Connect with us

អាជីព

សមត្ថភាព​ធំ​មួយ​ក្នុង​ភាព​ជា​អ្នកដឹកនាំ គឺ​ស្គាល់​បញ្ហា​មុន​ពេល​ក្លាយ​មក​ជា​អាសន្ន

បានផុស

នៅ

ជំនាញ​ដោះស្រាយ​បញ្ហា​ជា​ជំនាញ​ធំ​មួយ នាំ​គ្រប់​ការងារ​ទៅ​រក​បរាជ័យ​ ឬ​លទ្ធផល​ល្អ​បាន។
ដំបូង​បង្អស់ យើង​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ៖

កំណត់​បញ្ហា​អាទិភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​មក​ដំណោះស្រាយ​អ្វីៗឆាប់​ពេក ច្រើន​តែ​មិន​អាចស្រង់បញ្ហាបានពេញលេញទេ។ ផ្ទុយ​ទៅវិញ មេដឹកនាំ​ចាំបាច់ត្រូវ ចេះ​វិនិយោគ​ពេលវេលា​ស្វែងយល់និងកំណត់វិសាលភាពនៃបញ្ហាដើម្បីបង្កើតដំណោះស្រាយល្អ ៗ ដែលមិនមែន​លទ្ធផល​បានមក បន្តិច​ទៀតកើតមកវិញច្រំដែល។

គេត្រូវ​វិភាគបញ្ហា

មេដឹកនាំ​ត្រូវចេះវាយតម្លៃកំរិតដែលបញ្ហា ឧទាហរណ៍ថា​បើទុកបន្ត វា​ជះឥទ្ធិពលដល់ផ្នែកណាទៀត? ការវិភាគ​គឺរកមើលលំអិត​ជាមួយ​សួរសំណួរថា តើនរណានរណាបង្ករ? មកពីអ្វី? កាលពីពេលណា? នៅកន្លែងណា?

ប្រើទិន្នន័យ

ទិន្នន័យផ្តល់នូវទស្សនវិស័យផ្អែកលើការពិត លើបញ្ហា ហើយអាចជួយកំណត់បញ្ហាបានត្រឹមត្រូវភាគរយច្រើន។ ស្វែងយល់ពីប្រភេទទិន្នន័យដែលមានតាមវិធីច្បាស់លាស់ ដែលអាចគាំទ្រទៅដល់​ដំណោះស្រាយ។

ការនិយាយតទល់

មេដឹកនាំ​ត្រូវចេះរបៀបនិយាយឲ្យចេញចម្លើយពិត! កុំនិយាយថា​ខ្ញុំហត់ណាស់​ នៅចំពោះមុខការដោះស្រាយបញ្ហា! ចូរបណ្ដុះជំនាញទំនាក់ទំនងល្អ ៗ ដើម្បី ​ឲ្យយើងអាចបញ្ជូនទិន្នន័យ​នៃបញ្ហាច្បាស់ដល់អ្នកពាក់ព័ន្ធសំខាន់ៗរហូតដល់វាត្រូវបានដោះស្រាយ។

តម្លាភាព

ភាពត្រឹមត្រូវមិនកុហក​បោកប្រាស់​លំអៀង​ គឺជាអង្គសំខាន់នៃការប្រាស្រ័យទាក់ទងដើម្បីធានាបាននូវការយល់ដឹងអំពីបញ្ហាទាំងអស់ឈានដល់ដំណោះស្រាយ ព្រោះអ្នកត្រូវយល់ពីទស្សនៈនិងកង្វល់ផ្សេងៗជាមុនច្បាស់​សិន មុននឹងរើសបាននូវវិធីដោះស្រាយត្រឹមត្រូវ។ ពេលខ្លះវាអាចតម្រូវ ឲ្យសមាជិកក្រុមទទួលខុសត្រូវចំពោះការផ្តល់យោបល់ត្រឡប់ប្រកបដោយភាពស្មោះត្រង់ ។ ក្នុងនាមជាមេដឹកនាំ ចូរចាំថា មិនមែនគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ស្រួល ក្នុងការចែករំលែក ឬហ៊ាន បញ្ចេញ​មតិអវិជ្ជមានឬជំទាស់នោះទេ។

ត្រូវបើកចិត្តអោយទូលាយ

ការដោះស្រាយបញ្ហាមិនអាចធ្វើបានល្អទេប្រសិនបើអ្នកដឹកនាំមានការធុញទ្រាន់ ឬ ឲ្យតម្លៃស្ថានការណ៍ទាប។ អ្នកនាំ​តម្រូវ ឲ្យមាន​សមត្ថភាពដើម្បីវាយតម្លៃបញ្ហា និងបើកចំហដើម្បីទទួលយកហានិភ័យស្វែងរកវិធីសាស្រ្តដែលប្រសើរនិងថ្មីជាងបច្ចុប្បន្ន។ ការដោះស្រាយបញ្ហាត្រូវបានធ្វើឡើងយ៉ាងល្អបំផុតនៅពេលដែលមនុស្សជាច្រើនអាចចូលរួមចំណែកជាគំនិតនិងជំនាញ។

រៀនពីកំហុស

នៅពេលដែលបញ្ហាត្រូវបានរកឃើញនិងវិភាគរួចរាល់ត្រឹមត្រូវ ឈានដល់ដំណោះស្រាយ​លើកទីមួយ ការរៀនពីកំហុសគឺជាផ្នែកមួយនៃការលូតលាស់និងការអភិវឌ្ឍ។ កំហុសអាចផ្តល់នូវឱកាសនៃការរៀនសូត្រនិងធ្វើ​ឲ្យប្រសើរឡើងនូវដំណើរការក៏ដូចជាវិធីសាស្រ្តរបស់រចនាសម្ព័នដឹកនាំក្នុងស្ថាប័នទាំងមូល ដរាបណាអ្នកពេញចិត្តនឹងចាត់វាថាជាឱកាសរៀន៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ភាព​ជា​អ្នកដឹកនាំ​កំពូល​ក្នុង​វិបត្តិ​កូវីដ​ តើ​អ្នក​គួរ​ប្រកាន់​កិរិយា​បែប​ណា?

ចុចអាន៖ជួប​សមាជិក​ក្រុម​ដែល​ពិបាក​ធ្វើការ​ជាមួយ ​ក្នុងនាម​ជា​មេក្រុម ​គួរ​ធ្វើ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម