អាជីព
គន្លឹះគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព ទោះស្ថិតនៅក្រោមសម្ពាធពីការងារ
ការគ្រប់គ្រងពេលវេលា គឺជាជំនាញសំខាន់បំផុត ដែលត្រូវការដើម្បីអភិវឌ្ឍនៅក្នុងជីវិត ប្រកបដោយប្រសិទ្ធភាព។ ហើយវាក៏ធ្វើឲ្យខ្លួនឯងកាន់តែសម្រេចគោលដៅ និងគោលបំណងដែលបានកំណត់នៅកន្លែងធ្វើការ។
អានអត្ថបទ នឹងរកឃើញយុទ្ធសាស្ត្រគ្រប់គ្រងពេលវេលា ដែលមានប្រសិទ្ធភាពមិនខាន ៖
១. ធ្វើសវនកម្មពេលវេលា

ត្រូវរកកន្លែងដែលអ្នកចំណាយពេលភាគច្រើន និងអ្វីដែលសម្រេចបានក្នុងពេលជាក់លាក់ មួយនោះ។ តាមដានរាល់សកម្មភាពខ្លួនឯង រយៈពេលមួយសប្ដាហ៍ ហើយវាយតម្លៃដើម្បីស្វែងរកផ្នែកដែលត្រូវការការកែលំអ។
ផ្ដល់អាទិភាពដល់ការងាររបស់អ្នក ស្របតាមទម្ងន់និងសារៈសំខាន់ដែលភារកិច្ចនីមួយៗមាន។ កិច្ចការណាសំខាន់និងធ្ងន់បំផុត គួរតែត្រូវបានអនុវត្តជាមុន ដូច្នេះអ្នកអាចបន្ធូរអារម្មណ៍នឹងអាច បំពេញភារកិច្ចមិនសូវសំខាន់បន្ទាប់បាន។
២. រៀបចំសម្រាប់ការប្រជុំជាមុន
ពេលទៅប្រជុំត្រូវច្បាស់ក្នុងចំណុចដែលត្រូវដោះស្រាយ ក្នុងការប្រជុំ ។ វានឹងជួយសន្សំពេលវេលាដ៏មានតម្លៃ ដែលអ្នកអាចប្រើក្នុងការងារផ្សេងទៀត។
បន្ថែមលើនេះ សូមចែករំលែករបៀបវារៈប្រជុំជាមួយមិត្តរួមការងារ និងអ្នកក្រោមបង្គាប់របស់អ្នក។ វាក៏ជាចំណែកមួយ ជួយធ្វើឱ្យពួកគេដឹងអំពីប្រធានបទដែលនឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំ។
៣. កំណត់ពេលវេលា

មុនពេលចាប់ផ្ដើមបំពេញភារកិច្ច ត្រូវប្រាកដថា អ្នកកំណត់ពេលវេលាសម្រាប់ការងារពិសេសនោះ។ វានឹងឲ្យអ្នកដឹងថា តើអាចចំណាយពេលប៉ុន្មាន ដើម្បីបញ្ចប់ភារកិច្ចមួយនោះ។
៤. រៀបចំផែនការប្រចាំសប្ដាហ៍
រៀបចំផែនការរបស់អ្នកនៅថ្ងៃអាទិត្យ ដើម្បីដឹងពីបរិមាណការងារខ្លួនឯង។ ធ្វើផែនការណាមួយទាក់ទងនឹងសកម្មភាព ដែលអ្នកត្រូវបានចាត់តាំង ដើម្បីកុំឲ្យភ្លេច។
បន្ទាប់ពីបញ្ចប់ភារកិច្ច សូមគូសចំណាំអ្វីដែលបានធ្វើ។ វាក៏ជាចំណែកមួយ ធ្វើឲ្យមានភាពងាយស្រួល ហើយអ្នកនឹងបានប្រសើរជាងមុន អំពីពេលវេលាដែលអ្នកត្រូវការ ដើម្បីបំពេញការងារផ្សេងទៀត។
៥. បង្កើតផែនការប្រចាំថ្ងៃ

មុនពេលចាប់ផ្ដើមជាមួយទម្លាប់ប្រចាំថ្ងៃ សូមចំណាយពេលពីរបីនាទីដើម្បីគូសបញ្ជាក់ពីភារកិច្ច ដែលត្រូវតម្រង់ជួរ សម្រាប់ថ្ងៃនេះ។ វាជួយឲ្យអ្នកដឹងពីពេលវេលាដែលអ្នកអាចចំណាយលើការងារនីមួយៗ។
លើសពីនេះទៅទៀត ការដឹងពីពេលវេលា នឹងជួយឲ្យមានកម្លាំងចិត្តសម្រាប់ថ្ងៃនីមួយៗ ហើយអាចអនុវត្តបានល្អជាងមុនថែមទៀត។
៦. បិទរាល់គ្រប់យ៉ាងដែលរំខានការងារ
នៅពេលធ្វើការងារដែលប្រញាប់ ឬបន្ទាន់ ត្រូវប្រាកដថា អ្នកបានបិទរាល់សំឡេងរំខាន នៅក្នុងស្មាតហ្វូននិងកុំព្យូទ័រយួរដៃរបស់អ្នក។
នៅពេលដែលធ្វើកិច្ចការងារច្រើន យើងកំពុងបែងចែកការយកចិត្តទុកដាក់ទៅក្នុងកិច្ចការជាច្រើន បើមានសំឡេងរំខាន យើងក៏អាចមិនអាច សមាធិជាមួយការងារបានឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមហ៊ុន៦បែបនេះ នៅធ្វើការខូចអនាគតមិនខាន
ចុចអាន៖ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ