Connect with us

អាជីព

លោក ឌិន សុមេធារិទ្ធ ប្រាប់ពីគន្លឹះឱ្យក្រុមហ៊ុនរីកចំរើនពឹងកត្តាធំពីរ

បានផុស

នៅ

ភ្នំពេញៈ ស្ថាបនិកភូមិផ្កាត្រកួនលោក ឌិន សុមេធារិទ្ធ បានប្រាប់ពីគន្លឹះក្រុមហ៊ុនរីកចំរើនគឺមានកត្តា២ គឺបុគ្គលខ្លួនឯងផងនិងអ្នកត្រួសត្រាយផ្លូវត្រូវ ដើរទន្ទឹមគ្នា។  “ ខ្ញុំគិតថា បុគ្គលិក សំណាងមានមេល្អជាគ្រូ បុគ្គលិកខំតស៊ូរៀនសូត្រពីមេ បុគ្គលិកនឹងមានអនាគតល្អ ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ តែបើបុគ្គលិកល្អ មេអន់ និង មេល្អ កូនចៅអត់ ក៏វាពិបាកទៅតាមហ្នឹងដែរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុន លោក ឌិន សុមេធារិទ្ធ ថាម្ចាស់ក្រុមហ៊ុនធ្វើការចង់បានលទ្ធផលការងារ និងប្រសិទ្ធភាពការងាររួមទាំងចង់ឲ្យបុគ្គលិកទាំងអស់ធ្វើការប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន។ប៉ុន្តែជាក់ស្តែងភាគច្រើនតាមការសង្កេតរបស់លោកឃើញ ថាបុគ្គលិកភាគច្រើនធ្វើការមិនសូវស្រលាញ់ការងារ ធ្វើការមិនអស់ពីចិត្ត ចង់មានលឿន ចង់បានប្រាក់ខែច្រើន ការទទួលខុសត្រូវនិងសមត្ថភាពអត់ដល់ ដូរការងារច្រើន និងមិនសូវចេះនិងធ្វើការបំពេញៗតែម៉ោងឲ្យតែចប់ម៉ោងការងារប៉ុណ្ណោះ។មួយទៀតគឺបុគ្គលិកភាគច្រើនឡើងឋានៈតួនាទីពេលអត់មានមនុស្ស ចេះតែឡើងជំនួសកន្លែងទំនេរតែសមត្ថភាពអត់ដល់កំរិតដែលក្រុមហ៊ុនចង់បាន។ឧទាហរណ៍តួនាទីអ្នកគ្រប់គ្រង កំរឹតសមត្ថភាពអត់ដល់ជាដើម។

លោក ឌិន សុមេធារិទ្ធ មើលឃើញថា ដើម្បីឲ្យក្រុមហ៊ុនរីកចំរើនទាមទារឲ្យបុគ្គលិកមានការបណ្តុះបណ្តាលឲ្យច្បាស់លាស់ទាំងផ្នែកផ្នត់គំនិតនិងមុខជំនាញឧទាហរណ៍ផ្នែកសណ្ឋាគារទ្រឹស្តីតែ២០ភាគរយនិងអនុវត្តការងារជាក់ស្តែង៨០ភាគរយ ៕

អត្ថបទ៖វត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម