អាជីព
លេសទាំងនេះបង្ហាញថា ហេតុអ្វីមនុស្សខ្លះវ័យជ្រេទៅហើយ នៅតែគ្មានអាជីពច្បាស់លាស់នឹងគេ
ការដេកចាំសំណាង ធ្វើឲ្យនុស្សទៅជាកម្ចិល ឃើញឱកាសចំពោះមុខក៏មិនចេះគ្រប់គ្រង ហើយចូលចិត្តតែយកតម្រាប់អ្នកផ្សេងណាដែលជោគជ័យមុន។ ណាមួយចូលចិត្តវិធីស្រួលៗ ហើយពូកែ រកលេសមកអាងបានយ៉ាងល្អ ដើម្បីគេចវេះពីឱកាស គេចវេះពីការខំប្រឹងតស៊ូឲ្យដូចគេឯងធម្មតា។
លេសពេញនិយមជាច្រើនមានដូចជា៖
គ្មានលុយ
អត់លុយ ជាពាក្យដែលមនុស្សឧស្សាហ៍និយាយជាលេសមិនចាប់ផ្តើមអ្វីទំាងអស់។ គ្មាននរណាកើតមកមានលុយមកតាមនោះទេ បើទោះនិយាយពាក្យនេះច្រើនដងក៏លុយមិនអាចធ្លាក់មកពីលើមេឃដែរ។ ជាជាងពោលពាក្យនេះ អ្វីដែលគួរធ្វើ គឺគិតរកលុយតាមវិធីណាឲ្យមាននឹងគេ។
គ្មានពេល
បើយើងគ្រប់គ្រងពេលវេលាមិនបានល្អ លទ្ធផលការងារនឹងអាចបង្ហាញឲ្យឃើញតាមនោះ។ គ្មាននរណាគេមកជំរឿនយើងថា យើងចំណាយពេលធ្វើអ្វីខ្លះទេ តែគេនឹងមើលលើផលិតភាពទទួលបានពីការប្រើប្រាស់ពេលវេលារបស់យើង។
អត់ចេះ

មនុស្សគ្រប់រូបសុទ្ធតែត្រូវឆ្លងកាំទី១ ទើបទៅដល់កាំបន្ទាប់ឬកាំចុងក្រោយបាន។ មិនចេះធ្វើ មិនមែនមានន័យថា ធ្វើមិនបាននោះទេ។ មនុស្សចេះពិតប្រាកដគេនឹងមិនពោលពាក្យនេះទេ តែគេនឹងរៀនធ្វើវាពីតិចទៅច្រើន និងតូចទៅធំ។
មិនបានរៀនផ្នែកហ្នឹង
ការសិក្សាស្វែងរកចំណេះដឹងមិនមែនបញ្ចប់ត្រឹមតែ ១២ ឆ្នាំ ឬ ១៦ ឆ្នាំនៅសាលានោះទេ។ វាត្រូវការស្វ័យសិក្សាបន្ថែម និងរៀននូវអ្វីដែលថ្មីជានិច្ច។ អនាគតមនុស្សម្នាក់ៗមិនមែនពឹងផ្អែកតែចំណេះលើសញ្ញាប័ត្រនោះដែរ។ បើយើងមិនចេះ យើងត្រូវរៀន!
មិនបានត្រៀមខ្លួន
មនុស្សខ្ជិល ចូលចិត្តពាក្យ មិនបានត្រៀមខ្លួន នេះណាស់។ ធ្វើអ្វីក៏ថា មិនទាន់ត្រៀម ឬ មិនទាន់មាន ដែរ។ ការដែលនរណាម្នាក់ទទួលជោគជ័យមិនមែនគេបានត្រៀមឬមិនត្រៀមនោះទេ តែមកពីគេចេះបង្កើតនិងចាប់យកឱកាស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brighside
ចុចអាន៖បង្ហាញមុខប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេស ៤ នៅទ្វីបអាស៊ី
ចុចអាន៖បុគ្គលិក៥ប្រភេទ ដែលក្រុមហ៊ុននីមួយៗដណ្ដើមគ្នាយក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី