Connect with us

អាជីព

មិត្ត​រួម​ការងារ ៣ ប្រភេទ​​​អ្នកណា​ៗ​ក៏​ចង់​ធ្វើការ​ជាមួយ

បានផុស

នៅ

ជាធម្មតាគ្រប់កន្លែងការងារសុទ្ធតែមានមិត្តរួមការងារដែលល្អនិងមិនល្អពុំខានឡើយ។ មានមិត្តល្អអាចចាត់ទុកថាសំណាងក៏ថាបាន ព្រោះយើងក៏មិនចាំបាច់មានសម្ពាធបន្ថែមពីលើការងារទៀត។

ប្រសិនបើយើងមានមិត្តរួមការងារដែលមានលក្ខណៈសម្បត្តិ ៣​ យ៉ាងដូចខាងក្រោមនេះ យើងមិនគួរមើលរំលងពួកគេទេ៖

១. មិត្តគាំទ្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិត្តរួមការងារដែលចេះគាំទ្រយើង ពិតជាមិត្តម្នាក់ដែលមិនអាចខ្វះបាននោះទេ នៅកន្លែងការងារនានា។ ហេតុផលនោះដោយសារ មនុស្សគ្រប់គ្នារមែងត្រូវការការគាំទ្រជាជាងការបង្អាក់លើសកម្មភាពអ្វីមួយ។ មិត្តប្រភេទនេះតែងជម្រុញទឹកចិត្តនៅពេលមិត្តមានបញ្ហា និងជួយទុក្ខធុរៈមិនដែលខាន។ ពួកគេជាក្រុមមនុស្សដែលមិនសូវប្រកាន់ខ្លួន ព្រមទាំងចេះជួយគ្នាមិនខ្លាចនឿយខ្លួនឯង។

. មិត្តនៅខាងយើង

មិនខ្វល់ថាយើងធ្វើខុស ឬធ្វើត្រូវឡើយ នៅចំពោះមុខអ្នកដទៃពួកគេនឹងឈរនៅខាងយើងជាមុនសិន។  ក្រោយពីអ្នកដទៃចេញទៅបាត់ មិត្តប្រភេទនេះនឹងចាប់ផ្តើមប្រាប់ពីកំហុសរបស់យើង ដោយមិនខ្លាចរអា និងមិនមែនក្នុងន័យជាន់ពន្លិច ប៉ុន្តែកែលម្អដើម្បីឲ្យយើងកាន់តែប្រសើរ។

៣. មិត្តយល់ចិត្ត

មិត្តរួមការងារចេះយល់ចិត្តយើង  ជាមិត្តដែលមិនងាយជួបប្រទះឡើយ។ ពួកគេតែងតែយល់ថា យើងជួបការលំបាកអ្វី ស្មុគស្មាញអ្វី និងត្រូវការអ្វី។ មិត្តប្រភេទនេះ រមែងបង្កភាពសប្បាយរីករាយដល់ក្រុម និងចូលរួមជួយដោះសា្រយវិបត្តិមិត្ត ក៏ដូចជាមិនបន្ថែមបន្ទុកផ្លូវអារម្មណ៍ដល់យើងឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ liveaboutdotcom

ចុចអាន៖ចិត្តសាស្ត្រ​លើក​ទឹកចិត្ត​បុគ្គលិក​តាម​ភោជនីយដ្ឋាន ​យក​បេះដូង​ទៅ​ធ្វើការ

ចុចអាន៖បុគ្គលិក​លក្ខណៈ​ដែល​នឹង​ក្លាយ​ជា​មេដឹកនាំ​បាន ទាំង​វ័យក្មេង​ខ្ចី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ហ្មុក​ត្រីមួយ​កន្លែង​នៅ​ក្រុង​បាត់ដំបង ល្បីដល់អ្នក​ភ្នំពេញ មួយ​ថ្ងៃ​លក់​បានមិនក្រោម ១០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីស្រាអែល​បញ្ជា​ឲ្យ​ជម្លៀសប្រជាជននៅ​ក្រុង Rafah ខណៈខ្លួន​នឹងវាយលុក​​​ដ៏ខ្លាំង​

ជីវិតកម្សាន្ដ៨ នាទីutes មុន

មន្ត្រីក្រុង Venice ថា មហាសេដ្ឋី Bezos និងគូដណ្ដឹង គ្រោងរៀបការមែន តែមិនធំដុំពេកទេ

KOICA
ព័ត៌មានជាតិ២១ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម