អាជីព
ចៅហ្វាយនាយប្រភេទ Narcissistic ដែលធ្វើឲ្យអាជីពអ្នកអាចដើរថយក្រោយ
ថៅកែ narcissistic សំដៅលើមេដឹកនាំប្រភេទ «អញនិយម»ដែលយកតែគំនិតខ្លួនឯងនិងចោមព័ទ្ធទៅដោយមនុស្សប្រភេទ OK លើគ្រប់សំណួរ គ្រប់យោបល់ គ្រប់ទ្រឹស្តីដែលមេដឹកនាំនោះបញ្ចេញមក។
ជាញឹកញាប់ចៅហ្វាយប្រភេទនេះ ចូលចិត្តដាក់ខ្លួនឯងនៅលើជើងទម្រ ឆ្ងាយពីអ្នកក្រោមបង្គាប់ (មិនបាយជាមួយ មិនដើរជាមួយ មិននិយាយជាមួយយូរ មិនសួរនាំឈឺច្អាល) ឬដើរតែជាក្រុមណាដែលគ្នាគាត់ ដែលអូខេគ្រប់ទស្សនៈគាត់។
តាមពិតគឺគាត់មិនមានលក្ខណៈសម្បត្តិជាមេដឹកនាំ គាត់ចូលចិត្តឲ្យគេខ្លាចជាជាងឲ្យគេគោរព។
ចៅហ្វាយថៅកែ Narcisistic មិនស្វាគមន៍ការឲ្យយោបល់ឬគំនិតណាផ្ទុយពីបំណងគាត់ទេ។
ជាធម្មតា ការគ្រប់គ្រងបែបនេះនាំមកនូវសង្វាក់ផលិតកម្មរលូនព្រោះគ្មានការតវ៉ាប៉ុន្តែមិនសូវរីកចម្រើនឡើយព្រោះគ្មានអ្នកណាមករវល់នឹងបញ្ចេញគំនិតថ្មីៗ ស្វែងរកការច្នៃប្រឌិត ឬការផ្លាស់ប្តូរបន្ថែមទៀត ទៅលើសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន។
ចូរកុំធ្វើខ្លួនអ្នកជាចៅហ្វាយប្រភេទនេះ ព្រោះគំរូនៃអាកប្បកិរិយាល្អ និងការរួមបញ្ចូលគំនិតគ្រប់គ្នា ឲ្យទៅជាកម្លាំងរួម ទើបអាចឈានទៅរកលទ្ធផលវិជ្ជមានបាន ។ អ្នកមិនចាំបាច់ចេះជាងកូនចៅទំាងអស់ គ្នា ឬគ្រប់ដប់ដល់ថ្នាក់ឥតខ្ចោះឡើយ។
គ្មានអ្នកណាជោគជ័យម្នាក់ឯងបានទេ។
សម្រាប់អ្នកដែលព្រមដើរតាមមនុស្សបែបនេះ ក៏ដើម្បីតែផលប្រយោជន៍ផ្សេងៗ ចូរត្រៀមលក្ខណៈផងថា អាជីពអ្នកគ្មានអនាគតទេ ព្រោះអ្នកខានបានបញ្ចេញគំនិតជាយូរមកហើយ តើមានការច្នៃប្រឌិតនិងភាពរីកចម្រើនពីណាមក?
ប្រែសម្រួល៖ស្រស់
ប្រភព៖monster
ចុចអាន៖ចៅហ្វាយពេញចិត្តការងារ ឬមានចិត្តស្នេហា មើលម៉េចដឹង?
ចុចអាន៖តាមពិត ជោគជ័យ ឬបរាជ័យក្នុងអាជីព អាចទស្សន៍ទាយដឹងមុនបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan