អាជីព
ម្ចាស់សិប្បកម្មច្នៃស្រាពីផ្លែឈើ ចាក់ដើមទុនជាង ៥ ម៉ឺនដុល្លារ
ម្ចាស់សិប្បកម្មស្រាមៀនប៉ៃលិន លោក វួច ធុច អាយុ ៤១ បានចំណាយដើមទុនប្រមាណ ៥ ម៉ឺនដុល្លារ ដើម្បីបង្កើតសិប្បកម្មផលិតស្រាចេញពីផ្លែឈើក្នុងស្រុក។ ថវិកាជា ៥ ម៉ឺនដុល្លារ ចំណាយលើការទិញសម្ភារ ទីតាំង និងសេវាផ្សេងៗ។

សិប្បកម្មរបស់លោក វួច ធុច ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបានចាប់ផ្ដើមដំណើរការអាជីវកម្មស្រាមៀនប៉ៃលិននៅឆ្នាំ ២០១៨ ដែលជាផ្នែកមួយជួយដល់កសិករដាំមៀន និងមានគម្រោងច្នៃផ្លែឈើផ្សេងៗទៀត ដូចជាផ្លែស្វាយកែវរមៀត និងផ្លែទំពាំងបាយជូរជាដើម។
ក្រៅពីស្រាមៀន បច្ចុប្បន្នសិប្បកម្មរបស់លោក ត្រៀមចេញផលិតផលស្រាដែលផលិតចេញពីស្វាយកែវរមៀតមួយមុខទៀត នៅខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ បន្ទាប់ពីធ្វើតេស្តសាកល្បងម្ដងរួចមកហើយ។

លោក វួច ធុច ប្រាប់ថា បច្ចុប្បន្នលោកឃើញផ្លែស្វាយសល់ច្រើន មានអារម្មណ៍ថាស្ដាយ ក៏ចាប់ផ្ដើមបន្តពង្រីកការកែច្នៃ បន្ថែម ខណៈលំនាំនៃការកែច្នៃប្រហាក់ប្រហែល និងស្រាទំពាំងបាយជូរ គ្រាន់តែស្វាយមានជាតិអាស៊ីតច្រើនជាងបន្តិច។
បច្ចុបន្នសង្វាក់ផលិតកម្មស្រាមៀនផលិតបានប្រមាណ ១.០០០ ដប ក្នុងមួយខែ សិប្បកម្មបានកាត់បន្ថយការផលិត ខណៈការលក់ចេញធ្លាក់ចុះ ដោយសារបញ្ហាសេដ្ឋកិច្ច។
ផលិតផលស្រាមៀនប៉ៃលិន ត្រូវបានឆ្លងកាត់ការធ្វើតេស្តពីមន្ទីរពិសោធន៍ របស់ក្រសួងឧស្សាហកម្ម និងរចនាឡូហ្គូជាបន្តបន្ទាប់។
បរិមាណផ្លែមៀនរាយ ១ តោន អាចផលិតស្រាបាន ៥០០ ដប ផ្លែមៀនល្អ អាចផលិតបានរហូតដល់ ១ ០០០ ដបក្នុងបរិមាណមៀន ១ តោនដូចគ្នា។ ស្រាមៀនប៉ៃលិនមានតម្លៃ ៦ ម៉ឺនរៀល (១៥ដុល្លារ) ១ ដបនាពេលបច្ចុប្បន្ន៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា