អាជីព
សញ្ញា៥យ៉ាងបញ្ជាក់ថា យើងជាបុគ្គលិកសំណព្វរបស់មេ
ហេតុអ្វីអ្នកខ្លះទើបតែចូលធ្វើការសោះ ក្លាយជាមនុស្សសំណព្វរបស់មេបាន? បើឆ្លើយថាមកពីគេនោះចេះវាយអែប ស៊ីអបអ្នកប្រាដជាមនុស្សមិនចង់រៀនសូត្រអំពីភាពខ្វះខាតរបស់ខ្លួនទេ។មនុស្សជាច្រើនពិតជាយកបេះដូងមេដឹកនាំបានដោយសារចរិតល្អៗរបស់គេ។
ខាងក្រោមនេះជាចំណុចតូចៗ ដែលបង្ហាញថា អ្នកជានិយោជិកដ៏មានតម្លៃមិនអាចកាត់ថ្លៃនិងពេញជាបុគ្គលិកគំរូក្នុងបេះដូងមេដឹកនំា៖
១ ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ

ធ្លាប់ឮដែរ?
តែមនុស្សល្បីយូរ តែងតែធ្វើឲ្យអ្នកផ្សេងរំភើបតាមជាក់មិនខាន។ តារាខ្លះពីដំបូងយើងមិនគាំទ្រទេ តែឃើញល្បីយូរទៅ យើងក៏ចូលចិត្តវិញឯកឯង។ នៅកន្លែងធ្វើការមួយ ប្រសិនយើងឯកោ គ្មានអ្នករាប់រកយើងលំបាកណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ថ្នាក់លើណាស់។
២ កែលម្អបង្កើនសមត្ថភាពជានិច្ច
នៅចំណុចជាក់លាក់មួយបុគ្គលិកឆ្នើមពិតជាមិនដែលមានបញ្ហាច្រើនទេ តែមានគំនិតជួយច្រើនរាល់ពេលក្រុមហ៊ុនត្រូវការយោបល់ ចំណែកបុគ្គលិកច្រណែន រវល់តែច្រណែន ដែលមានគំនិតអីមកជួយ?
៣ ទទួលខុសត្រូវខ្លាំង
ជាថ្មីម្តងទៀតការទទួលខុសត្រូវចំពោះខ្លួនឯង គោរពការងារខ្លួន និងអាចទុកចិត្តបានជាឱកាសដែលអ្នកនឹងបានកាន់គម្រោងការសំខាន់ៗជាមនុស្សនិយាយផ្លេកផ្លូច មុខលុយឬគិតពីប្រយោជន៍ជាធំ។
៤ ចេះណែនាំបណ្តុះបណ្តាលអ្នកដទៃ

មនុស្សពូកែពិតប្រាកដមិនត្រឹមតែអ្នកជោគជ័យដោយខ្លួនឯងប៉ុណ្ណោះទេ តែថែមអាចឈោងចាប់និងជួយអ្នកដទៃអោយជោគជ័យបានដែរដោយមិនអង្គុយចាំរង់ចាំគេប្រាប់ពីអ្វីដែលត្រូវធ្វើឡើយ។ អ្នកចេញទៅក្រៅសិក្សាពីបញ្ហាហើយបន្ទាប់មករកដំណោះស្រាយ។
៥ មានមនសិការ
ដូចដែល Business Insider បានរាយការណ៍កាលពីមុនថា ការធ្វើល្អគឺល្អ ប៉ុន្តែវានឹងមិននាំអ្នកទៅកន្លែងជោគជ័យជានិច្ចទេ។ និយោជិកដែលត្រូវបានគេកត់សម្គាល់ឃើញមានទំនោរទៅរកមនសិការ – ត្រូវបានសម្គាល់ដោយការឧស្សាហ៍ព្យាយាម ព្យាយាមខ្ជាប់ខ្ជួនមានសណ្តាប់ធ្នាប់និងស្រេកឃ្លានចំពោះសមិទ្ធិផល។បុគ្គលិកខ្លះធ្វើការទីនោះ ចងឱ្យតែទីនោះដួល ម្តេចនឹងក្លាយជាបុគ្គលិកឆ្នើមបាន?
ប្រែសម្រួល៖ សុភា
ប្រភព៖Business Insider
ចុចអាន៖ដោះស្រាយហិរញ្ញវត្ថុក្រុមហ៊ុនក្នុងវិបត្តិកូវីដ ពិនិត្យវិធីនេះក្រែងអាចជួយបាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា