អាជីព
ហេតុផលដែលមនុស្សឆ្លាតភាគច្រើនមិនខ្វល់ថា ត្រូវតែធ្វើជាមេដឹកនាំ
មនុស្សឆ្លាតតែងតែវៀងវៃហើយអាចដឹងច្បាស់ថាស្ថានភាពណាដែលគួរធ្វើជាអ្នកដឹកនាំក្រុម ហើយខណៈណាដែលគួរនៅក្រោមបង្គាប់យ។
មនុស្សឆ្លាតមិនចង់ធ្វើជាអ្នកដឹកនាំគេជានិច្ចនោះឡើយ។
ក្នុងចំណោម ១០០ រឿងដែលកើតឡើងមានរឿងតែ ៤ ប៉ុណ្ណោះដែលយើងដឹង នៅសល់ ៩ ៦រឿងទៀតជារឿងដែលយើងដឹងដែរ តែវាមិនច្បាស់។ រីឯ ៩៦ រឿងនោះឯង ដែលអ្នកដទៃគេដឹងហើយចែករំលែកឲ្យយើង ហើយនោះជារឿងមួយដ៏ល្អឲ្យយើងឆ្លាតអាចបត់បែនតាមកាលៈទេសៈបាន។
រឿងដែលយើងមិនដឹង តែបែរជាកូនចៅយើងដឹង យើងត្រូវសួរឲ្យដឹង ព្រោះវាមិនមែនជារឿងដែលខូចកិត្តិយសឬអន់អ្វីនោះឡើយ។ ជួនកាលទុកបណ្ដោយឲ្យកូនចៅនោះក្លាយជាអ្នកជាអ្នកដឹកនាំដ៏ល្អបន្តទៀតនូវរឿងរ៉ាវដែលគេដឹងទៅ នោះគេនឹងមានអារម្មណ៍ថា មានមោទនភាពនូវអ្វីដែលខ្លួនគេដឹងនិងសម្ដែងចេញមកឲ្យយើងឃើញ ព្រមទាំងអាចទទួលបានការកោតសរសើរពីយើង ខណៈនោះគេក៏កោតសរសើរយើងត្រឡប់មកវិញដែរ។
ការធ្វើជាអ្នកនៅក្រោមបង្គាប់គេក្នុងរឿងដែលយើងមិនដឹង មិនមែនជារឿងគួរឲ្យខ្មាស់អៀននោះឡើយ តែបែរជាល្អទៅវិញដោយធ្វើឲ្យយើងបានដឹងនូវអ្វីដែលមិនធ្លាប់ដឹងពីមុនមក។ បន្ទាប់ពីនោះទៅ យើងនឹងក្លាយជាមនុស្សដឹងច្បាស់ ថែមទាំងបានបើកឱកាសឲ្យភាគីម្ខាងទៀតបានបញ្ចេញ និងសម្ដែងសមត្ថភាពរបស់គេទៀតផង។ លទ្ធផលដែលទទួលបានមក គឺការគោរពគ្នាទៅវិញទៅមក។
នៅពេលដែលមានឱកាសធ្វើជាអ្នកដឹកនាំ គឺសុំកុំបណ្ដោយឲ្យវារបូតពីដៃទៅដោយឥតប្រយោជន៍ជាដាច់ខាត ព្រោះវាសម្ដែងឲ្យឃើញពីសមត្ថភាពដែលខ្លួនមានដូចគ្នាដែរ។ កុំអៀនខ្មាស់ក្នុងការដែលធ្វើជាអ្នកដឹកនាំគេ ពីអ្វីដែលយើងដឹងច្បាស់ហើយ។
សូមកុំរឹងរូស មានៈក្នុងការដឹកនាំអ្វីដែលយើងមិនប្រាកដ ព្រោះការធ្វើជាអ្នកដឹកនាំដែលល្អបាន នៅពេលដែលមានការខូចខាតកើតឡើង យើងជាមនុស្សដំបូងគេដែលត្រូវទទួលខុសត្រូវផ្ទាល់ ហើយការជឿទុកចិត្តនិងការគោរពត្រូវបានរលាយរលត់ត្រឹមតែម្ដងប៉ុណ្ណោះនូវអ្វីដែលយើងភ្លាត់ស្នៀត។
នៅពេលដែលយើងដឹងពីរបៀបដឹកនាំគេ និងរបៀបនៅក្រោមគេនោះ មានន័យថា យើងកំពុងតែមានអំណាច និងមានមន្តស្នេហ៍ធ្វើឲ្យមនុស្សជុំវិញខ្លួនផ្ដល់ក្ដីស្រឡាញ់ត្រឡប់មកវិញនៅពេលក្រោយ ហើយព្រមទទួលស្គាល់ និងការគោរពនូវអ្វីដែលយើងអាចធ្វើបាន ទាំងដឹកនាំគេនិងនៅក្រោមបង្គាប់គេក្នុងពេលដែលត្រឹមត្រូវមួយ។
ហេតុផលនៃការដឹកនាំនិងនៅក្រោមបង្គាប់គេ មនុស្សម្នាក់អាចមានសមត្ថភាពខាងផ្នែកដឹកនាំដើម្បីសម្ដែងពីភាពខ្លាំងពូកែ និងមោះមុតរបស់ខ្លួន ហើយម្នាក់ៗក៏មានសមត្ថភាពក្នុងការនៅក្រោមបង្គាប់គេ ដើម្បីទទួលយកកាកោតសរសើរពីអ្នកដទៃដូចគ្នាដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ ef.com
ចុចអាន៖ហេតុអ្វីបានជាគុណតម្លៃនៃការងារ គឺជាកត្តាចាំបាច់ដើម្បីបំពេញន័យឲ្យអាជីព?
ចុចអាន៖អនុវត្ត ៥ ជំហាននេះ ធានាថានឹងទទួលបានអាជីពដែលយើងស្រលាញ់ពេញចិត្ត
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?