Connect with us

អាជីព

តើ​វីរុស​កូវីដ១៩ នឹង​ផ្លាស់ប្ដូរ​អនាគត​ការងារ​យ៉ាងដូចម្ដេច?

បានផុស

នៅ

វីរុសកូវីដ-១៩ កំពុងរាលដាលនៅទូទាំងពិភពលោក បណ្ដាល​ឲ្យ​គ្រប់វិស័យមានការប្រែប្រួលខុសពីប្រក្រតី។ ដោយឡែកវិស័យការងារក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានចំនួនមនុស្សធ្វើការនៅផ្ទះកើនឡើងស្ទើរតែគ្រប់ទិសទី។ បើបែបនេះតើការងារនឹងផ្លាស់ប្តូរនៅពេលអនាគតរបស់វាយ៉ាងដូចម្តេច?

១. ផ្លាស់ប្ដូរ​មកធ្វើការពីផ្ទះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជាច្រើននឹងធ្វើការពីផ្ទះបានដោយសេរីក្នុងពេលវីរុសរាត្បាតមិនទាន់ត្រូវបញ្ចប់។ ប៉ុន្តែបើមាននិយោជិកកាន់តែច្រើនធ្វើការពីផ្ទះ វានឹបង្ករផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ និងពាណិជ្ជកម្មកាន់តែខ្លាំងដែរ។ ដោយសារនិយោជិកធ្វើការពីផ្ទះកើនឡើងខ្ពស់ ដូច្នេះតម្រូវការជួលការិយាល័យនឹងមិនមានទេ រីឯការផ្គត់ផ្គង់ក៏ដូចជាតម្រូវការក្នុងវិស័យអចលនទ្រព្យផ្សេងទៀតក៏នឹងប៉ះពាល់ដូចគ្នា។

 . ការងារត្រូវត្រួតពិនិត្យដោយនិយោជក

ប្រសិនបើមាននិយោជិកធ្វើការពីផ្ទះកាន់តែច្រើន និយោជកអាចបង្កើនការត្រួតពិនិត្យលើបុគ្គលិករបស់ខ្លួនកាន់តែច្រើនដែរ។ ក្នុងនោះផលិតភាពរបស់បុគ្គលិកអាចត្រូវបានវាស់និងតាមដាន ទោះបីកំពុងធ្វើការនៅក្រៅពីការិយាល័យក៏ដោយ។ ក្រុមហ៊ុនជាច្រើនបានធ្វើរឿងនេះ ហើយគេអះអាងថា ការត្រួតពិនិត្យការងារប្រកបដោយទំនួលខុសត្រូវមានសារៈចាំបាច់ដើម្បីធានាបាននូវផលិតភាពឲ្យនៅដដែល។

. ការិយាល័យមិនទុកចោលទាំងស្រុងទេ

វិស័យការងារក្នុងពិភពលោកនឹងមិនដំណើរការតែពីផ្ទះទាំងអស់ទេ ការិយាល័យការងារនឹងនៅតែបន្តមាន។ ទោះបីគោលការណ៍គម្លាតសង្គមត្រូវបានអនុវត្កនៅកន្លែងធ្វើការ ប៉ុន្តែវាផ្លាស់ប្តូរជាបណ្តោះអាសន្នប៉ុណ្ណោះ រហូតដល់វ៉ាក់សាំងកូវីដ-១៩ត្រូវបានផលិតឡើងរួចរាល់។

៤. ការហៅជាវីដេអូកាន់តែច្រើនជាងការប្រជុំដោយផ្ទាល់

ការហៅទូរសព្ទជាវីដេអូនឹងក្លាយជាការពេញនិយមជាងពេលណាទាំងអស់ក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ -១៩។ វាអាចបន្តបែបនេះ ​សូម្បីតែបន្ទាប់ពីវ៉ាក់សាំងកូរ៉ូណាត្រូវរកឃើញក៏ដោយ។ ទោះយ៉ាងណាការហៅជាវីដេអូប្រហែលជាមិនកើតឡើងនៅគ្រប់ឧស្សាហកម្មទេ លើកតែអាជីវកម្មអនឡាញប៉ុណ្ណោះដែលមានតម្រូវការខ្ពស់លើបណ្ដាញសង្គម៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖សញ្ញា​គ្រោះថ្នាក់​អំពី​ជំងឺ​ដុំ​សរសៃប្រសាទ​បញ្ជា ស្ថិតនៅ​នឹង​ឆ្អឹង​កង​ខ្នង

ចុចអាន៖កុំទុកអ្នកមានគុណឲ្យនៅឯកោ ព្រោះពួកគាត់អាចប្រឈមនឹងហានិភ័យខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម