អាជីព
ឃើញចំណុចទាំងនេះ មិនគួរចូលធ្វើការឬចង់បានការងារមួយនោះឡើយ ព្រោះអាចចាញ់បោកគេ
និយោជិកណាក៏ចង់បម្រើការនៅកន្លែងការងារល្អគ្រប់ៗគ្នា។ អ្នកខ្លះបានធ្វើការដែលខ្លួនស្រឡាញ់ ហើយថែមទាំងអាចមានឱកាសធ្វើការកន្លែងល្អទៀត។ រីឯអ្នកខ្លះបានបំពេញកិច្ចការដែលខ្លួនចូលចិត្តដែរ ប៉ុន្តែប៉ះចំស្ថាប័នមិនល្អទៅវិញ។
តើធ្វើយ៉ាងណាអាចចៀសវាងកន្លែងការងារមិនល្អ ឬស្ថាប័នបោកប្រាស់? ខាងក្រោមនេះជាចំណុចអាចកត់សម្គាល់ និងគួរចៀសវាងទទួលធ្វើការ៖
កន្លែងធ្វើការចាស់ មានបុគ្គលិកសុទ្ធតែថ្មី
ការផ្លាស់ប្ដូរបុគ្គលិកបែបទ្រង់ទ្រាយធំ ជាចំណុចដែលគួរកត់សម្គាល់ពេលចូលទៅដល់ដំបូង។ មុននឹងសម្រេចចិត្តចូលបម្រើការ ត្រូវពិចារណាសិនថា ហេតុអ្វីបានក្រុមហ៊ុន ឬ ស្ថាប័ននេះមិនអាចរក្សាបុគ្គលិកដែលល្អឲ្យបានយូរអង្វែងបាន?
ហ៊ានឲ្យប្រាក់ខែច្រើនខ្លាំងហួសការរំពឹងទុក
បុគ្គលិកណាក៏សប្បាយចិត្តដែរ នៅពេលក្រុមហ៊ុន ឬ ស្ថាប័នមួយហ៊ានឲ្យប្រាក់ខែខ្ពស់។ ប៉ុន្តែ យើងក៏ត្រូវពិចារណាដែរថា ការផ្ដល់ឲ្យនេះស័ក្ដិសមនឹងមុខតំណែង ក៏ដូចជាសមត្ថភាពរបស់យើងដែរឬទេ? ជួនកាល វាគ្រាន់តែជាការបោកប្រាស់ ឬ ដើម្បីផ្ចាញ់ផ្ចាលកន្លែងដែលយើងកំពុងតែធ្វើការក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។
អ្នកសម្ភាសន៍ និយាយមិនច្បាស់ពីទំនួលខុសត្រូវរបស់បុគ្គលិក

កាលណា ក្រុមហ៊ុន ឬ ស្ថាប័នមិនប្រាប់ឲ្យច្បាស់លាស់ពីតួនាទីរបស់យើងពេលសម្ភាសន៍ការងារ នោះមានន័យថា គេមិនចាត់ទុកយើងជាបុគ្គលិកសំខាន់ក្នុងមុខងារថ្មីនេះឡើយ។ បើចូលធ្វើការនៅទីនោះ អាជីពរបស់យើងនឹងមិនអាចលូតលាស់ និងដឹងថា អាចអភិវឌ្ឍន៍សមត្ថភាពអ្វីបានខ្លះផង។
ផ្សព្វផ្សាយជ្រើសរើសបុគ្គលិកមិនមានស្រាក
បើសង្កេតឃើញ ក្រុមហ៊ុន ឬ ស្ថាប័នមួយឧស្សាហ៍ប្រកាសជ្រើសរើសបុគ្គលិកញឹកញាប់លើមុខតំណែងណាមួយដដែលៗ យើងគួរតែមានការសង្ស័យ ហើយដកខ្លួនថយ ព្រោះភាពមិនប្រក្រតីកំពុងកើតមាន។
បុគ្គលិកផ្សេងមិនចូលចិត្តការងាររបស់ខ្លួន
ងាយណាស់! បើចង់ដឹងថា ក្រុមហ៊ុន ឬស្ថាប័នណាមួយមិនល្អ គឺត្រូវស្វែងយល់ពីក្រុមបុគ្គលិកដែលកំពុងតែបម្រើការនៅទីនោះ។ តើពួកគេចូលចិត្តចៅហ្វាយនាយរបស់ខ្លួនដែរឬទេ? យើងអាចលួចមើលកាយវិការរបស់ពួកគេបាន ថាតើគេបង្ហាញអាកប្បកិរិយានឿយណាយ ឬពុំពេញចិត្តនឹងការងារសព្វថ្ងៃរបស់ពួកគេដែរឬអត់?
តម្រូវឲ្យបង់ប្រាក់មុនចូលបម្រើការ

បើសិនជាកន្លែងការងារមួយតម្រូវឲ្យនិយោជិកបង់ប្រាក់ធានា ឬថ្លៃបណ្ដុះបណ្ដាលផ្សេងៗមុនចូលធ្វើការ នោះមានន័យគេកំពុងឆបោកប្រាកដណាស់។ ដូច្នេះការដកខ្លួនមកវិញ ជាការប្រសើរបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖រដ្ឋអ្នកមានទាំង ៦ ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ
ចុចអាន៖តើស្លឹកតែនិងការប្រើមកជាភេសជ្ជៈ មានប្រវត្តិមកពីទីណា?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី