អាជីព
អទិភាពគួរធ្វើ៦ យ៉ាងពេលកំពុងតែអត់ការងារ
ក្នុងពេលដែលសេដ្ឋកិច្ចមិនស្មើគ្នានៅជុំវិញពិភពលោក បានបង្កការលំបាកដល់មនុស្សជាច្រើន ក្នុងការស្វែងរកការងារ។ ទោះបីមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏មានវិធីជាច្រើនដើម្បីរីកលូតលាស់ និងមានសង្ឃឹម។

នេះជារឿង ៦ យ៉ាង ដែលយើងគួរធ្វើ នៅពេលយើងអត់ការងារធ្វើ៖
១. រក្សាកាលវិភាគ
ការរក្សាកាលវិភាគគឺជាវិធីមួយដើម្បីរក្សាផលិតភាពនិងការផ្ដោតអារម្មណ៍។ ខណៈពេលដែលយើងគ្មានការងារធ្វើ។ ប្រសិនបើយើងបន្តចាប់ផ្ដើមថ្ងៃរបស់យើងឆាប់ យើងអាចនឹងបំពេញការងារបានកាន់តែច្រើន។ ដូចគ្នានេះផងដែរ ការរក្សាការងារពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យយើងមិនងាយនឹងធ្លាក់ទឹកចិត្តឬអសកម្ម។
២. ចូលរួមជាមួយភ្នាក់ងារណាមួយ
មធ្យោបាយងាយស្រួលបំផុតមួយដើម្បីភ្ជាប់គម្លាតរវាងការងារ គឺត្រូវស្វែងរកការងារបណ្ដោះអាសន្ន ឬធ្វើការជាមួយភ្នាក់ងារណាមួយបណ្ដោះអាសន្នសិន។ សំខាន់នាពេលនេះ គឺធ្វើយ៉ាងម៉េចឲ្យស្ថានភាពហិរញ្ញវត្ថុប្រសើរជាងមុន។
៣. ធ្វើការលើអ៊ីនធឺណិត

ជម្រើសដ៏ល្អមួយទៀតប្រសិនបើយើងគ្មានការងារធ្វើ គឺអាចសាកល្បងធ្វើការងារតាមអ៊ីនធឺណិត។ គេហទំព័រផ្សេងៗគ្នាជាច្រើនបានផ្ដល់ជូននូវវិធីជាច្រើន ដើម្បីរកលុយតាមអ៊ីនធឺណិត ប៉ុន្តែត្រូវប្រាកដថា គេហទំព័រដែលយើងកំពុងធ្វើគឺល្បីល្បាញដែរ។
ចំណែកគេហទំព័រខ្លះផ្ដល់ប្រាក់ខែទាប ប៉ុន្តែជាការប្រសើរក្នុងការឈានទៅមុខយឺតៗ ជាងមិនធ្វើអ្វីទាល់តែសោះ។
៤. រៀបចំរបស់ប្រើប្រាស់
ភាពអត់ការងារធ្វើគឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំ។ ចាប់ផ្ដើមសំអាតរបស់ប្រើប្រាស់ចាស់ៗ ហើយបោះចោលវត្ថុដែលមិនត្រូវការ។ ធ្វើខ្លួនឲ្យរវល់ នឹងជួយយើងឲ្យបោះជំហានទៅមុខបន្ត ហើយក៏មានអារម្មណ៍ថា ពេលវេលាគ្មានការងារធ្វើរបស់យើង គឺត្រូវចំណាយច្រើន។
៥. ធ្វើលំហាត់ប្រាណ
វិធីល្អមួយទៀតដើម្បីធ្វើឲ្យខ្លួនឯងរីករាយនិងមានសុខភាពល្អគឺហាត់ប្រាណ។ វាមិនត្រូវការច្រើនដើម្បីធ្វើសកម្មខ្លាំងក្លាឡើយ គ្រាន់តែដើរជុំវិញផ្ទះពីរបីដងក្នុងមួយសប្ដាហ៍ ក៏អាចជួយបានច្រើនសម្រាប់ការលើកទឹកចិត្ត និងការប្ដេជ្ញាចិត្ត ហើយគិតតែភាពវិជ្ជមានជានិច្ច។
៦. អ្នកស្ម័គ្រចិត្ត
ការស្ម័គ្រចិត្តគឺជាវិធីល្អបំផុតក្នុងការប្រើពេលវេលាបន្ថែម នៅពេលកំពុងអត់ការងារធ្វើ។ លើសពីនេះទៀត ប្រសិនបើយើងស្ម័គ្រចិត្តនៅក្នុងតំបន់ដែលទាក់ទងទៅនឹងការងារយើង ជារឿយៗអាចបញ្ចូលបទពិសោធន៍លើប្រវត្តិរូបសង្ខេបរបស់យើងថែមទៀត។

មិនត្រឹមតែប៉ុណ្ណឹង ការធ្វើអំពើល្អគឺជាការជំរុញអារម្មណ៍ពិតប្រាកដថា អាចជួយឲ្យយើងមានសុទិដ្ឋិនិយមក្នុងពេលកំពុងស្វែងរកការងារធ្វើ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ lifehack
ចុចអាន៖ ហេតុផលដែលគួរគិតមុនឈប់ធ្វើការ ជាជាងវិប្បដិសារីទៅថ្ងៃមុខ
ចុចអាន៖ ជំនាញទំនាក់ទំនង៖ យុទ្ធសាស្ត្រស្តាប់ពាក្យគន្លឹះសំខាន់ៗឱ្យងាយយល់ និងឆាប់ចាំ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់