Connect with us

អាជីព

ភាពតស៊ូរបស់​​លោកស្រី សៅ កុសល៖ ដំណើរឆ្ពោះទៅចំណុចស្នូលនៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហុិននីគែន ខេមបូឌា

បានផុស

នៅ

ដំណើរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួនចំពោះបញ្ហាផ្សេងៗនៅក្នុងអាជីពការងារ។ លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រីនៅ ក្រុមហ៊ុន ហុិននីគែន ក្នុងនាមជាអ្នកផ្សព្វផ្សាយស្រាបៀរ ដោយ​លោកស្រីមានតួនាទីណែនាំនូវផលិតផលរបស់ក្រុមហ៊ុនដើម្បីអោយអតិថិជនជាច្រើនបានស្គាល់។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានកាន់តួនាទីថ្មីបន្តបន្ទាប់ ហើយសព្វថ្ងៃនេះលោកស្រីបានក្លាយជាជំនួយការរដ្ឋបាលផ្នែកលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់ និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហុិននីគែន ខេមបូឌា ។

កុសលមានបងប្អូនប្រាំនាក់ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រងលើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុបានបង្ខំឱ្យលោកស្រីបោះបង់ការសិក្សាតាំងពីនៅថ្នាក់វិទ្យាល័យ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​បន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បាន​រក​ការងារ​ធ្វើ​ជា​អ្នក​រត់តុនៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ​ដោយគាត់ខ្វាយខ្វល់ថា​ការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះ​ត្រឹម​ត្រូវសម្រាប់គាត់​ឬ​អត់។ ប៉ុន្តែជាមួយនឹង​ភាព​ក្លាហាន លោកស្រី​បាន​ប្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ថា​៖ «​ប្រសិនបើ​ខ្ញុំ​មិន​សាក​ទេ ខ្ញុំ​នឹង​មិន​ដឹង​ឡើយ​»​។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូងជាមួយ ក្រុមហ៊ុន ហុិននីគែន ខេមបូឌា។

លោកស្រី​បាន​ចែក​រំលែក​ថា​៖ «​ពេល​ខ្ញុំ​ចាប់​ផ្ដើមអាជីពនេះកាលពី​ឆ្នាំ ១៩៩៨ ការងារនេះ​ទាមទារឲ្យ​ចំណាយពេលវេលា​ច្រើន​ម៉ោង និង​តម្រូវឲ្យមានស្នាមញញឹមអំឡុងពេលធ្វើការជានិច្ច​។ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយក្រោយពីបំពេញការងារដល់យប់ជ្រៅ ប៉ុន្តែខ្ញុំគិតថាការដែលបានលក់ផលិតផលរបស់ក្រុមហ៊ុនយើងទៅអតិថិជនជាការងារមួយដែលធ្វើឲ្យខ្ញុំរីករាយ និងជម្រុញលើកទឹកចិត្តខ្ញុំបន្ថែម»។

ថ្វីត្បិតតែការយល់ឃើញរបស់សង្គមចំពោះអ្នកផ្សព្វផ្សាយស្រាបៀរមិនសូវជាមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែការតាំងចិត្តរបស់កុសលដែលស្មោះត្រង់ចំពោះការងារមួយនេះបានធ្វើឲ្យលោកស្រីកាន់តែព្យាយាម និងតស៊ូដើម្បីបំពេញភារកិច្ចការងាររបស់ខ្លួន។ លោកស្រីបាន​បាន​រំឭក​ថា​៖ «​នៅ​ចុង​បញ្ចប់ ខ្ញុំ​មាន​មោទនភាពណាស់​ដែល​ការងារ​របស់​ខ្ញុំ​ជាការងារសុចរិតភាព និងជាបទពិសោធន៍ដ៏មានអត្ថន័យមួយ»​។

ការតស៊ូរបស់លោកស្រីបាននាំឲ្យលោកស្រីទទួលបានតួនាទីជាន់ខ្ពស់បន្ថែម ដោយផ្លាស់ប្តូរពីអ្នកផ្សព្វផ្សាយមកមើលការខុសត្រូវក្រុមអ្នកផ្សព្វផ្សាយស្រាបៀរវិញ គឺមើលការខុសត្រូវចំពោះសេវាកម្មនៅរោងអាពាហ៍ពិពាហ៍។ ទោះបីជាលោកស្រីមិនសូវមានភាពជឿជាក់លើខ្លួនឯង ដោយសារតែការកម្រិតអប់រំរបស់លោកស្រីក៏ដោយ លោកស្រីត្រូវបានលើកទឹកចិត្តពីថ្នាក់ដឹកនាំរបស់លោកស្រី ដែលបានប្រាប់លោកស្រីថា «ការងាររបស់អ្នកជាគ្រូបង្រៀនដ៏ល្អបំផុតរបស់អ្នក» ។

កាលពីឆ្នាំ ២០១៩ កុសលបានទទួលនូវទំនួលខុសត្រូវជាច្រើនបន្ថែមទៀត។ លោកស្រីបានចូលបម្រើការងារក្នុងនាយកដ្ឋានរដ្ឋបាលផ្នែកលក់នៅអគារពាណិជ្ជកម្មរបស់ក្រុមហ៊ុន ហុិននីគែន ខេមបូឌា។ ដំណើរ​ការងារ​ដ៏​វែង​​របស់​លោកស្រីបាន​នាំ​លោកស្រី​ទៅ​កាន់​ ​ចំណុចស្នូលនៃការងារផ្នែក​លក់​របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ លោកស្រី​បាន​ចែករំលែក​ថា​៖ «​តួនាទីនេះ​ជា​ចំណោទបញ្ហា​ធំ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរ​ដ៏​សំខាន់ ដោយខ្ញុំ​ត្រូវ​អភិវឌ្ឍ​ជំនាញ​កុំព្យូទ័រ បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស និង​រៀន​ជំនាញ​ថ្មី​ៗ ដើម្បីដុសខាត់បន្ថែមពីចំណេះដឹងដែលមានស្រាប់របស់ខ្ញុំ​»​។

នៅក្នុងតួនាទីថ្មីរបស់លោកស្រី លោកស្រីត្រូវគ្រប់គ្រងឯកសារ និងកិច្ចសន្យាជាមួយភ្នាក់ងាររបស់ ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីធានាការចែកចាយផលិតផលបានត្រឹមត្រូវ ហើយរៀបចំសំណើផលិតផលផ្សេងៗទៅកាន់ភ្នាក់ងារ និងចូលរួមចំណែកក្នុងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព។ កុសលបាននិយាយដោយក្តីដឹងគុណថា៖ «ខ្ញុំអាចរីកចម្រើនក្នុងដំណើរអាជីពការងារដ៏វែងឆ្ងាយនេះ គឺដោយសារតែទទួលបានការគាំទ្រ និងការលើកទឹកចិត្តជាច្រើនពីសហការី និងក្រុមហ៊ុនកន្លងមក»។

លោកស្រីបាននិយាយទាំងស្នាមញញឹមឆ្លុះបញ្ចាំងពីមោទនភាពក្នុងដំណើរអាជីពការងាររបស់លោកស្រីបានបន្ថែមថា៖ «ខ្ញុំចង់ឲ្យយុវជនដឹងថា មិនថាអ្នកចាប់ផ្តើមនៅទីណានោះទេ ការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អ្នកក្នុងការរៀននឹងកំណត់នូវអនាគតរបស់អ្នក។  ប្រសិនបើអ្នកជឿជាក់លើខ្លួនឯងហើយបន្តខិតខំប្រឹងប្រែង លទ្ធផលដែលអ្នកទទួលបាននឹងសមប្រកបដូចគ្នា» ។

ក្រុមហ៊ុន ហុិននីគែន ខេមបូឌា បច្ចុប្បន្នមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលជួយទ្រទង់ការងារចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជា។

របាយការណ៍នេះត្រូវបានបង្ហាញដោយប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ក្រុមហ៊ុន ហុិននីគែន លោក Jacco van der Linden ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងដំណើរបំពេញទស្សនកិច្ចនាពេលថ្មីៗនេះដើម្បីរំឭកខួប ៣០ ឆ្នាំនៃការរួមចំណែករបស់ក្រុមហ៊ុនផលិតនេះក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម