Connect with us

អាជីព

ឃើញ​ចំណុច​ទាំងនេះ មិន​គួរ​ចូល​ធ្វើការ​ឬ​ចង់​បាន​ការងារ​មួយ​នោះ​ឡើយ ព្រោះ​អាច​ចាញ់​បោក​គេ

បានផុស

នៅ

និយោជិក​ណា​ក៏​ចង់​បម្រើការ​នៅ​កន្លែង​ការងារ​ល្អ​គ្រប់ៗ​គ្នា។ អ្នក​ខ្លះ​បាន​ធ្វើការ​ដែល​ខ្លួន​ស្រឡាញ់ ហើយ​ថែម​ទាំង​អាច​មាន​ឱកាស​ធ្វើការ​កន្លែង​ល្អ​ទៀត។ រី​ឯ​អ្នក​ខ្លះ​បាន​បំពេញ​កិច្ចការ​ដែល​ខ្លួន​ចូលចិត្ត​ដែរ ប៉ុន្តែ​ប៉ះ​ចំ​ស្ថាប័ន​មិន​ល្អ​ទៅ​វិញ។

តើ​ធ្វើ​យ៉ាងណា​អាច​ចៀសវាង​កន្លែង​ការងារ​មិន​ល្អ ឬ​ស្ថាប័ន​បោកប្រាស់? ខាងក្រោម​នេះ​ជា​ចំណុច​អាច​កត់​សម្គាល់ និង​គួរ​ចៀសវាង​ទទួល​ធ្វើការ៖

កន្លែង​ធ្វើ​ការ​ចាស់ មាន​បុគ្គលិក​សុទ្ធ​តែ​ថ្មី​​

ការ​ផ្លាស់​ប្ដូរ​បុគ្គលិក​បែប​ទ្រង់​ទ្រាយ​ធំ​ ជា​ចំណុច​ដែល​​គួរ​កត់​សម្គាល់​ពេល​ចូល​ទៅ​ដល់​ដំបូង។ មុន​នឹង​សម្រេចចិត្ត​ចូល​បម្រើការ ត្រូវ​ពិចារណា​សិន​ថា ហេតុអ្វី​បាន​ក្រុមហ៊ុន ឬ ស្ថាប័ន​នេះ​មិន​អាច​រក្សា​បុគ្គលិក​ដែល​ល្អ​ឲ្យ​បាន​យូរ​អង្វែង​បាន?

ហ៊ាន​ឲ្យ​ប្រាក់​ខែ​ច្រើន​ខ្លាំង​ហួស​ការ​រំពឹង​ទុក

បុគ្គលិក​ណា​ក៏​សប្បាយ​ចិត្ត​ដែរ នៅ​ពេល​ក្រុម​ហ៊ុន ឬ ស្ថាប័ន​មួយ​ហ៊ាន​ឲ្យ​ប្រាក់​ខែ​ខ្ពស់។ ​ប៉ុន្តែ​ យើង​ក៏​ត្រូវ​ពិចារណា​ដែរ​ថា​ ការ​ផ្ដល់​ឲ្យ​នេះ​ស័ក្ដិសម​នឹង​មុខ​តំណែង ក៏​ដូច​ជា​សមត្ថភាព​របស់​យើង​ដែរ​ឬទេ? ជួនកាល វា​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់ ឬ ដើម្បី​ផ្ចាញ់​ផ្ចាល​កន្លែង​ដែល​យើង​កំពុង​តែ​ធ្វើ​ការ​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ។

អ្នក​សម្ភាសន៍ និយាយ​មិន​ច្បាស់​ពី​ទំនួល​ខុស​ត្រូវ​​របស់​បុគ្គលិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលណា ក្រុម​ហ៊ុន ឬ ស្ថាប័ន​មិន​ប្រាប់​ឲ្យ​ច្បាស់លាស់​ពី​តួនាទី​របស់​យើង​ពេល​សម្ភាសន៍​ការងារ ​នោះ​មានន័យថា គេ​មិន​ចាត់​ទុក​យើង​ជា​បុគ្គលិក​សំខាន់​ក្នុង​មុខងារ​ថ្មី​នេះ​ឡើយ។ បើ​ចូល​ធ្វើ​ការ​នៅ​ទីនោះ ​អាជីព​របស់​យើង​នឹង​មិន​អាច​លូតលាស់​ ​និង​ដឹង​ថា អាច​អភិវឌ្ឍន៍​សមត្ថភាព​អ្វី​បាន​ខ្លះ​ផង។

ផ្សព្វផ្សាយ​ជ្រើសរើស​បុគ្គលិក​មិន​មាន​ស្រាក

បើ​សង្កេត​ឃើញ ក្រុម​ហ៊ុន​ ឬ ស្ថាប័ន​មួយ​ឧស្សាហ៍​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ញឹកញាប់​លើ​មុខ​តំណែង​ណា​មួយ​ដដែលៗ យើង​គួរ​តែ​មាន​ការ​សង្ស័យ ហើយ​ដក​ខ្លួន​ថយ ព្រោះ​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន។

បុគ្គលិក​ផ្សេង​មិន​ចូល​ចិត្ត​ការងារ​របស់​ខ្លួន

ងាយ​ណាស់! ​បើ​ចង់​ដឹង​ថា ​ក្រុម​ហ៊ុន ឬ​ស្ថាប័ន​ណាមួយ​មិន​ល្អ គឺ​ត្រូវ​ស្វែង​យល់​ពី​ក្រុម​បុគ្គលិក​ដែល​កំពុង​តែ​បម្រើ​ការ​នៅ​ទី​នោះ។ តើ​ពួកគេ​ចូល​ចិត្ត​ចៅហ្វាយ​នាយ​របស់​ខ្លួន​ដែរ​ឬទេ? យើង​អាច​លួច​មើល​កាយវិការ​របស់​ពួកគេ​បាន ថា​តើ​គេ​បង្ហាញ​អាកប្បកិរិយា​នឿយណាយ ឬពុំ​ពេញចិត្ត​នឹង​ការងារ​​សព្វថ្ងៃ​របស់​ពួកគេ​ដែរ​ឬ​អត់?

តម្រូវ​ឲ្យ​​បង់​ប្រាក់​មុន​ចូល​បម្រើការ

បើ​សិន​ជា​កន្លែង​ការងារ​មួយ​តម្រូវ​ឲ្យ​និយោជិក​បង់​​ប្រាក់​ធានា ឬ​ថ្លៃ​បណ្ដុះបណ្ដាល​ផ្សេងៗ​មុន​ចូល​ធ្វើការ នោះ​មានន័យ​គេ​កំពុង​ឆបោក​ប្រាកដ​ណាស់។ ដូច្នេះ​ការ​ដក​ខ្លួន​មក​វិញ ជា​ការ​ប្រសើរ​បំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖រដ្ឋ​អ្នកមានទាំង ៦ ដែល​​មានមហាសេដ្ឋី​រស់នៅ​ច្រើន​ជាង​គេ

ចុចអាន៖តើ​ស្លឹក​តែ​និង​ការ​ប្រើ​មក​ជា​ភេសជ្ជៈ មាន​​ប្រវត្តិ​មក​ពី​ទី​ណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម