Connect with us

អាជីព

ចង់ជះឥទ្ធិពល​ល្អ និងរឹងមាំ លើ​អ្នក​ដទៃជុំវិញខ្លួន?

បានផុស

នៅ

ជា​ទូទៅ​មនុស្ស​គ្រប់គ្នា​តែង​តែង​ចង់​បង្ហាញ​​ឥទ្ធិពល​របស់​ខ្លួន​ ទៅ​កាន់​អ្នក​ជុំ​វិញ​ខ្លួន​ឲ្យ​គេ​កោតសរសើរ​ជាដើម។ ​ប៉ុន្តែ​បើ​សិន​ជា​យើង​មាន​អំណាច​ មាន​គ្រប់យ៉ាង​ តែ​បើ​ខ្វះ​ការ​បង្កើន​​ឥទ្ធិពល ​ក៏​មិន​អាច​ទាក់ទាញ​មនុស្ស​គ្រប់គ្នា​ឲ្យ​ងាក​មក​ចូលចិត្ត​យើង​ដែរ។

Kpt Plus នឹង​បង្ហាញ​ជូន​ពី​ច្បាប់​ទាំង ៤ នៃ​ការ​ដាំ​ដុះ​ឥទ្ធិពល​លើ​អ្នក​ដទៃ  ឲ្យឆាប់មាន​ប្រសិទ្ធភាព៖​

១ . ស្វែងយល់​ពី​លទ្ធផល

“អ្នក​មិន​អាច​ឈាន​ដល់​គោលដៅ​ដែល​មិន​អាច​មើល​ឃើញ​ទេ​ ហើយ​ក៏​មិន​អាច​មើល​ឃើញ​គោលដៅ​ដែល​អ្នក​មិន​មាន​ដែរ “។ Zig Ziglar

ច្បាប់​ទី​មួយ​នៃ​ការ​ដាំ​ដុះ​ឥទ្ធិពល​គឺ៖ ដឹង​ច្បាស់​នូវ​អ្វី​ដែល​យើង​ចង់​ឲ្យ​អ្នកដទៃ​ធ្វើ។ យើង​ព្យាយាម​មាន​ឥទ្ធិពល​លើ​ស្ថានភាព​រាប់​រយ​ជា​រៀងរាល់ថ្ងៃ ​ហើយ​នៅ​ពេល​យើង​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន​ហើយ ​យើង​បែរ​ជា​​ងឿងឆ្ងល់​ថា​ ហេតុអ្វី​បាន​ជា​យើង​នៅ​តែ​មិន​សប្បាយចិត្ត​ដដែល។ នោះ​ដោយសារ​តែ​យើង​មានអំណាច​ តែ​ខ្វះ​ការ​ស្វែងយល់​ពី​លទ្ធផល​អ្នក​ជុំវិញ​ខ្លួន។

២. ស្តាប់

“ការ​ផ្លាស់ប្ដូរ​កើត​ឡើង​ដោយ​ការ​ស្ដាប់ ​បន្ទាប់មក​ចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​មនុស្ស​ដែល​កំពុង​ធ្វើអ្វី​ដែល​អ្នក​មិន​ជឿ​ថា​ត្រឹមត្រូវ។ ” Jane Goodall

យើង​អាច​ទទួល​បាន​អ្វី​គ្រប់យ៉ាង​ដែល​យើង​ចង់​បាន​ ប៉ុន្តែ​មិន​មែន​ជាមួយ​វិធីសាស្ត្រ​ឈូសឆាយ​ទេ។ ដូចគ្នា​នេះ​ដែរ​ នៅ​ពេល​យើង​ស្ដាប់​ដៃគូ​ឬ​មិត្ត​រួម​ការងារ ​គេ​នឹង​មាន​អារម្មណ៍​ថា​យើង​​បាន​ឲ្យ​តម្លៃ​គេ។ ហើយ​នៅ​ពេល​យើង​​និយាយ​ ពួកគេ​ក៏​ស្ដាប់​យើង​ដូចគ្នា។

ការ​ស្ដាប់​មិន​ត្រឹម​តែ​បង្កើត​ការ​ទទួល​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​ជួយ​យើង​ឱ្យ​រក​ឃើញ​នូវ​អ្វី​ដែល​មនុស្ស​ម្នាក់​ចង់​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. សិទ្ធិ​អំណាច

” ​ភាព​ជា​អ្នកដឹកនាំគឺ​ជា​ឥទ្ធិពល” ។ John C. Maxwell

គ្រប់គ្នា​តែង​ធ្វើ​តាម​មនុស្ស​ម្នាក់​ដែល​យើង​យល់​ថា​ ជា​អ្នក​មាន​អំណាច។ ដូច​គ្នា​ដែរ​ប្រសិនបើ​យើង​ជា​អ្នកដឹកនាំ​មួយ​រូប​ហើយ​ចង់​បញ្ចេញ​សិទ្ធ​អំណាច​ យើង​មិន​ចាំបាច់​ស្លៀក​ឯកសណ្ឋាន​ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នក​ដទៃ (ទោះបី​ជា​ឈុត​ទាំងនោះ​ជួយ​ក៏​ដោយ) ។

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ភ្នាក់ងារ​អចលនៈ​ទ្រព្យ​អាច​បង្កើន​អាជីវកម្ម​របស់​ពួកគេ​បាន ១៥% ដោយ​គ្រាន់​តែ​ប្រាប់​អ្នក​ទទួល​ភ្ញៀវ​អំពី​អ្នក​ជំនាញ ​អំពី​គុណវុឌ្ឍិ​របស់​ភ្នាក់ងារ​មុន​នឹង​ផ្ទេរ​អតិថិជន​ទៅ​ភ្នាក់ងារ។

យើង​ក៏​អាច​ធ្វើ​ដូចគ្នា​ ​ដោយ​បង្ហាញ​សក្ខីកម្ម​នៅ​លើ​គេហទំព័រ​ ឬ​សម្ភារៈ​ទីផ្សារ​ព្យួរ​វិញ្ញាបនបត្រ​នៅ​ក្នុង​ការិយាល័យ​ ឬ​ស្វែងរក​ការ​យល់ព្រម​ពី​អ្នក​ល្បីល្បាញ។

ទោះបី​ជា​យើង​ខ្វះ​សិទ្ធិ​អំណាច​ពិតប្រាកដ​ក៏​ដោយ ​តែ​យើង​អាច​មាន​គម្រោង​លើ​រឿង​ទាំង​នោះ​​ ដោយ​ការនិយាយ​ប្រកបដោយ​ទំនុក​ចិត្ត។

៤. ចូលចិត្ត

នេះ​ជា​ច្បាប់​នៃ​ភាព​ងាយ​ស្រួល៖ ” អ្នក​ពិតជា​មនុស្ស​ដែល​ល្អ​បំផុត” ។ Michelle Tillis Lederman

លោក​បណ្ឌិត​រ៉ូប៊ឺត Cialdini បាន​ចំណាយ​ឥទ្ធិពល​ស្រាវជ្រាវ​ពេញ​មួយ​ជីវិត ​ហើយ​បាន​រក​ឃើញ​ថា​ភាព​ចូលចិត្ត​​គឺ​ជា​គន្លឹះ​មួយ​ក្នុង​ការ​បង្កើត​ឥទ្ធិពល។ យើង​ចូលចិត្ត​មនុស្ស​ដែល​ដូច​យើង ​ឬ​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។

​វិធី​សាមញ្ញ​​មួយ​គឺ​ផ្ដល់​ការ​សរសើរ​ដល់​មនុស្ស​នោះ។ ប៉ុន្តែ​ត្រូវ​សរសើរ​ចេញពី​ចិត្ត​និង​ភាព​ស្មោះត្រង់​ពិតប្រាកដ។ ធ្វើ​ឱ្យ​មនុស្ស​ចូលចិត្ត​យើង​តាម​វិធី​នេះ​ហើយ​ឥទ្ធិពល​របស់​យើង​នឹង​កើន​ឡើង​មិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុចអាន៖ ៨ យ៉ាង​ដែល​​មនុស្ស​ជោគជ័យ​និយម​​ធ្វើដូចគ្នាៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម