អាជីព
ជំនាញទំនាក់ទំនង៖ និយាយយ៉ាងណាកុំឲ្យចាកប្រធាន
និយាយត្រង់ទៅរកពាក្យគន្លឹះ ឬកុំឲ្យចាកប្រធានគឺ ត្រូវនិយាយភ្លាមៗថា តើចង់មានន័យបែបណា ដោយមិនចាំបាច់ប្រើវិធីបង្វែរ ពង្វៀង ផ្សេងៗទៀត។
ហេតុអ្វីមនុស្សច្រើននិយាយចាកប្រធាន?

នៅពេលកំពុងព្យាយាមគួរសមឬបង្កើតបរិយាកាស ជារឿងធម្មតាទេដែលយើងច្រើនចង់ប្រើភាសាសិល្បៈបន្ថែមសិន ដូចជានិយាយអំពីអាកាសធាតុ អំពីព័ត៌មានក្តៅលើទំព័រមុខ រឿងលើហ្វេសប៊ុក។ល។ ទោះយ៉ាងណាការនិយាយអំពីរឿងក្រៅរង្វង់(ចាកប្រធាន)មិនគួរយូរជាង១នាទីឡើយពុំនោះ យើងជាមនុស្សចាកប្រធាន។
ដោយសារគ្រប់ការសន្ទនានិងការនិយាយលើឆាកត្រូវការកំណត់ពេលវេលាត្រឹមត្រង់ មនុស្សជោគជ័យច្រើនជ្រើសរើសការចាប់ផ្តើមដែលត្រង់ទៅចំបញ្ហាសំខាន់ដែលពួកគេចង់ពិភាក្សាភ្លាមៗតែម្តង។
សូមរៀនប្រើបច្ចេកទេសទាំងបីខាងក្រោមនេះ បង្កើតអន្ទាក់ទំនាក់ទំនងដែលធ្វើឲ្យអ្នកស្តាប់ភ្លេចរឿងទាំងពួង មកជាប់និងអ្វីដែលយើងកំពុងប្រាប់៖
១. បញ្ឈប់ការចាកប្រធាន
នៅពេលដឹងខ្លួនថា យើងចាប់ផ្តើមបីឃ្លាអំពីការនិយាយក្រៅផ្លូវការហើយនោះ ក៏កុំបណ្តោយឲ្យវាច្រើនទៀតទាន់។ អាចផ្អាកភ្លាមតែម្តងហើយងាកមករឿងគោលរបស់យើងវិញ ដោយនិយាយថា តោះ ចូលរឿងសំខាន់មួយ! ។
មុនពេលអ្នកនិយាយបន្ត ចូរដកដង្ហើមវែងរាប់ដល់ប្រាំហើយប្រមូលគំនិតមកផ្តុំលើពាក្យគន្លឹះ ។ អ្នកជំនាញនិយាយថា ការផ្អាកពី ៣ ទៅ ៥ វិនាទី នោះគឺគ្រប់គ្រាន់ដើម្បីជួយអ្នកនិយាយកែលម្អឡើងវិញនូវកំហុសដែលជ្រុលមុននេះ មកផ្តោតអារម្មណ៍លើប្រធានបទនិងបោះចោលបណ្តាទឹកមុខ កាយវិការ ដែលមុននេះបានស្លុងទៅនិយាយចាកឆ្ងាយព្រោះអាល័យតែមានអារម្មណ៍រំភើបពេក បានជាជម្រុញឱ្យនិយាយលើសឬវៀង។
២ បន្ថយល្បឿន ទម្លាក់សំឡេង

និស្សិតផ្នែកទំនាក់ទំនងនៅប្រទេសនានា ត្រូវបានបង្រៀនឲ្យបន្ទាប មិនលើកឡើង សំឡេងពេលនិយាយទេ ដើម្បីបញ្ជាក់ពីចំណុចជាក់លាក់នឹងផ្លូវការពេលនិយាយជាសាធារណៈ។ អ្នកអានព័ត៌មាននៅប្រទេសតូចៗ និយមស្រែកៗ ចំណែកនៅប្រទេសជឿនលឿនគឺសំឡេងកាន់តែទម្លាក់ទាប កាន់តែមានអំណាច។ ពួកគេក៏ត្រូវបានបង្រៀនផងដែរឲ្យបន្ថយល្បឿននៃការនិយាយ សង្កត់ពាក្យច្បាស់ៗ ដែលជាការផ្តល់សញ្ញាដល់អ្នកស្តាប់ថា អ្វីដែលពួកគេកំពុងប្រាប់គឺ សំខាន់ហើយចាំបាច់ត្រូវរក្សាទុក។ និយាយឱ្យខ្លី ឬនិយាយសារថ្មីពាក្យគន្លឺះនោះ បញ្ជាក់ថាវាសំខាន់ខ្លាំង។
ដំបូងការប្រើវិធីសាស្ត្រនេះ ពិបាកណាស់ចំពោះអ្នកដែលធ្លាប់ស្រែកទៅហើយ ព្រោះនៅឆ្ងាយពីអ្វីដែលពួកគេនិយមធ្វើបណ្តែតអារម្មណ៍មុខក្បាលមេក្រូ ប៉ុន្តែ សម័យកាលកាន់តែវិវត្ត ការនិយាយស្រែកនឹងកាន់តែមើលទៅទើសភ្នែក នឹងបង្ហាញថាអ្នកមិនមែនជាអ្នកនិយាយល្អទេ។ ពិសេសកាន់តែញាប់មានន័យថា រត់មាត់ មិនមែនចេញពីបេះដូង ដែលគ្មានអ្នកណាចង់ស្តាប់ឬទុកថាសំខាន់នឹងការនិយាយរូៗរត់មាត់ឡើយ។
៣ ទទួលខុសត្រូវគ្រប់ម៉ាត់

មានវិធីជាច្រើនដើម្បីរៀបចំសារឲ្យថ្មី សំខាន់ និងចងចាំបាន។ សូមនិយាយអំពីតួលេខ ណាមួយ ដែលចាំបាច់បង្ហាញថា យើងបានស្រាវជ្រាវច្បាស់មុននិយាយ ព្រោះការនិយាយតាមអារម្មណ៍នឹងក្លាយជារឿងដែលត្រូវអ្នកស្តាប់ទាត់ចោល។ ឧទាហរណ៍ អ្នកនិយាយថា បុរសច្រើនតែផិតក្បត់ តើឯណាទិន្នន័យ? បើពើបនឹងសំណួរឬផ្តល់មតិយោបល់បញ្ជាក់ក្នុងពេលប្រជុំអ្នកបានអ្វីជាអំណះអំណាង? ការនិយាយដោយទទួលខុសត្រូវ និងកាត់បន្ថយរបៀបចាកប្រធាន។
សូមជោគជ័យចំពោះការសន្ទនាលើឆាករបស់គ្រប់គ្នាណ៎ា!
ប្រែសម្រួល៖ សុភា
ប្រភព៖ GegMedia

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?