អាជីព
មានបួនយ៉ាងនេះ មេដឹកនាំពូកែយ៉ាងណា ក៏ក្រុមហ៊ុនដួលក្ស័យបាន
សួរខ្លួនយើង ថាតើអាជីវកម្មសព្វថ្ងៃមានចំណុចទាំងបួននេះដែរទេ? បើមានប្រញាប់ចាត់វិធានការណ៍ប្ដូរភ្លាម។
១ គ្មានគុណសម្បត្តិប្រកួតប្រជែង

អាជីវកម្មឬសេវាកម្មដែលប្រើវិធីដដែលៗដល់ទៅ១០ឬម្ភៃឆ្នាំដោយមិនប្ដូរចេញ បានន័យថាអ្នកប្រហែលត្រូវប្ដូរយីហោ។ការមិនក្លាយជាសហគ្រិនជោគជ័យបានដោយសារតែគំនិតផ្លាស់ប្ដូរមិនទាន់ពេល និងមិនមានលក្ខណៈសម្បត្តិប្រជែងគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងគូប្រជែងថ្មីៗដែលឡើងមកក្មេងជាង រហ័សជាង និងមានយុទ្ធសាស្ត្រមាំជាង។
ដូចជាបច្ចុប្បន្នគ្រប់យ៉ាងគឺនៅលើអ៊ីនធឺណិត មិនថាអតិថិជនឬដៃគូ។ យើងមិនអាចរក្សាប្រភេទបុគ្គលិកដែលសរសេរដៃ ហើយជួលម្នាក់ទៀតមកវាយកំព្យូទ័រឲ្យនោះទេ។ត្រូវចាំថា ការរកស៊ីក្នុងសម័យកាលនេះ យើងមិនត្រឹមតែប្រកួតប្រជែងជាមួយមនុស្សក្នុងអាជីពប្រភេទដូចគ្នាអ្នកប៉ុណ្ណោះទេ តែយើងត្រូវប្រជែងនិងភាពយឺតយ៉ាវរបស់ខ្លួនឯង និងលាងជម្រះខ្លួនឯងជាមុន មុនការប្រកួតប្រជែងមកដល់។
២ ខ្វះយុទ្ធសាស្ត្រវែងឆ្ងាយ
ថ្នាក់ដឹកនាំត្រូវយល់អំពីផែនការសម្រាប់អាជីវកម្មរបស់ខ្លួន ថាកំពុងធ្វើអ្វី ដើរទៅណា និងចង់បានអ្វី?
ពិនិត្យមើលថាផែនការយើងត្រូវសភាពការណ៍ទេ? មនុស្សរបស់យើងគ្រប់សមត្ថភាពទេ? ហើយពេលវេលារបស់យើងនិងធនធានយើងមានគ្រប់ទេ? មនុស្សគ្រប់គ្នាចំណុចនេះថាជាយុទ្ធសាស្ត្រ ហើយបើគ្មានវាទេ អាជីវកម្មធ្លាប់ធំប៉ុណ្ណាក៏នឹងត្រូវបរាជ័យឆាប់ៗនេះ។
អ្នកធ្វើយុទ្ធសាស្ត្រនិងផ្សាយវាដល់បុគ្គលិកតោងមានការយល់ដឹងធំទូលាយអំពីទីផ្សារនៃពាណិជ្ជកម្មរបស់ខ្លួន ព្រោះនេះជាមូលដ្ឋានគ្រឹះសម្រាប់រាល់ការសំរេចចិត្ត។
៣ មិនយល់ដឹងអំពីតម្រូវការទីផ្សារ
រឿងមួយដែលងាយធ្វើឲ្យក្រុមហ៊ុនបរាជ័យគឺពួកគេមិនអើពើនឹងអតិថិជន។ការស្តាប់មតិអតិថិជន អនុញ្ញាតឲ្យក្រុមហ៊ុនកាន់តែចេះសម្របខ្លួននិងមានសន្ទុះលក់ចេញល្អ។
អតិថិជនតែងតែផ្ដល់យោបល់មិនថាពេលគេរអ៊ូ ឬបន្ទោស សុទ្ធតែជាប្រយោជន៍សម្រាប់អ្នកគ្រប់គ្រងទីផ្សារយកទៅគិតនិងកែលំអ សេវាកម្ម ឬផលិតផលរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។
នៅក្នុងសៀវភៅរបស់សេដ្ឋី Howard Schultz ស្ថាបនិក Starbuck ចំណងជើងសៀវភៅ Onward លោកបានសរសេរថា ការគិតអំពីអារម្មណ៍អតិថិជនជាមូលដ្ឋានធំនៃជោគជ័យនៃហាងកាហ្វេលំដាប់ លេខមួយនេះ។
៤ រក្សាបុគ្គលិកដែលបង្ករបញ្ហា

បុគ្គលិកដែលរអ៊ូរទំា និងមិនមានភាពស្មោះសក្នុងការខិតខំធ្វើការ នឹងបង្ករជាបញ្ហាមិនចេះចប់។ ទំនាស់ក្នុងផ្នែកធនធានមនុស្សនិងរាំងស្ទះដល់ការវាយលុកទីផ្សាររបស់ក្រុមហ៊ុន ហើយមិនយូរមិនឆាប់នឹងនាំមហន្តរាយ។
សាកគិតមើល បើក្រុមហ៊ុនមួយបុគ្គលិកឈ្លោះគ្នាបង្ករបក្សពួក ច្រណែន មិនធ្វើការ បបួលគ្នាដើរផឹកនិយាយដើមមេកោយ ឬរអ៊ូតែរឿងប្រាក់ តើកេរ្តិ៍ឈ្មោះក្រុមហ៊ុននោះនឹងមានសភាពបែបណាលើទីផ្សារ?
មានធនធានមនុស្សល្អឯណាគេមកចូលរួមជាមួយ? ហើយបើមិនមានធនធានល្អ តើជោគជ័យបានដែរទេ?
ប្រែសម្រួល៖ស្រស់
ចុចអាន៖គន្លឹះគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព ទោះស្ថិតនៅក្រោមសម្ពាធពីការងារ
ចុចអាន៖កែលំអជំនាញទំនាក់ទំនងបានរហ័សទាន់ចិត្ត តាមវិធីទាំងនេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ