សេដ្ឋកិច្ច
កសិករដាំ «ដីផ្លី» ១ ហិកតា អាចរកចំណូលបានប្រមាណ ៦ លានរៀលក្នុងមួយខែ
កសិករដាំដំណាំ «ដីផ្លី» អាចរកប្រាក់ចំណូលបានចន្លោះពី ៦ ទៅ ៧ លានរៀលក្នុងមួយខែ ក្នុងមួយហិកតា។ «ដីផ្លី» ជាឈ្មោះរុក្ខជាតិម្យ៉ាង មានទម្រង់ជាដើម និងផ្លែ ស្រដៀងដើមម្រេចដែរ តែការប្រើប្រាស់ផ្លែខុសគ្នាពីម្រេចគឺ «ដីផ្លី» ភាគច្រើនគឺសម្រាប់ ចាស់បុរាណយកធ្វើជាឱសថព្យាបាលដ៏មានប្រសិទ្ធិភាពចំពោះមនុស្ស។

ដើម«ដផ្លី»កម្រ មានកសិករដាំដុះណាស់ តែមាននៅក្នុងស្រុកមួយក្នុងខេត្តបាត់ដំបង កសិករកំពុងប្រមូលផល ខណៈទីផ្សារក៏ពេញនិយមផងដែរ សម្រាប់ដំណាំប្រភេទនេះ ដែលបានទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររបស់កសិករ ដែលប្រកបរបរមួយនេះ បានយ៉ាងប្រសើ។
លោក ពេជ្យ សុខា អាយុ ៥១ ឆ្នាំ ម្ចាស់ចម្ការ«ដីផ្លី» នៅភូមិព្រៃធំ ស្រុកបវេល ខេត្តបាត់ដំបង ប្រាប់ថា ផ្ទៃដីប្រមាណ ១ ហិកតា ២ រ៉ៃ កសិករអាចរកចំណូលបានចន្លោះពី ៦-៧ លានរៀលក្នុងមួយខែ ដែលមុខរបរនេះលោកបានបន្តវេណពីដូនតារបស់លោក ហើយបច្ចុប្បន្ន លោកកំពុងប្រមូលផល លើទំហំដី១ហិកតា២រ៉ៃ ក្នុងមួយថ្ងៃលោកប្រមូលបានចន្លោះពី៦០០ ទៅ៧០០គីឡូក្រាម(ផ្លែស្ងួត) ពេលខ្លះប្រមូលបានចន្លោះពី៨០០ទៅ ១ តោនគីឡូក្រាម។

លោកថា ពេលលោកប្រមូលផលបានហើយ លោកបានដឹកឲ្យម៉ូយនៅភ្នំពេញក្នុងតម្លៃចន្លោះពី ១៥០០-១៦០០រៀល ក្នុងមួយគីឡូក្រាម ខណៈម៉ូយរបស់លោកនៅភ្នំពេញ ប៉ុន្មានតោនក៏ទទួលយកដែរ។
កសិកររូបនេះបន្តថា ដំណាំនេះ គេយកធ្វើជាឱសថបុរាណ ជាពិសេសសម្រាប់ស្ត្រីសសៃខ្ចី ព្រោះផ្លែវាសម្រាប់ជួយ ផ្នែកសសៃឈាមយ៉ាងមានប្រសិទ្ធិភាព ដូចជាយកទៅផ្សំជាមួយរុក្ខជាតិផ្សេងត្រាំស្រាជាដើម។
លោកថា ក្នុងរយៈពេលចាប់ពីដាំ រហូតបាន៧ទៅ៨ខែ គឺបានប្រមូលផលបណ្តើរៗ រហូតដល់១ឆ្នាំកន្លះ ប្រមូលផលបានពេញតែម្តង។

ចំណែកការប្រឈមនឹងកត្តាផ្សេងៗលើផលដំណាំនេះ មានភាគរយតិចបំផុត គឺមិនសូវត្រូវការទឹកស្រោចឡើយ អាចមួយរដូវស្រោចម្តងក៏បាន ហើយក្នុង១រដូវប្រមូលផលបានពី៣ទៅ៤ដងដង ខណៈការប្រមូលផលក្នុង១ខែម្តង ចំណែកសត្វល្អិតមកបំផ្លាញ ក៏ស្ទើរតែគ្មានដែរ។
ចំណែករបៀបដាំវិញលោកថា បច្ចុប្បន្នលោកដាំតាមរបៀមដូនតាលោក ដោយមួយរណ្តៅប្រើប្រាស់ទំហំ១,៨០ម៉ែ ត្រការ៉េ តែនៅរដូវកាលក្រោយនេះ លោកនឹងពង្រីករណ្តៅឲ្យបា២ម៉ែត្រែការ៉េ ក្នុង១រណ្តៅ ដើម្បីឲ្យទូលាយ ខ្យល់ចេញចូលបានល្អជាងមុន ចំណែកបង្កោលធ្វើជាជន្លង់គឺលោកប្រើកម្ពស់២ម៉ែត្រងាយស្រូលប្រមូលផល។
តែសម្រាប់ប្រភពដីសម្រាប់ដាំ មិនរើសប្រភេទដីទេ តែទាមទាឲ្យដីដែលធ្វើការដាំដុះនោះ មានស្ថានភាពចង្រេលបន្តិច(រមៀលក្រូច)ដើម្បីឲ្យដីស្រស់ល្អមិន បៀមទឹក ដែលធ្វើឲ្យ ឫសលូតលាស់មិនល្អ។
កសិកររូបនេះបានជំរុញឲ្យកសិករនាំគ្នាដាំឲ្យបានច្រើន ជួយដល់សេដ្ឋកិច្ចគ្រួសារ ខណៈរូបលោកមានកូនសម្រាប់លក់ជូនកសិករ និងមានការណែនាំរបៀបដាំ និងថែទាំដល់កសិករដែលចង់ដាំដំណាំមួយប្រភេទនេះផងដែរ។
មន្ត្រីកសិកម្មស្រុកបវេលបានឲ្យដឹងថា ផ្ទៃដីសរុបដែលកសិករបានដាំដុះដំណាំ«ដីផ្លី»ទូទាំងស្រុកបវេល មានចំនួន ១ ៥៥០ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង