Connect with us

អាជីព

កែលំអ​ជំនាញ​ទំនាក់ទំនង​បាន​រហ័ស​ទាន់​ចិត្ត តាម​វិធី​ទាំងនេះ​

បានផុស

នៅ

ជំនាញ​ទំនាក់ទំនង​ត្រូវ​បាន​គេទទួលស្គាល់ និង​ចុះបញ្ជី​ថា​ជា​ជំនាញ​ចាំបាច់ និង​សំខាន់បំផុត​ដែល​បេក្ខជន​ស្វែងរក​ការងារ​ធ្វើ​គួរតែមាន​មុនពេល​ហ៊ាន​ស្រមៃ​បានទទួល​ការងារ​លើ​ទីផ្សារ​ដ៏​តូចចង្អៀត​នេះ​។​

​ដោយសារ​ថា ជំនាញ​ទំនាក់​ទំនងជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ភាពជា​អ្នកដឹកនាំ ដែល​បណ្តា​អ្នកប្រតិបត្តិ ក៏ដូចជា​មនុស្ស​ជោគជ័យ​មុនៗ​គេ​បាន​អនុវត្ត បង្ហាញថា នៅ​គ្រប់​ស្ថាប័ន​ដែលមាន​វប្បធម៌ ដ៏​ជឿនលឿន​វត្តមាន​នាយក​ប្រតិបត្តិ ឬ​មេដឹកនាំ​ដែលមាន​សមត្ថភាព​ក្នុងការ​ទំនាក់ទំនង ល្អ នឹង​ធ្វើឱ្យ​ស្ថាប័ន អង្គភាព​នោះ​លេចធ្លោ​ជាង​នាយកដ្ឋាន​ផ្សេងៗ​។​

​នេះ​គឺជា​គន្លឹះ​ទាំង ៩ សម្រាប់​កែលម្អ​ជំនាញ​ទំនាក់ទំនង​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត​៖

១ ចាត់ទុក​ការប្រាស្រ័យ​ទាក់ទង​ជា​អាទិភាព​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឈប់​ទៅ​របៀប​អង្គុយចាំ​សម្គាល់ និង​វាយតម្លៃ​ស្មាន ចូរ​ចាប់ផ្តើម​រៀន​ជំនាញ​សាកសួរ តាមរយៈ ចូលរួម​ថ្នាក់​រៀប​ផ្ទាល់ ឬ​អាន​សៀវភៅ អត្ថបទ​តាម​កាសែត ទស្សនា​វ​ដ្តី​ឬ​រៀន​ពី​អ្នកទំនាក់ទំនង​ដែលមាន​ជោគជ័យ​នៅ​ជុំវិញខ្លួន​។ អាច​ស្វែងរក​អ្នក​ណែនាំ​ឬ​គ្រូបង្វឹក​ផ្ទាល់​បើ់​មានលទ្ធភាព​។​

២ បង្វឹក​ការសរសេរ​

​ទំនាក់ទំនង​តាមរយៈ​ការសរសេរ មិន​ពិបាក​ទេ គឺ​ត្រូវ​ចេះ​ធ្វើឱ្យ​សាមញ្ញ រាល់​សារ​ដែល​ផ្ញើ​ចេញ​ ប្រើ​ភាសា​ត្រង់​និង​សម្រាយ ងាយ​យល់ កុំ​ដ្រា​ម៉ា កុំ​ប្រើ​អារម្មណ៍ ចូរ​ដឹងថា ចង់​សរសេរ​ពីអ្វី និង​ចង់បាន​អ្វី កុំ​សរសេរ​អ្វីមួយ ឬ ឃ្លា​ណាមួយ​ដែល​ពេល​សួរ​ឱ្យ​បកស្រាយ​យើង​ឆ្លើយ​មិន​រួច​។​

៣ រៀន​ភ្ជាប់​ទំនាក់ទំនង​តាម​ការ​ស្តាប់​ឬ​អាន​

​ចេះ​ស្តាប់ បង្ហាញថា​កំពុង​យកចិត្តទុកដាក់​ស្តាប់ និង​ចាំបាន​អ្វីដែល​បាន​ស្តាប់ ជា​សិល្បៈ​នាំឲ្យ​មនុស្ស​ជាច្រើន​ចង់​និយាយ​នឹង​អ្នក​។ អាន​សារ​នី​មួយៗ​យល់​សិន សឹម​ឆ្លើយ​ពុំនោះ ត្រូវ​សួរ​សំណួរ សុំ​យោបល់​ដោយ​រម​ទ​ម្យ​។ ចេះ​ចំណាយពេល​ឆ្លើយតប កុំ​ធ្វើ​វា​ហី​នៅ​រាល់ពេល​សន្ទនា​ជាមួយ​អ្នកណាម្នាក់ ព្រោះ​នោះ​បង្ហាញថា​អ្នកមាន​កម្រិត​សិល្បៈ​ទំនាក់ទំនង​លំដាប់​ណា ឬ​ខ្សោយ​តែម្តង​។​

៤ ត្រូវ​ប្រាកដថា​យល់​សិន​សឹម​ហារ​និយាយ​

​រកមើល​វិធី​ដើម្បី​បញ្ជាក់​ឬ​បកស្រាយ​ឡើងវិញ​នូវ​អ្វីដែល​យើង​កំពុង​ព្យាយាម​និយាយ ដើម្បី​អាចឲ្យ​អ្នក​ស្តាប់​យល់បាន​។ អ្នកខ្លះ​ដឹកនាំ​អង្គប្រជុំ​មិនដឹង​ចង់​និយាយ​ពីអ្វី និង​គ្មាន​ផ្លែផ្កា​អ្វី ដែលជា​ការបង្ហាញ​ពី​ជំនាញ​និយាយ​ដ៏​មាន​កម្រិត​។ ការប្រាស្រ័យ​ទាក់ទង​ល្អ​បំផុត​ក្នុង​អាជីព គឺ​តែងតែ​ជា​អ្នក​ស្តាប់​ដ៏​ល្អ​បំផុត​និង​ជា​អ្នក​និយាយ​ងាយ​ស្តាប់​បំផុត​ដែរ​។​

៥ ចេះ​ប្រើ​និង​គ្រប់គ្រង​ភាសា​រាងកាយ​

Asian Businessmen shaking hands

​ការសិក្សា​បង្ហាញថា ៦៥% នៃ​ការប្រាស្រ័យ​ទាក់ទង​ទាំងអស់​មិនមែនជា​ពាក្យសំដី​ទេ​។ មើល​សញ្ញា​រាងកាយ​ឥរិយាបថ​ក្នុង​ភាពស្ងប់ស្ងាត់ យើង​នឹង​យល់ថា អ្នក​ស្តាប់​កំពុង​យល់ស្រប​ឬ​មិន​យល់ស្រប​នឹង​សារ​របស់​យើង​។ ហើយ​ត្រូវ​ដឹងថា​រាងកាយ​របស់​យើង​កំពុង​បញ្ជូន​សញ្ញា​ផងដែរ​។​

៦ ចេះ​ប្រើ​ពន្លឺ​ភ្នែក​

​ការ​ដៀង​ប្រកបដោយ​ល្បិចកល ឬ​ការ​សម្លឹង​ដោយ​កំហឹង មិន​ថា​ការនិយាយ​ទៅកាន់​ហ្វូងមនុស្ស​ឬមួយ​ទល់​មួយ កែវភ្នែក​អាច​បំផ្លាញ​បរិយាកាស​បាន​។ កុំ​សម្លឹង​មនុស្ស​ពី​ក្បាល​ដល់​ចុងជើង បង្កើត​ភាពជឿជាក់​និង​បង្ហាញថា​យើង​ស្លូតបូត ព្រមទាំង​កំពុង​យកចិត្តទុកដាក់​ចំពោះ​អ្នក​ស្តាប់​។​

​ជាមួយនឹង​ជំនាញ​ទំនាក់ទំនង​ដ៏​រឹងមាំ យើង​នឹង​ធ្វើជា​ម្ចាស់​នៃ​ស្ថានភាព​ច​ចារ​លំបាកលំបិន​នានា មិន​ថា ការចរចារ​សុំ​ដំឡើង​ប្រាក់ខែ​ឬ​តំឡើង​ឋានៈ ដែល​ការសន្ទនា​យ៉ាង​ប៉ិនប្រសប់​និង​ធ្វើអោយមាន​ការចាប់អារម្មណ៍ ព្រមទាំង​ជោគជ័យ​បាន​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ Life Hack​

ចុចអាន៖ភាពខុសគ្នាឆ្ងាយ រវាងភេទនារី និងបុរសក្នុងផ្លូវមនោសញ្ចេតនា

ចុចអាន៖ជំនាញទីផ្សារ៖ ចំណេះដឹងអំពីអតិថិជន និងវិធីសាស្ត្រធំៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

Jungkook ឈ្នះពាន BBMA ២ឆ្នាំជាប់គ្នា ទោះកំពុងបំពេញកាតព្វកិច្ចយោធា

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

អ្នកឧកញ៉ា ឃុន​ សៀ ផ្ញើ​សារ​លិខិត​គោរព​ជូនពរ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ពិធីចម្រើនអាយុវឌ្ឍនមង្គលគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន កំពុងធ្វើតេស្ត ថ្នាំបណ្តុះធ្មេញ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ក្រុមហ៊ុនសិង្ហបុរី​ និងវៀតណាម​ ចរចា​គ្នា​​ពី​ការ​ដាក់ខ្សែកាបក្រោម​​សមុទ្រថ្មី ​ដើម្បីជំរុញវិស័យទិន្នន័យ

សុខភាព៣៧ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ មកដល់ពេលនេះស្ថានភាពការឆ្លងមេរោគអេដស៍ថ្មីមិនមានការផ្ទុះឡើងវិញទេ

Sokha Hotels

ព័ត៌មានពេញនិយម