មេរៀនដឹកនាំដ៏សំខាន់ ពីសហគ្រិនឆ្នើមអ្នកស្រី shelia lirio marcelo – Kampuchea Thmey Daily
Connect with us

អាជីព

មេរៀនដឹកនាំដ៏សំខាន់ ពីសហគ្រិនឆ្នើមអ្នកស្រី shelia lirio marcelo

Published

on

សហគ្រិនឆ្នើមអ្នកស្រី Shelia Lirio Marcelo បានចែករំលែកទស្សនៈមួយសម្រាប់សហគ្រិនដទៃឲ្យចេះ “បង្កើតអ្នកដឹកនាំ” ជំនាន់ក្រោយខ្លួន ដើម្បីជម្រុញអាជីវកម្មមានភាពរឹងមាំ និងទទួលបានជោគជ័យយូរអង្វែង។

អ្នកស្រី Shelia Lirio Marcelo ជាស្ថាបនិក ក៏ជានាយកប្រតិបត្តិនៃគេហទំព័រ Care.com ដែលជាអាជីវកម្មផ្ដល់សេវាឲ្យឪពុកម្តាយស្វែងរកអ្នកមើលថែកូនៗ។

មុនពេលបើក Care.com ស្ថានិករូបនេះ មានបញ្ហាប្រឈមក្នុងការស្វែងរកការថែទាំកុមារដែលមានតម្លៃសមរម្យក្នុងនាមជាម្តាយដែលធ្វើការម្នាក់។ ដូច្នេះ នៅឆ្នាំ ២០០៦  គេហទំព័រ Care.com ត្រូវបានបង្កើតឡើង ហើយមកទល់នឹងបច្ចុប្បន្នស្ថាប័នេះកំពុងបម្រើប្រជាជនប្រមាណជាង ២៧ លាននាក់ ក្នុងបណ្ដាប្រទេសចំនួន ២០ ។

ក្រោយពីបើកដំណើរការជិត ២០ ឆ្នាំមកនេះ  Care.com បានពង្រីកខ្លួនទៅក្នុងសេវាកម្មថែរក្សាគេហដ្ឋានផ្សេងទៀតគឺ សេវាកម្មអ្នកបម្រើ និងអ្នកមើលថែសត្វចិញ្ចឹម។

នាយកប្រតិបត្តិ Marcelo ទទួលស្គាល់ថា ខ្លួនមិនអាចធ្វើឲ្យគេហទំព័ររបស់ខ្លួនដើរបានតែម្នាក់ឯងនោះទេ។ អ្នកស្រីមានប្រសាសន៍ថា ការដែលចេះ បង្កើតអ្នកដឹកនាំ ជំនាន់ក្រោយខ្លួនជារឿងចាំបាច់ដែលសហគ្រិនត្រូវតែមានគ្រប់គ្នា។ បើធ្វើបែបនេះបាន សហគ្រិនមិនចាំបាច់គ្រប់គ្រងអាជីវកម្មទាំងមូលក្នុងពេលតែមួយនិងតែម្នាក់ឯងទេ។ អ្នកស្រីបន្តថា ក្នុងនាមជាមេដឹកម្នាក់ ត្រូវចេះប្រើចំណុចខ្លាំងរបស់បុគ្គលិក និងជម្រុញទឹកចិត្តពួកឲ្យក្លាយជាអ្នកដឹកនាំបន្ទាប់ពីខ្លួនឯង ទើបអាជីវកម្មជោគជ័យទៅបាន។ នេះបើយើងតាមបទសម្ភាសន៍ជាមួយកាសែត New York Times៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The New York Times

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ5 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ5 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម