អាជីព
គ្មានមុខរបរ គ្មានលុយចាយ លែងជាបញ្ហា! គ្រាន់តែចេះវិធីទាំងនេះរកការងារបានឆាប់
ការស្វែងរកការងារមិនមែនជាបញ្ហាសម្រាប់យើងទេ តែសួរថាការងារដែលយើងកំពុងតែស្វែងរកនោះ យើងពេញចិត្តស្រលាញ់ ហើយបានផ្ដល់ផលប្រយោជន៍អ្វីខ្លះនៅមុនពេលនិងក្រោយពេលបញ្ចប់ការងារនោះ?
មនុស្សម្នាក់ៗ តែងតែចង់បានការងារល្អ មេល្អ និងការងារដែលផ្ដល់នូវបទពិសោធន៍ដល់ខ្លួន ប៉ុន្តែមានក្រុមហ៊ុននិងកន្លែងការងារមួយចំនួនជ្រើសរើសបុគ្គលិកមិនបានត្រឹមត្រូវនិងគ្មានវិជ្ជាជីវៈ ។ ក្រុមហ៊ុនតែងតែស្វែងរកបុគ្គលិកល្អបំផុត ដោយអនុវត្តផែនការជាក់លាក់ដែលអាចភ្ជាប់បណ្ដាញជាមួយមនុស្សត្រឹមត្រូវនិងអនុវត្តទៅមិនខុសកន្លែង។ សូមចងចាំថា មានការងារនៅមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែត្រូវតែបានគោរពនិងកិច្ចព្រមព្រៀងឱ្យបានពិតប្រាកដដូចគ្នា។

ខាងក្រោមនេះគឺ ជាយុទ្ធសាស្ត្រដែលអាចជួយក្នុងការស្វែងរកការងារដែលយើងពេញចិត្តនិងគន្លឹះល្អៗមួយចំនួនទៀត។
ចូលរួមកម្មវិធីសន្និសីទ
ជាឱកាសល្អ រាល់ពេលចូលរួមសន្និសីទ ក្នុងការបញ្ចេញសមត្ថភាពនិងសក្ដានុពលរបស់យើងនៅក្នុងពេលមានអ្នកមុខមាត់និងអ្នកជំនួញផ្សេងៗដើម្បីបង្កើតចំណងមិត្តភាពនិងកសាងទំនាក់ទំនងរឹងមាំជាមួយមនុស្សដែលមានសក្ដានុពលបំផុតនៅក្នុងកម្មវិធី។
ចូលរួមក្នុងប្រព័ន្ធសង្គម
ប្រព័ន្ធសង្គមក៏ជាចំណែកមួយក្នុងការផ្ដល់ភាពងាយស្រួលសម្រាប់យើងផងដែរ។ នៅក្នុងសង្គមហ្វេសប៊ុកជាកន្លែងដែលប្រមូលផ្ដុំគ្នាដ៏មានប្រយោជន៍ក្នុងការចែករំលែកការងារនិងបទពិសោធន៍ផ្សេងៗ។ លើសពីនេះវាក៏អាចជួយពីការរស់នៅក្នុងសង្គមនិងការសិក្សារៀនសូត្រពីគន្លឹះជោគជ័យរបស់សេដ្ឋីៗ។
ការជួយជ្រោមជ្រែងពីគ្រួសារនិងមិត្តភក្ដិ
ពិតជាការល្អដែលយើងមានការជួយសម្រួលក្នុងការបំពេញការងារ ឬធ្វើការងារណាមួយដែលមានការជំរុញចិត្តពីគ្រួសារនិងមិត្តភក្ដិ។ ប្រសិនបើបានពួកគេជួយឱ្យទៅធ្វើការងារដែលពួកគេអាចបញ្ជូនយើងទៅរកចៅហ្វាយរបស់ពួកគេ វាពិតជាល្អ។
ស្វែងរកការងារក្រៅម៉ោង
ទោះបីមិនទាន់មានការងារល្អមួយក៏ដោយ ប៉ុន្តែយើងអាចរកការងារក្រៅម៉ោងដើម្បីបង្កើនសមត្ថភាព។ បទពិសោធន៍នឹងត្រួសត្រាយផ្លូវក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនិងសង្គមការងារ។ មុនពេលសម្រេចចិត្តថាធ្វើការកន្លែងណាមួយ សូមធ្វើវាឱ្យអស់ពីសមត្ថភាពនិងចំណេះដឹង។ នេះ
បង្កើតការទំនាក់ទំនងជាបណ្ដាញ

ទំនាក់ទំនងពិតជាចំណុចសំខាន់ក្នុងការផ្សារភ្ជាប់មិត្តភក្ដិនិងការប្រាស្រ័យទាក់ទងក្នុងប្រព័ន្ធសង្គមនានា។ ការភ្ជាប់បណ្ដាញជាមួយប្រជាជនជាមធ្យោបាយដ៏វែងមួយក្នុងការផ្ដល់ឱ្យយើងនូវព័ត៌មានអំពីការប្រកាសជ្រើរើសបុគ្គលិកដែលយើងកំពុងដាក់ពាក្យសុំ និងរក្សាយើងឱ្យនៅនៅតែមានទំនាក់ទំនងល្អជាមួយមនុស្សម្នា។
ជំនួបជាមួយអ្នកជំនាញ
Linkedin ជាកន្លែងប្រមូលផ្ដុំទៅដោយ អ្នកជំនាញអាជីវកម្មដើម្បីដោះដូរគំនិតគ្នាទៅវិញទៅមក និងចំណេះដឹងដែលយើងអាចយកគំរូតាមបាន។ LinkedIn បានបង្កើតនូវជម្រើសជាច្រើនដែលយើងអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនិងធ្វើអន្តរកម្មដោយផ្ទាល់ជាមួយពួកគេ។
កែប្រវត្តិរូបសង្ខេប
ប្រវត្តិរូប ជាបទបង្ហាញដំបូងរបស់ខ្លួនទៅកាន់ក្រុមហ៊ុនណាមួយ។ គួរធ្វើការកែសម្រួលប្រវត្តិរូបសង្ខេបរបស់យើងទៅតាមតម្រូវការរបស់ក្រុមហ៊ុន ហើយបង្ហាញខ្លួនយើងជាបេក្ខជនដែលគេចង់បានបំផុត ៕
ប្រែសម្រួល៖ សន ផានិត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ