដឹងថា ត្រូវធ្វើអ្វីដោយមិនខាតបង់ពេលវេលា និងមិនវង្វេងផ្លូវ។ នៅលើលោកយើងនេះ អ្វីដែលល្អបំផុតនោះ គឺការចេះបត់បែន និងប្រែប្រួលតាមស្ថានការណ៍ផ្សេងៗដែលកើតឡើងឲ្យបានសមរម្យ នោះក៏ចាត់ទុកថាជោគជ័យបានមួយផ្នែកហើយ។
១. គិតទុកជាមុនពីលទ្ធផលដែលមិនអាចធ្វើទៅតាមគោលដៅបាន
![](https://www.kampucheathmey.com/wp-content/uploads/2021/02/Featured-Image-0២-4-1024x614.png)
បើទោះបីជាអ្នកពូកែ អាចគ្រប់គ្រងអ្នកដែលចូលរួមការងារបាន រាប់រយរាប់ពាន់អ្នក ឬមានប្រាក់ចុះទុនច្រើនមហាសាល ក៏វាអាចនឹងមានបញ្ហាដែរ ។ មនុស្សជាច្រើនបានតាំងចិត្តធ្វើការងារ ដើម្បីគ្រួសារ ឬអ្នកជាទីស្រឡាញ់ ក៏ប៉ុន្តែដោយសារតែភាពមិនពិតប្រាកដខ្លះពីកត្តាខាងក្រៅមានដូចជា អាកាសធាតុ សង្គ្រាម បដិវត្តន៍ វិបត្តធ្ងន់ធ្ងរ ឧបទ្ទវហេតុ ទស្សនៈ ការប្រឆាំង ការធ្វើបាតុកម្ម ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ប្រព័ន្ធគ្រប់គ្រង ។ល។ បែរជាសាងនូវភាពច្របូកច្របល់ រហូតធ្វើឲ្យគោលដៅ វៀចវេរឬមានបញ្ហាបាន។ មុនចាប់ផ្តើមដំណើរការ ឬធ្វើគម្រោងការនោះ មនុស្សជាច្រើនធ្វើការដោយអាស្រ័យលើការមើលទៅក្នុងផ្លូវវិជ្ជមាន ជាគោលក្នុងការធ្វើការងារអ្វីម៉្យាង ដោយការត្រៀមដំណើរការចុះទុន ចុះកម្លាំងនៅក្នុងលក្ខណៈគឺ ត្រៀមជាស្រេចហើយទើបធ្វើ ដែលសុទ្ធតែមានក្តីសង្ឃឹម និងការតាំងចិត្តជាអ្នកដឹកនាំផ្លូវ ដោយភ្លេចគិតពិចារណាលើការបរាជ័យដែលអាចនឹងកើតឡើងរង់ចាំនៅខាងមុខ។ ចំណេកការគិតដល់ភាពបរាជ័យ បើទោះបីជាការមើលនៅក្នុងផ្លូវវិជ្ជមាន ដែលមិនគួរយកមកពិចារណា ក្នុងការចាប់ផ្តើមដំណើរការក៏ដោយ ប៉ុន្តែនេះមិនមែនជារឿងដែលខុសទេ បើមានការគិតទុកជាមុនហើយព្យាយាមគិតរកវិធីដោះស្រាយជានិច្ចនោះ ព្រោះដល់ទីបំផុតទោះបីជាគ្មានអ្វីកើតឡើងក៏ដោយ ក៏ចាត់ទុកថាគឺជា ការហ្វឹកហាត់ធ្វើជាមនុស្សដែលមានភាពល្អិតល្អន់។
២. រកវិធីដោះស្រាយទុកឲ្យបានច្រើនមុនចុះគម្រោង
ពេលនឹកដល់ភាពបរាជ័យ ដែលអាចនឹងកើតឡើងហើយនោះ ការរៀបចំគម្រោងដើម្បីរកវិធីដោះស្រាយ ជារឿងដែលសំខាន់ព្រោះ ថាមធ្យោបាយក្នុងការដោះស្រាយបញ្ហានីមួយៗ ដែលកើតឡើងនោះមានច្រើនវិធីទើបត្រូវជ្រើសរើសវិធីខូចខាតតិចបំផុត ប៉ុន្តែទាំងនេះត្រូវ អាស្រ័យទៅលើសតិនៅក្នុងការដោះស្រាយបញ្ហា ព្រមទាំងពិចារណាដោយតក្កវិជ្ជាថា បើធ្វើបែបនេះ លទ្ធផលគឺត្រូវបែបនេះឯង និងមានមូលហេតុច្បាស់លាស់បំផុត កុំខ្វល់ថាអ្នកជិតស្និទ្ធ ឬអ្នករួមការងារនឹងមើលអ្នកថាជាមនុស្សដែលភ័យហួសហេតុនោះ។
៣. កសាងកម្លាំងចិត្តដើម្បីដាស់តឿនសតិឲ្យគិតបានល្អិតល្អន់ ប៉ុន្តែមិនយកមកគិតថា ខ្លួននឹងក្លាយជាមនុស្សដែលអស់ភាពសំខាន់
![](https://www.kampucheathmey.com/wp-content/uploads/2021/02/group-beautiful-asian-women-meeting_7191-1170-1.jpg)
ដរាបណាភាពជោគជ័យ នៅតែអាចកើតឡើងចំពោះអ្នក ហើយនៅពេលអ្នកដួល អ្នកចេះក្រោកឈរសារជាថ្មីបាននោះ នឹងធ្វើឲ្យអ្នកជោគជ័យជារៀងរហូត។ ចូរកុំខ្លាចភាពបរាជ័យដែលអាចនឹងធ្វើឲ្យអ្នកអស់តម្លៃនៃភាពសំខាន់ឲ្យសោះ។ បើអ្នកត្រៀមរួចជាស្រេចដោយគំនិតទាំង ៣ នេះ ព្រមទាំងបានសិក្សាថា មនុស្សយើងដួលខ្លះក៏បាន ចាញ់ខ្លះក៏បាន អស់តម្លៃខ្លះក៏បាន អ្នកក៏អាចត្រលប់មកជាមនុស្សសំខាន់វិញបានដែរ មិនថានៅក្នុងជីវិតការងារ ជីវិតផ្ទាល់ខ្លួន ឬជីវិតគ្រួសារនឹងគង់វង្សជានិច្ច។ ចូរយកការភ័យខ្លាចនេះ មកបំប្លែងឲ្យវាក្លាយជាថាមពល ដើម្បីដាស់តឿនសតិរបស់អ្នកឲ្យមោះមុត ឈានទៅរកគោលដៅនៃជីវិត និងការធ្វើការដែលអ្នកបានកំណត់ទុកនោះ នៅទីបំផុតនឹងទទួលបានជោគជ័យជាក់ជាមិនខានទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthlin
ចុចអាន៖គន្លឹះធំៗដែលនាយកប្រតិបត្តិស្ត្រីច្រើនជោគជ័យក្នុងសមរភូមិសហគ្រិនភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?