Connect with us

អាជីព

ដើម្បី​ពូន​ផ្តុំ​បុគ្គលិក​ស្មោះត្រង់​នៅ​ជ្រោង​ជុំវិញ​អាជីព​ជា​មេដឹកនាំ​របស់​អ្នក​

បានផុស

នៅ

​ភាពស្មោះត្រង់​នៅ​កន្លែងធ្វើការ អាច​កើតឡើង​ដោយសារ​ការចេះ​ជំរុញឲ្យមាន​ទំនុកចិត្ត​ក្នុងចំណោម​និ​យោ​ជិ​ក និង​បណ្តាញ​គ្រប់លំដាប់​របស់​ក្រុមហ៊ុន​ក៏ដូចជា សហគមន៍​រស់នៅ​ដែល​យើង​កាន់កាប់​។​

​ទីណា​មាន​ភាពមិនស្មោះត្រង់ មិនបាច់​ឆ្ងល់​ទេ នេះ​ក៏​ព្រោះ​ការបាត់បង់​ទៅ​នូវ​យុត្តិធម៌​។ មនុស្ស​មិន​ចង់​ធ្វើ​ល្អ​ព្រោះ ជួនកាល​គេ​យល់ថា មិនបានការ​អ្វី ថែមទាំង​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ទៀត​។​

​ភាពជា​អ្នកដឹកនាំ តាមរបៀប​ឆ្លាត​វៃ គឺ​ការចេះ​បើកទូលាយ ។ បរិយាកាស​នៅ​កន្លែងធ្វើការ​ដែល​យើង​កសាង​មក ជារឿយៗ​ជះឥទ្ធិពល​ដល់​កម្រិត​នៃ​ភាពស្មោះត្រង់​របស់​និ​យោ​ជិ​ត​។​

​ចង់​បង្កើន និង​លើកទឹកចិត្ត​ឲ្យ​មាន​ភាពស្មោះត្រង់​ក្នុងចំណោម​មនុស្ស​សំខាន់ៗ​ នៃ​ជីវិត​ការងារ​ឬ​ជីវ​ភាពជា​អ្នកដឹកនាំ​របស់​យើង មិនដែល​ហួសពេក​ឡើយ ហើយ​អាច​ប្រព្រឹត្តិ​បាន​តាមរយៈ​ ៖

១ គិតពី​គុណ​តម្លៃ​ នៃ​ក្រុម​របស់ខ្លួន​

​គុណ​តម្លៃ បង្ហាញ​អំពី​ចក្ខុវិស័យ​ដែល​ចង់ឲ្យបុគ្គលិក​យើង​មាន​អារម្មណ៍​ថា «​អស្ចារ្យ​»​ និង​គោរព​ដល់ គុណូបការៈ​នោះ​។ ឧទាហរណ៍ ប្រសិន​មេកោយ​ខ្លួន​ស្រលាញ់​បរិស្ថាន​ខ្លួន ​និង​គោរព​គាត់ ប្រសិន​មេ​កោយ​ជា​មនុស្ស​ស្រលាញ់​ការ​សិក្សាអប់រំ និង​មាន​មនុស្ស​គោរព​ច្រើន​ឡើងៗ បើ​គាត់​ថែរក្សា​ការពារ​វប្បធម៌ គុណ​តម្លៃ​នេះ​ជា​អ្វីដែល​មនុស្ស​ជាទូទៅ​បដិសេធ​មិនបាន ពិសេស​គឺ​ការធ្វើ​ល្អ​ពិតៗ ស្តែងៗ មិន​មែន​សន្យា​តែ​មាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​ចង់បាន​ភាពស្មោះត្រង់ គោលដៅ​សំខាន់ សូម​ផ្តោត​សង្កត់ធ្ងន់​លើ​តម្លៃ​ នៃ​អ្នក​ដែល​ហ៊ាន​ដាក់​លើ​ភាពស្មោះត្រង់​មក​មុន​។​

​មនុស្ស​ពូកែ​យ៉ាងណា ស្និទ្ធស្នាល​កម្រិតណា​ក្តី បើ​មាន​បញ្ហា ត្រូវតែ​ដាក់ពិន័យ និង​បញ្ចប់​ទំនាក់​ទំនង​(​ក្នុងករណី​កែ​មិន​ឡើង​)។ ពុំ​នោះទេ ​អ្នក​ស្មោះត្រង់​មិន​ហ៊ាន​បង្ហាញខ្លួន​ឡើយ​។ ប្រសិន​អ្នក​អាក្រក់​នៅតែមាន​ឱកាស ​និង​មាន​លាភ​ជ័យ គ្រប់គ្នា​អាច​នឹង​ថ្លឹងថ្លែង​រវាង​ថា គួរ​ស្មោះ ឬ​ធ្វើតាម​ជន​អាក្រក់​ដែរ​។​

​ជា​មេដឹកនាំ ចូរ​ព្យាយាម​ធ្វើយ៉ាងណា​អោយ​យល់​ពី​របៀប​ដែល​មនុស្ស​ក្រុម​ខ្លួន ឲ្យ​តម្លៃ​ទៅលើ​ភាព​ស្មោះ​ត្រង់​។ ភាពស្មោះត្រ ង់​និង​សុចរិត​ភាព ទាក់ទង​នឹង​បរិយាកាស​ជាក់ស្ដែង បរិយាកាស​ខ្លះ ភាព​ស្មោះ​ត្រង់​មិន​ហ៊ាន​ចេញ​មុខមក​ទេ​។​

២ បង្កើត​ទំនាក់ទំនង​វាងវៃ​

​វិធី​ដែល​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​និ​យោ​ជិ​ត​ស្មោះត្រង់ ​គឺ ចូលឲ្យ​ដល់ វាយ​ឲ្យ​ស្និទ្ធ​។ នេះ​គឺជា​វិធីសាស្ត្រ​ខ្លាំង​មួយ នៃ​ការបង្ហាញ​ភាពស្មោះត្រង់ ទៅ​ថ្ពក់​យក​ភាពស្មោះត្រង់​មកវិញ​។ ការរក្សា​មិន​និយាយ​អំពី​បំណង​ពិត​របស់​យើង ទាំង​ដែល​គេ​អាច​ស្មានដឹង​ទៅហើយនោះ បង្ហាញថា ពួកគេ​ត្រូវ​បាន​យើង​ដកហូត​ពី​ការលើកទឹកចិត្ត​ឲ្យ​មាន​ភាពស្មោះត្រង់​ទៅវិញទៅមក ដូច្នេះ​ចង់បាន​អ្វី​ត្រូវ​និយាយ​ច្បាស់ៗ​ ហើយ​រង់​ចាំមើល​ប្រតិកម្ម​គេ​។​

​មនុស្ស​ភាគច្រើន​ពេញចិត្ត​នឹង​តម្លាភាព ព្រោះ​ការប្រើ​មនុស្ស​ឲ្យ​ប្រើ​ល្បិច​ធ្វើ​ឲ្យ​គេ​ក្លាយ​ជាមាន​ល្បិច ថ្ងៃក្រោយ​ល្បិច​នោះ​អាច​ភ្លាត់​មក​ប្រើ​លើ​ម្ចាស់​ដើម​វិញ​បាន ប៉ុន្តែ​ប្រសិន​នោះ​ជាការ​សម្ងាត់​ដែល​មិន​អាច​ខ្ចរខ្ចាយ​បាន លើ​ហេតុផល​អាច​គ្រោះថ្នាក់​ដល់​ក្រុមហ៊ុន ក៏​គួរ​ប្រាប់​តាម​ត្រង់​ថា មិន​អាច​និយាយ ព្រោះ​ហេតុផល​អ្វី​។ ឧទាហរណ៍​និ​យោ​ជិត​ជាធម្មតា​ចង់បាន​ការប្រាស្រ័យ​ទាក់ទង​ដោយស្មោះ​ត្រង់ ដោយ​លើកទឹកចិត្ត​និ​យោ​ជិ​ត​ឲ្យ​បង្ហាញ​ភាពស្មោះត្រង់​មកវិញ​ដូចគ្នា តែមាន​រឿង​ខ្លះ មិនទាន់​អាច​ទម្លាយ​បាន ត្រូវ​សុំទោស​ថា យើង​មិនទាន់​អាចនិយាយបាន​ពិតមែន​។​

៣ មាន​វប្បធម៌​ដឹកនាំ​ពិសេស​ផ្ទាល់ខ្លួន

​សូម​យល់​ចំណុច​សំខាន់​មួយ​ថា ការដឹកនាំ គឺជា​សិល្បៈ ហើយ​ពាក្យ​ថា សិ​ល្គឺ​បៈ​មិនអាច​ច្រំ​ដែល​បានទេ​។ កុំ​យក​ស្ទីល​តាម​អ្នកណាម្នាក់​ឲ្យ​សោះ ព្រោះថា ទោះ​គេ​នោះ​ជោគជ័យ​ប៉ុណ្ណា ក៏​វា​ជា​អតីត​កាល​ទៅហើយ​ដែរ​។ គូប្រជែង​យើង​ក៏​ដឹង​រឿង​ចាស់ៗ​ទាំងអស់នោះ​ហើយ គេ​ក៏មាន​ល្បិច​យុទ្ធ​សាស្ត្រ​ថ្មី​មក​បង្ក្រាប​ដូចគ្នា ដូច្នេះ​ជាទូទៅ ទម្លាប់​ចាស់​លែង​ក្លាយជា​យុទ្ធវិធី​ល្អ​ទៀតហើយ​។​

​គួរ​ចាប់ផ្ដើម​ថ្មី តាមរយៈ​ការបង្កើត​វប្បធម៌​ដឹកនាំ​របស់​យើង ដែល​ឲ្យ​តម្លៃ​ទៅលើ​ភាពស្មោះត្រង់ ឬ​ឲ្យ​តម្លៃ​ចំពោះ​ភាព​ឥតខ្ចោះ​ នៃ​អ្នកណា​ដែល​បានបង្ហាញ​ពី​ភាពស្មោះត្រង់ មិន​ទទួលយក​ភាព​ភាព​អែប​អប និង​បរិយាកាស​មិន​មាន​សុវត្ថិភាព​នានា​ចោល​ចេញ​។​

​ទាំងនេះ​ព្រោះថា ប្រសិន​មនុស្ស​សម្តែង​ឥរិយាបថ​ក្លែងបន្លំ​មកជា​ដើមទុន ថ្ងៃ​ណាមួយ​អ្វីៗ​នឹង​ក្លាយ​ជា​វប្បធម៌​ក្លែងបន្លំ​។​

​មុនពេល​លើកកម្ពស់​នរណាម្នាក់ឲ្យ​មាន​តួនាទី​ជា​អ្នកដឹកនាំ សូម​ពិភាក្សា​ជាមួយ​មនុស្ស​នោះ​អំពី​សារៈ​សំខាន់ ​នៃ​ភាពស្មោះត្រង់ តទល់​ទៅមក​ច្បាស់ៗ ហើយ​បញ្ជាក់ថា អំណាច​នឹងត្រូវ​បាន​ដកហូត​ភ្លាមៗ ប្រសិន​គេ​បំពាន​ចំណុច​នេះ។ នេះ​ពុំមែន​មានន័យថា យើង​សុខចិត្ត​យក​មនុស្ស​ស្មោះត្រង់​ដែល​ចោលម្សៀត​ធ្វើ​អ្វី​មិនបាន មក​ដឹកនាំ​មនុស្ស​នោះទេ ប៉ុន្តែ​ភាពស្មោះត្រង់​នៅទីនេះ​មានន័យថា បំពេញការងារ​ដែល​បានប្រគល់​ឱ្យ​អស់ពី​ចិត្ត​ពី​ថ្លើម​ទាំង​មាន​វិជ្ជាជីវៈ​ និង​គំនិត​បញ្ញា​ហើយ​សុទ្ធចិត្ត​ផង​៕​

​ប្រែសម្រួល ៖ សុភា​

ប្រភព ៖ platinumelectricians​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៧ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម