Connect with us

អាជីព

យុវជនម្នាក់ កែច្នៃស្រកីដូងទុំ ទៅជា ជីធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងដំណាំផ្សេងៗ

បានផុស

នៅ

យុវជនម្នាក់ ដើរប្រមូលទិញស្រកីដូងទុំ ត្បិតមនុស្សមួយចំនួនគិតថាជាសំរាម កែច្នៃចេញមកជាជីធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងដំណាំផ្សេងៗ ទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការបញ្ជាទិញរបស់អតិថិជនជាប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ឡង់ឌី ម្ចាស់កសិដ្ឋានតាខ្មៅ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា សម្រាប់ការកែច្នៃជីធម្មជាតិ ធ្វើចេញពីស្រកីដូងទុំ គ្រួសាររបស់លោក បានចាប់ផ្ដើមធ្វើមកតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ លោកបន្តថា មូលហេតុដែល លោក ជ្រើសរើសស្រកីដូងទុំ ធ្វើចេញជាជីធម្មជាតិ ដោយសារតែ ទីផ្សារការផលិត និងកែច្នៃជីធម្មជាតិនៅក្នុងស្រុកនាពេលបច្ចុប្បន្ននេះ មិនសូវសម្បូរដូចប្រទេសជិតខាងនោះឡើយ។

លោក ជា ឡង់ឌី បានបន្ថែមទៀតថា ការកែច្នៃជីធម្មជាតិ ដែលចេញពីស្រកីដូងទុំ មិនមានភាពងាយស្រួលនោះទេ នេះក៏ដោយសារតែ ស្រកីដូងទុំ ត្រូវដើរប្រមូលទិញពីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ពេលខ្លះ មិនសូវសម្បូរ ពីព្រោះតែស្រកីដូងទុំ មានច្រើនតែនៅតាមផ្សារដើមគរ និងផ្សារនាគមាស តែប៉ុណ្ណោះ។ លោក បញ្ជាក់ទៀតថា ភាគច្រើននៃអ្នកដែលទិញជីស្រកីដូង របស់លោកទៅប្រើប្រាស់ គឺមានដូចជា៖ កសិដ្ឋានដាំបន្លែសុវត្ថិភាព អ្នករស់នៅតាមបុរី និងអ្នកបណ្ដុះកូនឈើ ឬកូនរុក្ខជាតិ ផ្សេងៗ ដែលពួកគាត់យល់ច្បាស់ពី អត្ថប្រយោជន៍ នៃជីធម្មជាតិ ជាជាងការប្រើប្រាស់ជីគីមី។

លោក ជា ឡង់ឌី បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ការកែច្នៃជីធម្មជាតិ នៅក្នុងកសិដ្ឋានរបស់លោក មានភាពមមាញឹកយ៉ាងខ្លាំងដោយសារតែអតិថិជនបានបញ្ជាទិញជីស្រកីដូង និងជីសរីរាង្គផ្សេង ដែលសុទ្ធសឹងកើតចេញពីការផលិតរបស់ក្រុមការងារ ក្នុងកសិដ្ឋានរបស់លោកផ្ទាល់។ លោក ជា ឡង់ឌី បានបន្ថែមទៀតថា សម្រាប់ការលក់ជីធម្មជាតិនេះវិញ ក្នុងមួយថ្ងៃ លោកអាចលក់ទិញទៅកាន់ទីផ្សារបាន ៥០ បាវ ឬគិតជាខែ បានប្រមាណជាង ៤ ទៅ៥ តោន ក្នុងមួយខែ ជាប្រចាំ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីសុខាភិបាល៖ ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋាន ត្រៀមជាស្រេចដើម្បីបម្រើសេវាជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ខេត្តរតនគិរី មានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីសម្រួលដល់វិនិយោគទុន

សេដ្ឋកិច្ច៤ នាទីutes មុន

កម្ពុជាស្វាគមន៍ទេសចរអន្តរជាតិជាង ១,២​ លាននាក់ នាដើមឆ្នាំនេះ កើនឡើងខ្ពស់

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​ផ្លូវការហើយ​! កូរ៉េខាងត្បូង​នឹងរៀបចំបោះឆ្នោត​ប្រធានាធិបតីថ្មីនៅថ្ងៃ​ទី​៣មិថុនា​​

Sokha Hotels

ព័ត៌មានពេញនិយម