អាជីព
ជំនាញទីផ្សារ៖ ចំណេះដឹងអំពីអតិថិជន និងវិធីសាស្ត្រធំៗ
ហេតុអ្វីបានជាអ្នកបង្កើតអាជីវកម្ម ត្រូវមានជំនាញទីផ្សារត្រឹមត្រូវ? ហើយអតិថិជនហេតុអ្វីជាចំណេះដឹងទៅវិញ?
ជាមួយនឹងពិភពលោកមួយ ដែលអ្វីៗគ្រប់យ៉ាងងាកទៅរកឌីជីថល អំពីទីផ្សារលក់ទំនិញឬសេវាកម្ម ក៏មានវិធីសាស្ត្រថ្មីៗមិនចេះរីងស្ងួត ដើម្បីត្រួសត្រាយទៅតាមនោះដែរ។
ទោះយ៉ាងណា ដើម្បីធ្វើឱ្យប្រាកដថា យើងកាត់បន្ថយបាន ការប្រឈមនឹងបរាជ័យ ការស្គាល់អតិថិជនគោលដៅ ជារឿងដ៏សែនសំខាន់។
តើអ្វីខ្លះទៅដែលអតិថិជនចង់បាន?
ពួកគេចង់បានផលិតផលឬសេវាកម្មណាដែលដំណើរការល្អ មើលទៅស្រស់ស្អាត មានគំនិតច្នៃប្រឌិត មានគុណភាព មានតម្លៃសមរម្យ មានភាពរហ័សរហួន សន្សំពេលវេលាឱ្យខ្លួន ឬអាចប្តូរឱ្យការរស់នៅកាន់តែងាយស្រួលឡើង។
ដូច្នេះ ចំណេះដឹងឬជំនាញរឿងអតិថិជនគឺការដែលយើងមានលទ្ធភាពដឹងអំពីវិធីផ្តល់ឱ្យមនុស្សនូវអ្វីដែលពួកគេចង់បាន មុន ពេលអាចកំណត់បានថា អាជីវកម្មយើងកំពុងធ្វើអ្វី ផ្តល់អ្វីទៅលើទីផ្សារ? នោះហើយជាមូលហេតុដែលការពង្រឹងជំនាញទីផ្សារគួរតែផ្តល់ជាអាទិភាពដំបូងគេបង្អស់ គឺការសិក្សាអំពីចំណេះដឹងជុំវិញ(អតិថិជន)។
ការយល់ច្រលំដ៏ធំមួយ
មិនថា យើងពូកែ លើការធ្វើវីដេអូទាក់ទាញ ធ្វើទីផ្សារតាមការសរសេរអ៊ីម៉ែលយ៉ាងប៉ិន និយាយរត់មាត់កោកកាក ឬចេះតាមដានវិភាគ SEO បានជ្រៅទូលំទូលាយយ៉ាងណា ទីផ្សារមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគ្មានជំនាញផ្នែកអតិថិជនច្បាស់ នឹងរស់បានត្រឹមមួយខណៈក៏រលត់រលាយទៅវិញ។
ចំណេះដឹងអំពីអតិថិជន
![](https://www.kampucheathmey.com/wp-content/uploads/2021/02/eee.png)
សព្វថ្ងៃនេះ នៅពេលដែលអ្នកទិញកំពុងអង្គុយកៅអីពីមុខយើង គ្រប់គ្នាមិនអាចដឹងបានះភ្លាមថាអតិថិជននោះជានរណាឡើយ។
ស្វែងយល់ពីតម្រូវការនិងសេចក្តីស្រេកឃ្លានរបស់អតិថិជនគឺជាចម្លើយចំពោះការអភិវឌ្ឍផលិតផលនិងសេវាកម្ម ដើម្បីទទួលបានជោគជ័យ។
ដឹងអំពីអ្វីដែលមនុស្សគ្រប់រូបចូលចិត្តទិញច្បាស់ហើយនោះ ម្ចាស់អាជីវកម្ម ឬនាយកទីផ្សារនឹងអាចមើលឃើញរូបភាពកាន់តែធំថា តើវេទិការអ្វីដែលត្រូវប្រើនិងសារប្រភេទណាដែលដាក់ទៅហើយទទួលបានលទ្ធផលមកវិញល្អបំផុត។ ល។
នេះជាសំណួរចំនួន ៣ ដែលសែនសំខាន់ ជួយវាស់ដឹងអំពីចំណេះផ្នែកអតិថិជនរបស់អ្នកទីផ្សារគ្រប់គ្នា៖
តើអតិថិជនរបស់យើងអាចជាមនុស្សវ័យណា? ចូលចិត្តអ្វី?កំពុងមានតម្រូវការអ្វី?
ការមិនស្គាល់អតិថិជនហើយបើកលក់ដូរតាមគេឯង មានន័យថាខ្ជះខ្ជាយពេលវេលាលើយុទ្ធនាការទីផ្សារ ឬខាតបង់លុយកាក់ចោល ទទេមិនខាន។
ប្រើវិធីខាងក្រោមដើម្បីស្គាល់អតិថិជនគោលដៅកាន់តែច្បាស់៖
ជៀសវាងការសន្មត់ស្មានៗ
ការសន្មតទាក់ទងទៅនឹងចំណង់ចំណូលចិត្ត ជំនឿរបស់អតិថិជនមិនចាត់ទុកថាជាយុទ្ធសាស្ត្រទីផ្សារឆ្លាតវៃទេ។ អន្តរកម្មរបស់អតិថិជនជាមួយយីហោ បន្តវិវឌ្ឍទៅតាមពេលវេលាជានិច្ច ដូច្នេះ ត្រូវតែប្រើប្រាស់ទិន្នន័យថ្មីៗអំពីអតិថិជន បានន័យថានាយកដ្ឋានទីផ្សារមិនអាចសម្រាកបានឡើយ។
ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម
![](https://www.kampucheathmey.com/wp-content/uploads/2021/02/2-1-2.png)
ការស្ទង់មតិមួយបានរកឃើញថាមានតែអ្នកទីផ្សារ ៣៨% ប៉ុណ្ណោះដែលពឹងផ្អែកលើទិន្នន័យពីបណ្តាញសង្គម ។ តាមពិតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុកនិងIG ផ្តល់នូវការយល់ដឹងអំពីចំណូលចិត្តរបស់អតិថិជន ថាទម្លាប់និងអ្វីហើយចង់ទិញអ្វី ចំណាយលើអ្វីជាងគេ។
ពូកែសួរអតិថិជន
វិធីសាស្រ្តសាមញ្ញបំផុតមួយដែលសហគ្រាសអាចស្គាល់អតិថិជនឱ្យកាន់តែច្បាស់គឺ ការសួរសំណួរអំពីអ្វីដែលអតិថិជនពិតជាត្រូវការ។ សំណួរត្រូវតែសង្កត់ធ្ងន់ទៅលើ“ ហេតុអ្វី” ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អដល់អតិថិជនឱ្យវិលមកវិញទៀត។ វិធីសាស្រ្តនេះពិតជាអាចជួយក្រុមហ៊ុននានាឱ្យស្វែងរកឱកាសថ្មីៗបានជាបន្តបន្ទាប់ និងលេចធ្លោក្នុងការប្រកួតប្រជែង។
ការស្ទង់មតិ
នេះជាវិធីសាស្រ្តមួយល្អបំផុតដើម្បីទទួលបាននូវមតិយោបល់ ស្វែងយល់ពីអ្វីដែលអតិថិជនកំពុងគិតនិងអារម្មណ៍របស់ពួកគេចំពោះផលិតផលឬសេវាកម្ម។ ក្រុមហ៊ុនអាចធ្វើការស្ទង់មតិតាមរយៈគេហទំព័រដោយប្រើឧបករណ៍សូហ្វវែរដូចជា Qualaroo, WebEngage ឬ Foresee ។
រៀបចំព្រឹត្តិការណ៍
ប្រសិនបើសហគ្រាសមានទីតាំងជាក់ស្តែងនៅក្នុងសហគមន៍ គួរតែរៀបចំព្រឹត្តិការណ៍សមរម្យដែលនឹងផ្តល់ឱកាសជួបទំនាក់ទំនងមួយអតិថិជនណែនាំផលិតផលខ្លួនដល់ពួកគេ ហើយដឹងត្រឡប់មកវិញអំពីតម្រូវការរបស់ពួកគេដូចគ្នា។
ប្រអប់ផ្តល់មតិយោបល់
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្តល់សក្ខីកម្មនៅលើគេហទំព័ររបស់ក្រុមហ៊ុនត្រូវតែមានអ្នកប្រចាំការឆ្លើយតបសំណួរ និង តំអូញនានារបស់អតិថិជនទៀងពេល ពិនិត្យឡើងវិញដោយស្មោះត្រង់ ដើម្បីស្គាល់អតិថិជនកាន់តែច្បាស់។
ប្រើទិន្នន័យថ្មីជានិច្ច
សហគ្រាសនិងធុរកិច្ចជាធម្មតាមានចំនួនអតិបរិមានៃព័ត៌មានពីអតិថិជនដែលយើងទទួលបានមកតាមវិធីនានាឬដោយផ្ទាល់ពីអតិថិជន។ ការវិភាគត្រូវតែមានសារសំខាន់ប្រើសំណុំព័ត៌មានទិន្នន័យនោះដឹងអំពី អាកប្បកិរិយាដែលអតិថិជនផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនទាន់ពេលវេលា។ ការចេះប្រើប្រាស់ព័ត៌មាននិងវិភាគទិន្នន័យ គឺជាជំនាញកំពូលនៃផ្នែកគ្រប់គ្រងអតិថិជន។
ប្រែសម្រួល៖ សុភា
ចុចអាន៖តើជំនាញអ្វីខ្លះ ដែលអាចផ្ទេរដល់គ្នាបានដោយមិនបាច់ទៅសាលារៀន?
ចុចអាន៖ជំនាញទីផ្សារ៖ ការច្នៃប្រឌិតហេតុអ្វីសំខាន់សម្រាប់អ្នកគ្រប់គ្រងទីផ្សារ?
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង