អាជីព
លោក ឌិន សុមេធារិទ្ធ ប្រាប់ពីគន្លឹះឱ្យក្រុមហ៊ុនរីកចំរើនពឹងកត្តាធំពីរ
ភ្នំពេញៈ ស្ថាបនិកភូមិផ្កាត្រកួនលោក ឌិន សុមេធារិទ្ធ បានប្រាប់ពីគន្លឹះក្រុមហ៊ុនរីកចំរើនគឺមានកត្តា២ គឺបុគ្គលខ្លួនឯងផងនិងអ្នកត្រួសត្រាយផ្លូវត្រូវ ដើរទន្ទឹមគ្នា។ “ ខ្ញុំគិតថា បុគ្គលិក សំណាងមានមេល្អជាគ្រូ បុគ្គលិកខំតស៊ូរៀនសូត្រពីមេ បុគ្គលិកនឹងមានអនាគតល្អ ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ តែបើបុគ្គលិកល្អ មេអន់ និង មេល្អ កូនចៅអត់ ក៏វាពិបាកទៅតាមហ្នឹងដែរ”។
ខណៈបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុន លោក ឌិន សុមេធារិទ្ធ ថាម្ចាស់ក្រុមហ៊ុនធ្វើការចង់បានលទ្ធផលការងារ និងប្រសិទ្ធភាពការងាររួមទាំងចង់ឲ្យបុគ្គលិកទាំងអស់ធ្វើការប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន។ប៉ុន្តែជាក់ស្តែងភាគច្រើនតាមការសង្កេតរបស់លោកឃើញ ថាបុគ្គលិកភាគច្រើនធ្វើការមិនសូវស្រលាញ់ការងារ ធ្វើការមិនអស់ពីចិត្ត ចង់មានលឿន ចង់បានប្រាក់ខែច្រើន ការទទួលខុសត្រូវនិងសមត្ថភាពអត់ដល់ ដូរការងារច្រើន និងមិនសូវចេះនិងធ្វើការបំពេញៗតែម៉ោងឲ្យតែចប់ម៉ោងការងារប៉ុណ្ណោះ។មួយទៀតគឺបុគ្គលិកភាគច្រើនឡើងឋានៈតួនាទីពេលអត់មានមនុស្ស ចេះតែឡើងជំនួសកន្លែងទំនេរតែសមត្ថភាពអត់ដល់កំរិតដែលក្រុមហ៊ុនចង់បាន។ឧទាហរណ៍តួនាទីអ្នកគ្រប់គ្រង កំរឹតសមត្ថភាពអត់ដល់ជាដើម។
លោក ឌិន សុមេធារិទ្ធ មើលឃើញថា ដើម្បីឲ្យក្រុមហ៊ុនរីកចំរើនទាមទារឲ្យបុគ្គលិកមានការបណ្តុះបណ្តាលឲ្យច្បាស់លាស់ទាំងផ្នែកផ្នត់គំនិតនិងមុខជំនាញឧទាហរណ៍ផ្នែកសណ្ឋាគារទ្រឹស្តីតែ២០ភាគរយនិងអនុវត្តការងារជាក់ស្តែង៨០ភាគរយ ៕
អត្ថបទ៖វត្តី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ