អាជីព
ប្រជានេសាទកំពុងសប្បាយរកត្រី នៅទំនប់ស្ទាក់ទឹកសាលាតាអន ខេត្តបាត់ដំបង
ឆ្នាំនេះមានលក្ខណៈខុសប្លែកពីឆ្នាំមុន ដោយសារតែនៅក្នុងស្ទឹងសង្កែ នាខេត្តបាត់ដំបង មានហ្វូងមច្ឆាស្ទើរតែគ្រប់ប្រភេទ យ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឱ្យប្រជានេសាទសប្បាយក្នុងការបង់សំណាញ់ចាប់ត្រីយកទៅធ្វើម្ហូប និងខ្លះយកទៅលក់ដើម្បីទទួលបានថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានមនុស្សម្នាយ៉ាងច្រើនបានធ្វើដំណើរទៅកំសាន្តនៅទំនប់ស្ទាក់ទឹកសាលាតាអន ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនៅទីនោះមានលក់ចំណី អាហារ ប្លែកៗ និងអាចគយគន់ទេសភាព និងមើលសំណង់ស្ទាក់ទឹកដ៏ធំស្គឹមស្កៃនៅកណ្ដាលស្ទឹងសង្កែ ជាពិសេសមើលប្រជានេសាទ ដែលកំពុងបង់សំណាញ់ដើម្បីចាប់ត្រីយកមកលក់។

នៅក្នុងឱកាសនោះដែរសម្រាប់អ្នកនេសាទទាំងលើគោក ក៏ដូចជានៅលើទូក គឺរកត្រីបានច្រើនសន្ធឹកសន្ធាប់ ដែលអ្នកខ្លះបានបញ្ជាក់ថាបង់តែ ៤ ទៅ ៥ សំណាញ់ គឺអាចរកត្រីបានមួយធុងធំ ហើយក្នុងនោះភាគច្រើនជាកូនត្រីរៀល និងកូនត្រីលិញ ដែលពួកគាត់អាចយកទៅឆ្អើ ឬយកទៅលក់ ព្រោះពពួកត្រីលិញ ភាគច្រើនដែលប្រជាពលរដ្ឋនិយមចូលចិត្តគឺយកទៅខ ឱ្យផុយឆ្អឹងដើម្បីទទួលទានជាមួយបបរស។
ជាមួយតម្លៃវិញ បុរសវ័យចំណាស់ម្នាក់ ឈ្មោះ សុខា បានបញ្ជាក់ថា សម្រាប់ត្រីលិញ មានតម្លៃខ្ពស់ជាងត្រីរៀល ដែលគាត់លក់នៅនឹងកន្លែងបានមួយគីឡូ ៥.០០០ រៀល ដោយឡែកត្រីរៀលគឺបានត្រឹមតែ ៤.០០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែត្រូវវះពោះឱ្យស្អាតទើបបានតម្លៃនេះ។

លោកបានបន្ថែមថា បច្ចុប្បន្នមិនត្រឹមតែប្រជាពលរដ្ឋធ្វើដំណើរមកទិញត្រីប៉ុណ្ណោះទេ គឺថ្ងៃរសៀលឬល្ងាច ភាគច្រើនប្រជាពលរដ្ឋគឺមកអង្គុយទទួលទាននំចំណីដែលមានដាក់លក់ជាហូរហែ នៅក្បែរទំនប់ស្ទាក់ទឹកនេះ ដើម្បីស្រូបយកខ្យល់អាកាសដល់បរិសុទ្ធផង និងគយគន់មើលប្រជានេសាទដែលកំពុងបណ្ដែតខ្លួននៅលើទូកនេសាទកណ្ដាលជលសាផងដែរ ដែលទំនប់ស្ទាក់ទឹកសាលាតាអននេះ ឆ្លងកាត់ដងស្ទឹងសង្កែ ដែលបានផ្សារភ្ជាប់ពីឃុំព្រែកហ្លួង ទៅឃុំពាមឯក ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង៕
អត្ថបទ : សោ និយមរ័ត្ន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល