Connect with us

អាជីព

តាំង​ចិត្ត​ធ្វើ​ជា​មេដឹកនាំ ប្រកាន់​ឲ្យ​បានបួនយ៉ាងនេះសិនសឹមធ្វើ

បានផុស

នៅ

តើភាពជាអ្នកដឹកនាំគឺជាអ្វី ហើយនរណាសមជាអ្នកដឹកនាំពិតប្រាកដ?
មនុស្សគ្រប់គ្នា​ដឹង​ថា ភាពជាអ្នកដឹកនាំគឺជាអ្វី ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះ ដែល​អាច​ធ្វើបាន។

១ សាមគ្គី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំបង្កើត​ចលនា​ចែករំលែក សាមគ្គី យោគយល់​ អត់អោន ទុកពេលវេលា​ឲ្យ​រៀនអ្វីថ្មី និង​កម្ចាត់​វប្បធម៌​បន្ទោស​បង្អាប់និងមើលបំណាំ។ មេដឹកនាំដែលបង្កបក្សពួក ជជីក​និយាយដើម​ពីស្តាំទៅឆ្វេង​បង្កជម្លោះ លេង​ល្បិច​កាប់ដាវ ជាមេដឹកនាំដែលមាន​តែឈ្មោះគ្មាន​គេគោរព​ឲ្យ​តម្លៃអ្វីទេ បើ​មាន​ក៏​គោរព​តែ​នៅ​ពី​មុខ​ប៉ុណ្ណោះ។

២ ចិត្តត្រជាក់

មេដឹកនាំ​មាន​ព្រហ្ម​វិហារធម៌ ខុស​និង​ត្រូវ​ជា​កូនចៅខ្លួន ។​ កូនចៅ​ខុស​ព្រោះ​ខ្លួន​មិន​បាន​ប្រដៅ បើ​កូនចៅ​ត្រូវ តោង​លើក​ទឹកចិត្ត មិនមែន​ជាន់​ពន្លិច​ទុក​ឲ្យ​ខុស​ម្ដង​ឆ្គង​មួយ​ជីវិត​ទេ។

៣ វៀង​វៃ

បើនៅត្រចៀកស្រាល ឆាប់​ជឿ ឆាប់លោត ឆាប់ខឹង ឆាប់ចាត់ថ្នាក់ អ្នក​នៅ​ជា​មេដឹកនាំ​កម្រិត​បឋម ខំរៀនឡើងវិញ ព្រោះទម្រាំ​គ្រប់គ្នាអោនគោរពអ្នក​គេមើលណាស់ ថាអ្នកជាអ្នកណា មិន​សំខាន់​អ្នកជិះឡានអ្វី និយាយភាសាអ្វី​ឡើយ គេសម្គាល់មេដឹកនាំ​លើ​ចំណុច​នឹងនរ វាងវៃ​ដូច​ទឹក​មិន​រង្គើ​ដែល​គ្រប់គ្នា​ស្ញប់ស្ញែង។

៤ មេត្តា​ធម៌

ពាក្យ​ថា ​ចិត្ត​មិនដាច់ធ្វើស្តេចមិនបាន ប្រើបំផ្លាញមនុស្ស​ជាច្រើនមក​ហើយ។ កុំរៀនចិត្តដាច់ រៀន​យល់​រៀនឲ្យ។ យល់គឺគិតសិនសឹមគូ ឱ្យគឺ​អភ័យ និង​ផ្ដល់​ឱកាស។

បើអ្នកមាន​បួនយ៉ាងនេះ ទោះ​អ្នកនៅក្មេងប៉ុនណា អ្នកនឹងក្លាយជាទីគោរព​កោតក្រែង នៃ​បរិវា អាចរហូតថា បូជាជីវិត តាម​​ការពារ​និងបម្រើអ្នកជាក់ជាមិនខាន៕

ប្រែសម្រួល៖ហាណា

ចុចអាន៖មាន​អារម្មណ៍​ថា មេដឹកនាំមាន​ចរិតលំអៀង

ចុចអាន៖តើ​ជំនាញ​អ្វីខ្លះ ដែល​អាច​ផ្ទេរ​ដល់​គ្នា​បាន​ដោយ​មិនបាច់​ទៅ​សាលារៀន​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ៥០ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៥៥ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម