អាជីព
បុគ្គលិកខ្លះមានឋានៈស្មើឬទាបជាងយើង តែមានឥទ្ធិពលខ្លាំងជាងនៅក្រុមហ៊ុនព្រោះ….
និយមន័យពិតនៃភាពជាអ្នកដឹកនាំ គឺធ្វើយ៉ាងណាមានឥទ្ធិពលលើមនុស្សម្នា។ នៅពេលដែលយើងអាចធ្វើអ្វីមួយ ធ្វើឲ្យពួកគេមានអារម្មណ៍ថា មានឥទ្ធិពលល្អទៅលើជីវិតពួកគេ នេះគឺជាឥទ្ធិពលលើអ្នកដទៃ។
បច្ចេកទេស នៅពីក្រោយការបង្កើតឥទ្ធិពល នៅកន្លែងធ្វើការឬនៅក្នុងសង្គមរស់នៅ ភាគច្រើន ត្រូវបានគេប្រើខុស ព្រោះមនុស្សជាច្រើនយល់ថា បើគេមានលុយច្រើន ឬមានអំណាចគំរាមកំហែង ធ្វើឆ្មើងកន្ទ្រើង ដូច្នេះអាចប្រើដើម្បីបង្ខំអ្នកដទៃឲ្យកោត ហើយព្រមធ្វើតាមខ្លួនបាន។ តាមពិតខុសស្រឡះ។
ផ្នត់គំនិតនៃភាពជាអ្នកដឹកនាំដែលរីកចម្រើន និងបង្វែរអ្នកដើរតាមឲ្យទៅជាអ្នកមានឥទ្ធិពលលើសពីអតីតកាលរបស់គេ បានន័យថា ឲ្យគេឃើញខ្លួនគេអស្ចារ្យសិន ពេលនៅជាមួយយើង ទើបគេព្រមទទួលស្គាល់អ្នកដែលគេកំពុងដើរតាម។
ខាងក្រោមនេះជាវិធីសាស្ត្រល្អដើម្បីមានឥទ្ធិពលលើមនុស្សដទៃទៀតមិនថាគេមានឋានៈខ្ពស់ជាងយើងក្តី៖
១ យល់ពីអ្វីដែលពួកគេចង់បាន
ពីព្រោះមនុស្សគ្រប់គ្នាចូលចិត្តធ្វើអ្វីដែលនាំទៅរកលទ្ធផលមួយដែលពួកគេចង់បាន មិនមែនអ្វីដែលយើងចង់បានទេ។ ប្រសិនយើងចេះពិនិត្យនិងគិតអំពីតម្រូវការរបស់អ្នកផ្សេងយើងនឹងនិយាយអ្វីទាក់ទាញត្រូវៗនៅក្នុងភ្នែករបស់ពួកគេ។ ការគោរពនិងសិទ្ធិអំណាច មិនអាចទាមទារមកទេ គួរត្រូវផ្តល់ចេញពីបេះដូង។
ប្រសិនមនុស្សទទួលអ្វីមួយពីយើងដោយអារម្មណ៍យល់ស្រប គេចាំអារម្មណ៍នោះបានយូរជាជាងការបង្ខំរបស់យើង។
២ ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាពួកគេជាមនុស្សសំខាន់
បរាជ័យរបស់អ្នកនយោបាយ និងមេដឹកនាំជាច្រើនលើលោក គឺការទុកអ្នកជួយពួកគេជាមនុស្សសំខាន់ម្ដងម្កាល។ មនុស្សនឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់យើង ប្រសិនបើយើងចេះធ្វើឲ្យពួកគេយល់ថា មានអារម្មណ៍ថាសំខាន់ ជាកូនសោសម្រាប់ជោគជ័យ ហើយយើងតែងតែយកយោបល់គេមកគិត។ ចង់ជះឥទ្ធិពលលើអ្នកដទៃ កុំទុកអ្នកដទៃចោល ព្រោះមនុស្សមិននៅកន្លែងដែលខ្លួនមានតួនាទីត្រឹម«អ្នកកំដរ»។
ត្រូវចាំថាយើងមិនអាចឲ្យនរណាម្នាក់ ក្លាយទៅជាអ្វីមួយ ឬអ្នកណាម្នាក់ដែលយើងចង់ឲ្យគេធ្វើនោះទេ លើកលែងតែគេចង់ធ្វើដោយខ្លួនឯងចេញពីចិត្ត។ បើយើងឲ្យតម្លៃគេ ស្និទ្ធស្នាល គេនឹងបម្រើយើង ។
៣ ផ្ដល់ចំណេះដឹងឬអំណាច
ប្រសិនអ្នកនោះមានសមត្ថភាពខ្លាំង ហើយល្អស្រាប់ការទទួលបានសិទ្ធិអំណាចកាន់តែច្រើនឡើងធ្វើឲ្យគេអាចបម្រើយើងបានល្អ ឬមិនចង់ទៅណាទាំងអស់ តែបើគេនោះល្ងង់ហើយល្មោភអំណាចការផ្ដល់នេះនាំមកនូវគ្រោះថ្នាក់។ យើងត្រូវបង្វឹក ការអប់រំចិត្ត ឬបណ្ដុះបណ្ដាលជំនាញដល់ពួកគេសិន។
មនុស្សជោគជ័យផ្ដល់អំណាចដល់មិត្តរួមការងាររបស់ពួកគេហើយនេះនាំឲ្យពួកគេក្លាយជាអ្នកមានឥទ្ធិពលដ៏អស្ចារ្យ។
ប្រសិនបើយើងចង់បានអំណាចនិងមានឥទ្ធិពលលើមនុស្សសូមចាប់ផ្ដើមផ្ដល់អំណាចដល់ពួកគេនិងមើលឃើញការផ្លាស់ប្ដូរ។
៤ ធ្វើជាអ្នកដឹកនាំមិនមែនជាចៅហ្វាយទេ
អ្នកដឹកនាំ គឺជាមនុស្សម្នាក់ដែលធ្វើការជាមួយគ្រប់គ្នា មិនមែនរង់ចាំឱបដៃចាប់កំហុសទេ។ ការចូលរួមទទួលខុសត្រូវ ធ្វើឲ្យអ្នកមានឥទ្ធិពលលើគម្រោង ទស្សនៈវិស័យឬគោលដៅរបស់ពួកគេដោយមិនដឹងខ្លួន ដែលគេពិបាកនៅពេលធ្វើការជាមួយមនុស្សផ្សេងពីអ្នក។
ប្រសិនបើចង់មានឥទ្ធិពលលើអ្នកដទៃ គួរតែធ្វើជាអ្នកដឹកនាំម្នាក់ដែលផ្ដល់អំណាចដល់អ្នកដទៃ និងសម្របសម្រួលបញ្ហាលំបាកម្តងៗ។
សេចក្ដីសន្និដ្ឋាន
អ្នកណាក៏ចង់មានឥទ្ធិពលលើមនុស្សម្នាដែរ តែភាគច្រើនបានធ្វើតាមវិធីខុស ដូចជាបង្កបក្សពួកផឹកស៊ី ដើរលេង កាន់ជើងគ្នា ដែលចុងក្រោយ គ្មានសល់អ្វីក្រៅតែពីការឈឺចាប់និងខកចិត្ត។ ឥទ្ធិពលលើមនុស្សគួរប្រឹងកសាងតាមរយៈវិជ្ជាជីវៈ តាំងពីនៅតួនាទីធម្មតាមិនចាំបាច់ដល់មានតំណែងជាមេដឹកនាំឡើយព្រោះ បុគ្គលិកលក្ខណៈនេះហើយដែលនាំមកនូវតួនាទីជាមេដឹកនាំឆាប់ៗ។
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖មុនបានជោគជ័យ សហគ្រិនភាគច្រើន មានកំហុសធំៗ៥នេះ
ចុចអាន៖ស្ទីលសួរដេញដោលបង្ហាញថា ជាអ្នកគ្រប់គ្រងដ៏ថ្នឹកជំនាញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?