អាជីព
ជំនាញជាក់លាក់ដែលត្រូវចេះបើចង់ក្លាយជាសហគ្រិនជោគជ័យលើផ្នែកហិរញ្ញវត្ថុ
សាលាមិនបានបង្រៀនយើងឲ្យក្លាយជាសហគ្រិន ឬជាបុគ្គលជោគជ័យឡើយ។ ដូចគ្នានេះដែរ មហាវិទ្យាល័យផ្ដល់នូវភាពខុសគ្នាច្រើនបំផុត ក្នុងការជ្រើសរើសវគ្គសិក្សា ឬជំនាញដែលបុគ្គលម្នាក់ៗ បានដឹង ពីអ្វីដែលពួកគេចង់ធ្វើនៅក្នុងជីវិត។
មួយក្នុងចំណោមនេះ ជាជំនាញដែលយើងគួររៀន បើសិនចង់ក្លាយជាសហគ្រិនជោគជ័យផ្នែកហិរញ្ញវត្ថុ ៖
១. គណនេយ្យ

គណនេយ្យគឺជាវគ្គសំខាន់បំផុត ដែលគួររៀនបើចង់ទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ វាជួយអ្នកស្វែងយល់ពីភាពខុសគ្នា រវាងទ្រព្យសម្បត្តិនិងបំណុល។
ការដែលរៀនពីភាពខុសគ្នារវាងទ្រព្យសម្បត្តិនិងបំណុល រួមទាំងលំហូរសាច់ប្រាក់ គឺពិតជាចាំបាច់ បើយើងមានបំណងចង់រក្សាហិរញ្ញវត្ថុឱ្យមានសណ្ដាប់ធ្នាប់។
លើសពីនេះទៅទៀត វាជួយយើងឲ្យយល់ថា លំហូរសាច់ប្រាក់គឺជាអ្វី ដែលអាជីវកម្មទទួលបានជោគជ័យ ហើយវាក៏ជាអ្វីដែលជួយឱ្យបុគ្គលម្នាក់នោះជោគជ័យដែរ។
២. ទីផ្សារ
ប្រសិនបើអ្នកមានបំណងរកប្រាក់ពីការលក់អ្វីមួយ ត្រូវរៀនពីរបៀបស្វែងរកផលិតផលត្រឹមត្រូវលើទីផ្សារ។ តាមរយៈការទទួលយកទីផ្សារ អ្នកអាចយល់ពីដំណើរការដែលពាក់ព័ន្ធនឹងការស្វែងរក នូវអ្វីដែលអតិថិជនចង់បាន ដោយផ្ដោតលើផលិតផលដែលអាចបំពេញតាមសេចក្ដីប្រាថ្នា។
៣. សេដ្ឋកិច្ច
ការយល់ដឹងអំពីការផលិត ការចែកចាយ និងការប្រើប្រាស់ទំនិញនិងសេវាកម្ម គឺចាំបាច់បំផុតប្រសិនបើអ្នកចង់ចូលទៅក្នុងអាជីវកម្មនិងវិនិយោគ។ ត្រូវយល់ពីរបៀបដែលសេដ្ឋកិច្ចឈានដល់ចំណុចបច្ចុប្បន្ន វានឹងជួយយើងក្នុងការកំណត់កន្លែងដែលប្រាក់របស់យើងគួរតែនៅ។
ចងចាំថា សេដ្ឋកិច្ចគឺជាគ្រឿងផ្សំសំខាន់មួយ នៅក្នុងការអប់រំហិរញ្ញវត្ថុរបស់មនុស្ស នាពេលបច្ចុប្បន្ននេះ។
៤. ហិរញ្ញវត្ថុ
ហិរញ្ញវត្ថុជួយយើងឲ្យយល់ពីរបៀបដែលតម្លៃពេលវេលានៃប្រាក់ដំណើរការ និងរបៀបដែលយើងវិនិយោគលើដំណើរការផ្សេងៗ។ គន្លឹះមួយដើម្បីក្លាយជាអ្នកមាន គឺការស្វែងយល់អំពីរបៀបដែលប្រាក់ដំណើរការ នៅពេលវាមិននៅក្នុងដៃរបស់យើង។
វគ្គសិក្សាហិរញ្ញវត្ថុ នឹងបង្រៀនអ្នកពីអ្វីដែលអ្នកត្រូវដឹង វានឹងធ្វើឲ្យអ្នកក្លាយជាអ្នកវិនិយោគ រឹងមាំនិងសន្សំសំចៃជាងមុន។
៥. និពន្ធនិងតាក់តែង

ជោគជ័យក្នុងនាមជាសហគ្រិន តម្រូវឲ្យយើងអាចបង្ហាញពីខ្លួនឯងនិងគំនិតរបស់យើង ទៅកាន់គេផ្សេង។ មិនថាវាទាក់ទងនឹងការផ្ដល់គំនិតដល់វិនិយោគិន ការសរសេរសេចក្ដីប្រកាសព័ត៌មាន ឬការរៀបចំផែនការអាជីវកម្មឡើយ សហគ្រិនត្រូវការទំនាក់ទំនងគ្នាជានិច្ច។
ហើយញឹកញាប់ ការប្រាស្រ័យទាក់ទង ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ។
៦. ការគ្រប់គ្រង
បញ្ហាមួយក្នុងចំណោមបញ្ហាជាមួយចៅហ្វាយ គឺពួកគេមិនដឹងពីរបៀបគ្រប់គ្រងមនុស្ស។ ប្រសិនបើអ្នកចង់ធ្វើជាម្ចាស់និងបើកអាជីវកម្ម អ្នកត្រូវគ្រប់គ្រងអាជីវកម្មនោះ ប្រកបដោយប្រសិទ្ធភាព។
ដំណើរការនេះតម្រូវឱ្យមានការប្រាស្រ័យទាក់ទងជាមួយមនុស្ស និងការប្រគល់ភារកិច្ច រួមទាំងការសម្រេចចិត្តដល់និយោជិក។
ការយល់ដឹងពីគំនិតនៃការគ្រប់គ្រង និងការរៀនបច្ចេកទេសនិងជំនាញផ្សេងៗគ្នា មិនត្រឹមតែធ្វើឱ្យយើងចូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយយើងឱ្យរកលុយបានច្រើនដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មើលគុណសម្បត្តិគុណវិបត្តិទាក់ទិននឹងវ័យពេលចេញរកប្រកបរបរនានា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ