អាជីព
ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
អ្នកណាក៏ចង់បានជោគជ័យក្នុងអាជីព ព្រោះអាជីពជាផ្នែកសំខាន់នៃការរស់នៅឯករាជ្យ ខ្លួនទីពឹងខ្លួនដែលជាគុណតម្លៃចម្បងនៃជីវិតមនុស្ស។
ចង់បានអាជីព ឬ មានវិជ្ជាជីវៈជោគជ័យមួយ រយៈពេលវែង ចូរចាប់ផ្ដើមពិចារណាលើចំណុចទាំង៥ខាងក្រោម៖
១ រកមេដឹកនាំដែលចេះប្រើមនុស្ស

ពាក្យថាចេះប្រើមនុស្ស ចូរកុំគិតទៅរកការឲ្យលុយ ឬពង្វក់មនុស្សឱ្យចេះខូចកាច ព្រោះនៅក្នុងសិល្ប៍វិធីនៃការដឹកនាំនិងគ្រប់គ្រង មេដឹកនាំត្រូវធានាថា ធនធានចំណេះ ជំនាញនិងទេពកោសល្យរបស់បុគ្គលិកត្រូវបានគេស្គាល់ និងឈានទៅប្រើប្រាស់ត្រូវជំនាញ និងយ៉ាងពេញលេញ មិនផ្អឹបទុកចោល។
ចំណុចនេះហើយបានជាមេដឹកនាំត្រូវលំបាកក្នុងការពូកែសង្កេតហើយឈានទៅប្រើនូវទ្រព្យសម្បត្តិបុគ្គលិកលក្ខណៈរបស់និយោជិកឲ្យមានតម្លៃ។
អ្នកដឹកនាំល្អតែងចំណាយពេលវេលាដើម្បីបំបែកភារកិច្ចជាតូចៗ និងបង្កើតវិធីឱ្យក្រុមទាំងមូលសុទ្ធតែមានចំណែកចូលរួម។ ការផ្ដល់ការងារឲ្យបានត្រឹមត្រូវចំចំណុចខ្លាំងរបស់មនុស្សម្នាក់ៗនឹងជំរុញក្រុមការងារឃើញខ្លួនឯងថា ពួកគេថាពួកគេជានរណានិងគួរធ្វើអ្វី ។
២ មានវិន័យមានក្រមសីលធម៌ការងាររឹងមាំ

វិន័យនៃស្ថាប័នដែលមានវប្បធម៌ល្អមួយ មិនមែនផ្តល់ជោគជ័យ ឬផលប្រយោជន៍ ឱ្យតែខាងក្រុមហ៊ុននោះទេ គឺជាជោគជ័យដែលផ្តល់មកដល់ខ្លួនយើងដែរ ម្ល៉ោះហើយ ក្រៅពីរើសមេដឹកនាំ ត្រូវរើសស្ថាប័នទៀត។ សកម្មភាព អាកប្បកិរិយា និងការងារនៃមនុស្សនៅជុំវិញខ្លួនយើង ងាយស្រួលធ្វើឲ្យប្រសើរឡើងនូវអារម្មណ៍នៃជំរុញទឹកចិត្ត ឬបាក់ទឹកចិត្តដូចគ្នា។ ជាមួយគ្នានោះយើងអាចនឹងរងឥទ្ធិពលពីក្រុមការងារមិនល្អ ក្លាយទៅជាអ្វីមួយដែលយើងមិនចង់។ ការរកបានស្ថាប័នដែលមានវប្បធម៌កោតសរសើរ អាកប្បកិរិយារបស់បុគ្គលិកនិងមេដឹកនាំវិជ្ជមាន គ្រឹះនៃក្រមសីលធម៌ល្អ មានផលិតភាពរហ័ស បានន័យថា យើងនេះកំពុងកសាងអនាគតសម្រាប់ខ្លួនឯង។
៣ បង្កើតទម្លាប់កែលម្អខ្លួនឯងជាជាងចង់ទៅកែអ្នកដទៃ
ការបង្កើតអាកប្បកិរិយាល្អ ជាផែនការអទិភាពក្នុងជីវិតមនុស្សម្នាក់ៗ។ កាលយើងនៅក្មេងយើងមិនអាចរើសគ្រួសារ ឬរើសភូមិករដែលយើងរស់នៅបានទេព្រោះយើងមិនអាចចេញមករស់នៅឯកោ។ តែពេលពេញវ័យមានការងារយើងត្រូវចាកចែញមក ហើយបន្សាំខ្លួនឯងទៅនឹងសង្គមរស់នៅ។ យើងមិនអាចរក្សាការជេរ ឬច្រណែន ឬងង៉ក់ឬអ្វីផ្សេងទៀត ដូចកាលពីនៅក្នុងការគ្រប់គ្រងនៃឳពុកម្តាយឡើយ។ គ្រប់គ្នាមិនអាចរើសទីកំណើតបាន តែអាចរើសទីដែលជីវិតខ្លួនចង់ទៅដល់ តាមរយៈការបង្កើតផែនការជីវិត និងការចេះផ្លាស់ប្តូរ។ ការផ្លាសប្តូរដែលជោគជ័យ ត្រូវធ្វើសន្សឹមៗហើយលើកទឹកចិត្តឱ្យមនុស្សល្អៗ បានចូលរួមចំណែកបង្ហាញគំនិត យុទ្ធសាស្ត្រ និងការផ្តល់យោបល់ដើម្បីកែលំអមិនថានៅកន្លែងធ្វើការឬក្នុងជីវិតគូ។
៤ ធ្វើជាគំរូល្អ

ប្រសិនបើយើងចង់ជោគជ័យក្នុងដំណើរការអាជីព ត្រូវតែចិញ្ចឹមចិត្តរៀនធ្វើជាគំរូ តាមរយៈអាកប្បកិរិយាដែលយើងកំពុងស្វែងរកនៅក្នុងខ្លួនអ្នកដទៃ ធ្វើវាមុនគេសិនទៅ។ និយាយម្យ៉ាងទៀតគឺ កុំគ្រាន់តែពូកែនិយាយ ព្រោះការនិយាយដែលគ្មានការពិតជាការអាម៉ាស់។ ប្រសិនបើអយើងចង់អោយគ្រប់គ្នានិយាយការពិត ចូរខ្លួនឯងនេះហើយទម្លាប់និយាយពីការពិតសិន ។
៥ ចាកចេញពីមនុស្សអវិជ្ជមាន
ចាំជានិច្ចថា ការនិយាយអវិជ្ជមាន មិនដែលបង្កើតអ្វីមួយវិជ្ជមានវិញទេ មានតែបង្កើតការខាតបង់និងជម្លោះ។ ធម្មតា ការជម្រុញចិត្តឬដើរតាមបំណងប្រាថ្នា ដែលចង់ធ្វើការងារល្អមានប្រភពចេញពីកន្លែងវិជ្ជមាន និងមនុស្សវិជ្ជមាន ។ មនុស្សជាច្រើន ចង់បានល្អដូចយើង តែមិនចង់ប្រឹងប្រែងទេ គេរើសយកការគិតបែអវិជ្ជមានធ្វើជាលេសនៃភាពបរាជ័័យរបស់ពួកគេ។ មនុស្សវិជ្ជមានតែងប្រើបសក្តានុពលពេញលេញរបស់ពួកគេដែលជារឿយៗត្រូវបានមើលឃើញថា អនុវត្តសម្តីនិងការតាំងចិត្តប្រាកដប្រជា ហើយពួកគេតែងតែមានឱកាសដើម្បីរីកចម្រើនបន្ថែមទៀតមិនឈប់ជាហេតុបណ្តាលឱ្យមនុស្សអវិជ្ជមានងឿងឆ្ងល់និងវិកលព្រោះមិនអាចធ្វើតាមបាន។
ចាកចេញពីពួកគេ ជីវិតអ្នកនឹងជោគជ័យ!
ប្រែសម្រួល ៖ ចម្រើនតារា
ប្រភព ៖ fitsmallbusiness
ចុចអាន៖មុនចង់ជោគជ័យ ត្រូវកំណត់សិនថា កត្តាអ្វីធំបំផុតអាចជួយឲ្យយើងទទួលបានជោគជ័យ?
ចុចអាន៖សិក្សាពីមហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ