អាជីព
កំពុងព្យាយាមរកការងារថ្មីក្នុងពេលកូវីដ១៩?
សូម្បីតែមុនពេលដែលមានជំងឺរាតត្បាតផង ការងារគង់តែពិបាករកបាន ចុះទម្រាំឥឡូវនេះទៀត ក្រុមហ៊ុនជាច្រើនកំពុងដួល ចំណែកមនុស្សដែលចង់បានការងារ មានច្រើនឡើងៗ ការប្រជែងនេះមិនងាយស្រួលទេ។
លោក Emily Slocum ប្រធានផ្នែកសេវាកម្មអតិថិជនសកលនៅ GQR ដែលជាទីភ្នាក់ងារផ្ដល់ការងារដ៏ធំមួយមានមូលដ្ឋាននៅសិង្ហបុរីបានមានប្រសាសន៍ថា«យើងបានឃើញបទសម្ភាសន៍ជាច្រើនត្រូវបានរៀបចំរួចក៏លុបចោលវិញធ្វើឲ្យ បេក្ខជនជាច្រើនត្រូវខកចិត្ត» ។
ទោះយ៉ាងណា លោក Slocum អះអាងថា នៅតែមានមុខតំណែងថ្មីៗបើកប្រកាសជារៀងរាល់ថ្ងៃ។ លោក Vinay Nayak អនុប្រធានផ្នែកលក់និងប្រតិបត្តិការយុទ្ធសាស្រ្តនៅទីភ្នាក់ងារជ្រើសរើសបុគ្គលិក Aerotek បានមានប្រសាសន៍ដែរថា ភាគច្រើននៃភ្នាក់ងារខាងធនធានមនុស្ស ឥឡូវនេះ ព្យាយាមធ្វើបច្ចុប្បន្នភាពប្រវត្តិរូបនានាលើ LinkedIn ដើម្បីចម្រាញ់យកតែមនុស្សខ្លឹម។

លោក Debra Thorpe អនុប្រធានជាន់ខ្ពស់នៅ Kelly Services ដែលជាភ្នាក់ងារផ្គត់ផ្គង់បុគ្គលិកដ៏ធំមួយនៅអាមេរិកដែរនោះ បាននិយាយថា ខណៈនេះអ្វីដែលគ្រប់គ្នាគួរធ្វើក្នុងកិច្ចស្វះស្វែងរកការងារថ្មីគឺ សម្អាតទំព័របណ្ដាញសង្គម លុបចោលនូវរាល់ខ្លឹមសារដែលអ្នកមិនចង់ឲ្យនិយោជិកដែលមានសក្ដានុពលឃើញឬធ្វើឲ្យប្រវត្តិរូបនោះមានលក្ខណៈឯកជនកាន់តែប្រសើរ។
ពួកគេសម្រិតសម្រាំង ហើយការឆែកចរិតលក្ខណៈបុគ្គលិក គេអាចមើលតាមពាក្យដ្រាម៉ានានានឹងការឆ្លងឆ្លើយជាមួយបណ្តាញយើងលើហ្វេសប៊ុក និងLinkedIn។
ចូរខិតខំស្រាវជ្រាវច្បាស់ឲ្យដឹងអំពីស្ថានភាពពិតរបស់ក្រុមហ៊ុនដែលយើងកំពុងដាក់ពាក្យទៅ។ ស្គាល់ច្បាស់ពីការងារអាទិភាពនិងស្ទិលព្រមទំាងហានីភ័យបច្ចុប្បន្នរបស់គេ។
លោក Lee Hills ប្រធានផ្នែកជ្រើសរើសសន្តិសុខតាមអ៊ីនធឺណិតនៅ GQR បានមានប្រសាសន៍ថា ការប្រាស្រ័យទាក់ទងដំបូងរបស់បេក្ខជនជាមួយក្រុមហ៊ុនគួរតែជាសារផ្ទាល់ខ្លួនដល់អ្នកគ្រប់គ្រងដែលបានជួលព្រោះ អ្នកចាត់ការទូទៅជាច្រើនកំពុងធ្វើការពីផ្ទះហើយមានទំនោរនិយាយជាមួយបេក្ខជនដោយខ្លួនគេ ដើម្បីប្រាកដថា គេរើសមនុស្សមិនខុស។

ចុងក្រោយ គួរផ្តោតលើឧស្សាហកម្មដែលកំពុងជួលមនុស្សនេះ។ ឧស្សាហកម្មខ្លះមិនត្រូវបានប៉ះពាល់ដោយការឆ្លងរាលដាលខ្លាំងដូចឧស្សាហកម្មផ្សេងៗទេ ឧទាហរណ៍បុគ្គលិកផ្នែកសេវាកម្មអតិថិជន និងឃ្លាំង អ្នករៀបចំកញ្ចប់គណនេយ្យករនិងបុគ្គលិកថែទាំសុខភាព នៅតែមានតម្រូវការខ្ពស់នៅឡើយ។
មុនពេលធ្វើសម្ភាសន៍តាមវីដេអូខលឬទូរសព្ទ ចូររៀនបង្វឹកការឆ្លើយតបជាមុនចំពោះសំណួរដែលរំពឹងទុកដែលរួមមាន សំណួរអំពីបទពិសោធន៍និងចរិតលក្ខណៈខ្លួនអ្នក មធ្យោបាយដោះស្រាយទំនាស់ និងការលើកទឹកចិត្តខ្លួនឯង។
បច្ចុប្បន្នការងារភាគច្រើនគឺធ្វើពីផ្ទះ ដូច្នេះត្រូវត្រៀមបង្ហាញភាពវាងវៃលើ Internet របស់អ្នក។
ទោះសម្ភាសន៍តាមវីដេអូ តែត្រូវប្រាកដថាស្លៀកពាក់ឲ្យបានសមរម្យនិងរកកន្លែងស្ងប់ស្ងាត់ដើម្បីដឹកនាំការសន្ទនាបានមូលអារម្មណ៍។
អ្នកជំនាញធនធានមនុស្សលើកឡើងថា នៅចំពេលដែលកំពុងមានវិបត្តិព្រោះតែជំងឺរាតត្បាតនិយោជកជាច្រើនមិនសូវបានកំណត់ច្បាស់លាស់នូវមុខងារបុគ្គលិកម្នាក់ៗនៅឡើយ បានន័យថា អ្នកណាដែលមានលទ្ធភាពធ្វើការបានច្រើនយ៉ាង អ្នកនោះងាយជាប់ជម្រើស៕
ប្រែសម្រួល៖Mr Tomorow
ប្រភព៖CNBC
ចុចអាន៖បុគ្គលិក៥ប្រភេទ ដែលក្រុមហ៊ុននីមួយៗដណ្ដើមគ្នាយក
ចុចអាន៖ក្នុងវិបត្តិមេរោគរាតត្បាតគ្រប់គ្នាពិបាករកការងារធ្វើមែនទេ? អនុវត្តវិធីនេះ!

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ