សេដ្ឋកិច្ច
កំណើនទេសចរ ធ្វើឱ្យការលក់ទុរេន និងផ្លែឈើមួយចំនួន របស់អាជីវករនៅខេត្តកំពត កើនឡើងទ្វេដង
ក្រុមអាជីវករលក់ដូរផ្លែឈើដូចជា ទុរេន មង្ឃុត សាវម៉ាវ ក្រូចថ្លុង ដូងក្រអូប ដែលជាផលិតផលក្នុងខេត្តកំពតដាំដោយកសិករកនៅតាមភូមិ សប្បាយរីករាយក្នុងការលក់ដូរនៅនឹងកន្លែង ដោយមិនបាច់ចំណាយលើការនាំចេញទៅលក់នៅតំបន់ផ្សេងដូចមុន។

បងប្អូនប្រជាពលរដ្ឋជាក្រុមអាជីវករបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូជានិច្ចនូវរាល់ការប្រកបអាជីវកម្ម និងការលក់ដូររបស់អាជីវករក្នុងខេត្ត ដែលពីមុនផលិផលផ្លែឈើខ្លះពុំសូវមានទីផ្សារ លក់មិនដាច់ តែឥឡូវលក់រហូតសឹងតែរកមកលក់បន្តមិនទាន់។
ប្រជាពលរដ្ឋជាក្រុមអាជីវករលក់ ទុរេន មង្ឃុត សាវម៉ាវ នៅក្នុងខេត្តកំពត បានលើកឡើងថា ក្រោយពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្កើតឱ្យមានតំបន់ទេសចរណ៍ និងកន្លែងលម្ហែកម្សាន្តស្អាតៗ បានធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិមកសម្រាកលេងលម្ហែកម្សាន្តនៅខេត្តកំពតកាន់តែច្រើន ហើយធ្វើឱ្យមានការលក់ដូររបស់ពួកគាត់ដាច់ជាងមុនច្រើន។

ប្រជាពលរដ្ឋជាក្រុមអាជីវករលក់ដូរបានបន្តឲ្យដឹងថា កាលពីមុនក្នុងមួយថ្ងៃកន្លែងលក់ដូរផ្លែឈើបោះដុំធំៗ ក្នុងមួយថ្ងៃលក់បានប្រមាណតែ ១តោន ទៅ ២តោនតែប៉ុណ្ណោះទាំងលក់រាយ និងលក់ដុំសម្រាប់ផ្លែទុរេនកំពត តែក្រោយខេត្តកំពតមានសមិទ្ធិផលទេសចរណ៍ច្រើនកន្លែង ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ពួកគាត់អាចលក់បានក្នុងមួយថ្ងៃពី៣ ទៅ៤តោន។
ចំណែកឯអាជីវករដែលលក់ដូរផ្លែទុរេននៅតំបន់ត្រីសេះសមុទ្របាញ់ទឹកក៏បានបញ្ជាក់ដែរថា កាលពីមុនក្នុងមួយថ្ងៃលក់បានពី១០ ទៅ ២០គីឡូប៉ុណ្ណោះ តែសព្វថ្ងៃលក់បានចន្លោះពី៤០ ទៅ ៥០គីឡូសម្រាប់ថ្ងៃចុងសប្តាហ៍ ហើយរាល់ការលក់ដូរគឺពួកគាត់បង្ហាញពីភាពស្មោះត្រង់អំពីប្រភពនៃផ្លែឈើ ហើយរក្សាតម្លៃនៅសមរម្យ ទៅតាមការណែនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតម្រូវឱ្យអាជីវករទាំងអស់ប្រើប្រាស់ភាពស្មោះត្រង់ជាមួយភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិដែលមកលម្ហែលេងកម្សាន្តក្នុងខេត្តកំពត។

មិនខុសគ្នាប៉ុន្មានទេសម្រាប់ការលក់ដូរផ្លែឈើ ក្រុមអាជីវករលក់ផ្លែដូងក្រអូប នៅតាមបណ្តោយផ្លូវជាតិលេខ៣ កំពតភ្នំពេញ ក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះការលក់ដូររបស់ពួកគាត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលកាលពីមុនខេត្តកំពតមិនទាន់មានកន្លែងកម្សាន្ត និងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ក្នុងមួយថ្ងៃពួកគាត់លក់ដូងបានប្រមាណតែ៥០ ទៅ ៦០គ្រាប់ប៉ុណ្ណោះ តែឥឡូវខេត្តមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ពួកគាត់អាចលក់បានចន្លោះពី ១០០គ្រប់ ទៅ ២០០គ្រប់សម្រាប់ថ្ងៃចុងសប្តាហ៍។
ក្រុមអាជីវករបានបន្តថា ផ្លែដូងក្រអូបដែលដាំដោយកសិករផ្ទាល់នៅចំការតាមភូមិ ពីមុនពុំសូវមានអ្នកទិញទុករហូតទុំជ្រុះពេញដី តែមកដល់បច្ចុប្បន្នពួកគាត់សប្បាយចិត្តឡើងវិញ ដោយផ្លែដូងមានតម្រូវការច្រើន ហើយពេលខ្លះស្ទើតែរកផ្លែដូងលក់ឱ្យភ្ញៀវមិនគ្រាន់។

ខេត្តកំពតក្រោយពីមានការអភិវឌ្ឍលើវិស័យទេសចរណ៍ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើ សេវាស្នាក់នៅត្រូវបានសាងសង់បន្ថែមជាបន្តបន្ទាប់ បឹងហ្គាឡូ រីស្សត រីកដុះដាល់ដូចផ្សិតក្នុងក្រុង និងតាមតំបន់ផ្សេងៗក្នុងខេត្តដែលមានសក្តានុពលលើផ្នែកទេសចរណ៍ ពិសេសបានធ្វើឱ្យកសិផល ផលនេសាទសមុទ្រ របស់ប្រជាកសិករ និងប្រជានេសាទ បានលក់ដូរនៅនឹងកន្លែង(ការនាំចេញនៅនឹងកន្លែង) ដែលជាកត្តាមួយធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែបញ្ជាក់ជាសាធារណៈថា រាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ ព្រមទាំងទីតាំងផ្សេងៗដែលបំរើឱ្យវិស័យទេសចរណ៍ មានគោលដៅធំតែមួយគត់ គឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់មួយនេះ៕

អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា