Connect with us

អាជីព

សំណួរពេញនិយមពេលសម្ភាសការងារ

បានផុស

នៅ

«អ្វីដែលធ្វើឱ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងនេះ» គឺជាសំណួរសំណព្វសម្រាប់អ្នកសម្ភាសន៍ផ្តល់ការងារ ចូលចិត្ត​ចោទសួរហើយមិនសូវមានអ្នកណាឆ្លើយបានល្អទេ។

នេះពិតជាឱកាសសម្រាប់យើង​ពន្យល់បន្ថែមអ្វីមួយអំពីខ្លួនយើង ដែលប្រហែលជាមិនមានសរសេរនៅក្នុងប្រវត្តិរូបសង្ខេបនៅឡើយ  ដូច្នេះជំនួសឱ្យការអាក់អន់ចិត្តសូមនិយាយ​អរគុណចំពោះ​ឱកាសដើម្បីបន្ថែមព័ត៌មានដ៏មានតម្លៃអំពីខ្លួនយើង មានជាអាទិ៍ ទេពកោសល្យ ជំនាញទន់ និងលទ្ធផលការងារពីមុនៗ។

តាមការពិត អ្នកសម្ភាសន៍សួរសំណួរនេះគឺដើម្បីរកឱ្យឃើញថា អ្វីដែលយើងមាន​ពិសេស​ខុសពីបេក្ខជនផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនាញរឹងឬជំនាញបច្ចេកទេសដូចជា ជំនាញសូហ្វវែរ ឬបទពិសោធន៍ផ្នែកលក់ឬបទពិសោធន៍ផ្នែកលំហូរ​ថវិកា និង​ជំនាញទន់ដូចជាជំនាញទំនាក់ទំនងផ្ទាល់មាត់ និងសរសេរជាលាយលក្ខណ៍អក្សរ ជំនាញសេវាកម្មអតិថិជនឬជំនាញគ្រប់គ្រង​អង្គភាពជាចម្លើយល្អបំផុត​សម្រាប់សំណួរនេះដែលអាចធ្វើឱ្យយើងលេខធ្លោ ដាច់ឆ្ងាយពីអ្នកដាក់ពាក្យដទៃទៀត និងជួយបង្កើតរូបភាពវិជ្ជមានក្នុងចិត្តរបស់អ្នកសម្ភាសន៍ដែរ។

ត្រូវប្រាកដថាចម្លើយចំពោះប្រភេទសំណួរសម្ភាសន៍នេះគឺស្មោះត្រង់ – វិជ្ជមាននិងពាក់ព័ន្ធជាមួយ​ការពិពណ៌នាការងារក្នុងតំណែង​ដែលយើងកំពុងដាក់​ឧទាហរណ៍​យើងចូលចិត្ត​លេងកីឡាឬឈ្នះពាន បើមិនទាក់ទង​កុំបាច់អួតអាង។

ចម្លើយមានប្រសិទ្ធិភាព​គឺ​យើងអាច​និយាយពីរឿងរ៉ាវពិបាកនានាដែលធ្លាប់បានដោះស្រាយ​៖

ការបង្ហាញពីភាពលះបង់ចំពោះអាជីព «ខ្ញុំជួយមេខ្ញុំណាស់ គាត់មិនសូវធ្វើការទេពេលមានខ្ញុំ។ល។» មិនមែនជាអ្វីដែលអ្នកសម្ភាសន៍ចង់ឮទេ។ ផ្ទុយទៅវិញត្រូវត្រៀមខ្លួនដើម្បីចែករំលែកនូវអ្វីដែលយើង​ធ្វើបាន​ជាផល នៅក្នុងការងារមុនៗដូចជា អាច​រកវិធី​ជួយសន្សំប្រាក់អតីតក្រុមហ៊ុន​តាមរយៈការច្បាស់លាស់បានបណ្តុះបណ្តាល​បុគ្គលិក ។ល។

ចៀសវាងចម្លើយជាទូទៅ ដែល​អ្នកណាៗក៏នឹងឆ្លើយ ឧទាហរណ៍ថា ខ្ញុំជាមនុស្សមាន​ឆន្ទះគោរព​ម៉ោងពេល​និងគោរពភាពវិជ្ជមាន​។ល៕

ប្រែសម្រួល៖ ស្រស់
ប្រភព៖ myperfectresume

ចុចអាន៖ សម័យរោគរាតត្បាត​អាចជា​ឱកាស​ល្អសម្រាប់ផ្តើម​អាជីវកម្ម​បែប​ច្នៃប្រឌិតថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥០ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម