អាជីព
សម្ភាសន៍ការងារតាមអ៊ីនធឺណិត នឹងក្លាយជារឿងពេញនិយមទៅអនាគត តែបេក្ខជនអាចនឹងប៉ះពាល់
សម្ភាសន៍ការងារអនឡាញ នឹងកាន់តែពេញនិយមនៅក្នុងវិបត្តិកូរ៉ូណានេះ ក៏ដូចជាតទៅនៅពេលអនាគត ដើម្បីបញ្ចៀសការខាតពេលទាំងសងខាង។ រឿងមួយចំនួនដែលអ្នកគួរដឹងពីភាពខុសគ្នារវាងសម្ភាសន៍ផ្ទាល់នឹងសម្ភាសតាមទូរសព្ទឬអ៊ីនធិណេតមានដូចជា៖
១. ប្រយ័ត្នសំឡេងរំខាន

សំឡេងរំខានគឺជាសត្រូវដ៏ធំបំផុត ត្រូវប្រយ័ត្ននឹងអ្វីដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នក មិនថាសំឡេងឬចក្ខុវិស័យណាមួយ។ ត្រូវយកចិត្តទុកដាក់ចំពោះសំឡេងស្រាល ៗ ដូចជាចរាចរណ៍ ឬសំឡេងពីម៉ាស៊ីនបោកគក់ ព្រោះស្មាតហ្វូនអាចនឹងចាប់យកវាបាន។
បិទការជូនដំណឹងតាមទូរស័ព្ទជាមុន ត្រូវប្រាកដថា បន្ទប់ឬទីតាំងដែលអ្នកនិយាយ ស្ងាត់ល្អមុនពេលចាប់ផ្ដើមទូរស័ព្ទ។
២. សម្រួលអារម្មណ៍
ទោះបីជាបទសម្ភាសន៍តាមទូរស័ព្ទមិនតម្រូវឲ្យអ្នកស្លៀកពាក់ក៏ដោយ តែជាគំនិតល្អក្នុងការស្លៀកពាក់ដូចជាអ្នកជំនាញ។ រូបរាង អាចជាគន្លឹះក្នុងការជួយអ្នកបង្ហាញពីទំនុកចិត្តដែលអ្នកត្រូវការ។
៣. រៀបចំទុកជាមុន
កត់ចំណាំរាល់អ្វីដែលអ្នកចង់និយាយ រួមទាំងចម្លើយចំពោះសំណួរដែលអ្នកបានស្រាវជ្រាវទុកមុន។ ត្រូវត្រៀមប្រវត្តិរូបសង្ខេប ឬព័ត៌មានក្រុមហ៊ុន និងការពិពណ៌នាការងារក្បែរខ្លួនជានិច្ច។ គួរមានក្រដាសស្នាមមួយ ទុកកត់ចំណាំ។
៤. ពិនិត្យបច្ចេកវិទ្យាឡើងវិញ
រឿងដែលគួរគិតដល់គឺជាងគេគឺ សញ្ញាទូរស័ព្ទ ឬអ៊ីនធឺណិតមានភាពយឺតយ៉ាវ។ ស្វែងរកកន្លែងដែលមានសញ្ញាខ្លាំង ហើយភ្ជាប់អ៊ីនធឺណិត ដែលអាចទុកចិត្តបាន។
៥. យល់ដឹងពីភាសារាងកាយ

ការញញឹមក៏ត្រូវបង្ហាញផងដែរ ដើម្បីធ្វើឱ្យអារម្មណ៍និងអាកប្បកិរិយាកាន់តែប្រសើរឡើង និងឈានទៅរកភាពជោគជ័យពីការសម្ភាសន៍។ មួយទៀត គឺត្រូវក្រោកឈរឡើងកំឡុងពេលហៅទូរស័ព្ទ វានឹងនាំឱ្យមានសំឡេងកាន់តែច្បាស់។ នេះក៏បង្ហាញពីទំនុកចិត្ត និងការប្ដេជ្ញាចិត្តដែរ។
៦. កុំរហ័សកាត់សំដី
បញ្ហាប្រឈមក្នុងការធ្វើបទសម្ភាសន៍តាមទូរស័ព្ទ គឺមិនដឹងថាត្រូវចាប់ផ្ដើមឬឈប់និយាយនៅពេលណា។ សូមផ្អាកប្រយោគរបស់អ្នកមួយសន្ទុះ ហើយទុកឲ្យអ្នកសម្ភាសន៍បញ្ចប់មុនពេលអ្នកឆ្លើយតប ដើម្បីធានាថា ការសន្ទនាគឺដោយរលូន។
៧. តាមដាន

ផ្ញើអ៊ីមែល “ អរគុណសម្រាប់ពេលវេលារបស់អ្នក ” បន្ទាប់ពីកាសម្ភាសន៍ចប់។ សរសេរខ្លីៗនិងសាមញ្ញ។ ការធ្វើបែបនេះអាចជួយឲ្យអ្នកលេចធ្លោជាងបេក្ខជនដែលនៅសល់ ហើយបង្ហាញថាអ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជាបុគ្គលិករបស់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
ចុចអាន៖អ្នកណាខ្លះនឹងត្រូវបាត់ចេញពីទីផ្សារការងារ ក្នុងពេលមានវិបត្តិកូវីដ១៩លើពិភពលោក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់