អាជីព
ដឹងអំពីអ្វីដែលបុគ្គលិកចង់បានលើសពីប្រាក់ឈ្នួលដែរទេ?
ប្រសិនបើអ្នកអានកំពុងស្ថិតក្នុងការហ្វឹកហាត់ជាអ្នកដឹកនាំហើយស្វែងរកវិធីដែលមានប្រសិទ្ធភាពក្នុងការជួយបង្កើនភាពស្មោះត្រង់និងការរក្សាវប្បធម៌ល្អ នៅក្នុងអង្គភាពគួរតែពិចារណាអានអត្ថបទនេះច្រើនដង។
ការរកឃើញមួយរបស់ ក្រុមអភិវឌ្ឍធនធានមនុស្ស JDHR ប្រទេសជប៉ុនក្នុងឆ្នាំ២០១៩រកឃើញថា បុគ្គលិកជប៉ុន ៨៤ភាគរយក្នុងចំណោមអ្នកព្រមនិយាយបង្ហាញពីអារម្មណ៍ចង់បានអត្ថប្រយោជន៍ផ្សេងៗ ច្រើនជាងប្រាក់ខែ ដូចជា៖
១ ការព្យាបាលជំងឺ
និយោជិកចង់បានការធានាពេលពួកគេឈឺ ក៏ដូចជាសមាជិកគ្រួសារដទៃឈឺ ដូចជា ប្រពន្ធកូនឪពុកម្ដាយ ។ល។ ច្រើនជាងប្រាក់ឈ្នួលពីការងាររបស់ពួកគេ។ ពួកគេចង់មានអារម្មណ៍ថាបានបំពេញការងារដោយមិនសល់លុយកាក់អ្វី តែពេលមានអាសន្នមានអ្នកជួយរ៉ាប់រង ប៉ុណ្ណឹងនឹងធ្វើការដោយអស់ចិត្ត។
២ ធ្វើការដែលមានអត្ថន័យ

ពួកគេចង់ធ្វើការងារណាដែលមិនបំផ្លាញអ្នកដទៃ មិនខូចបរិស្ថាននិងមិនពង្វក់យុវវ័យ។ ក្រុមការងារដែលទទួលបានជោគជ័យត្រូវបានបង្កើតឡើងឈរនៅលើមូលដ្ឋាននៃការឲ្យតម្លៃការងារនិងគោលដៅ ជាជាងមកធ្វើការព្រោះតែទ័លចង់បានលុយ អ្វីក៏ព្រម។
៣ មានសេរីភាព
ប្រសិនគ្រប់យ៉ាងត្រូវការគាបសង្កត់ ឲ្យឆ្លងកាត់ការិយាធិបតេយ្យពេក បុគ្គលិកមិននៅយូរមិនបានទេ។ ដើម្បីពង្រឹងតួនាទីរបស់ពួកគេក្នុងមុខងារវិជ្ជាជីវៈ មនុស្សត្រូវរៀនសម្រេចចិត្តនិងទទួលខុសត្រូវ នេះគឺជាវិធីមួយទៀត ដើម្បីជួយនិយោជិកឲ្យមានអារម្មណ៍ដូចជា សមាជិកគ្រួសារដែលមានតម្លៃម្នាក់ ត្រូវបានគេទុកចិត្តឱ្យសម្រេចចិត្ត។
៤ ផ្ដល់កិត្តិយស

មានវិធីជាច្រើនដែលមានប្រសិទ្ធភាពក្នុងការផ្តល់កិត្តិយសនៅកន្លែងធ្វើការ ហើយវាមានតម្លៃជាទំហំលុយដែលមើលងាយគ្នា។ ការស្តាប់ឬព្រមឱ្យផ្តល់យោបល់និងការទទួលស្គាល់ជាវប្បធម៌ដ៏វិជ្ជមាននៅក្នុងបរិយាកាសការងារដែលញាំងឱ្យមានផលិតភាពរហ័សនិងជោគជ័យ។ សូម្បីតែកាយវិការតូចតាច ដូចជា ការស្គាល់និយោជិក ហៅឈ្មោះស្និទ្ធ គោរពព្រោះមានអាយុលើស ឱនលំទោន ថ្នមសម្តី ការនិយាយអំពីជោគជ័យរបស់គាត់លើបណ្ដាញផ្សព្វផ្សាយហ្វេសប៊ុក។ល។ ឬការស៊ែរ រូបគាត់ អាចក្លាយជារង្វាន់ និងលើសពីលុយដែលសាមីខ្លួនញញិមបិទមាត់មិនជិតនោះទេ។
៥ កុំធ្វើមីក្រូហិរញ្ញវត្ថុ
មីក្រូហិរញ្ញវត្ថុធ្វើ ឲ្យអន្តរាយដល់ទំនុកចិត្ត និងផលិតភាព ដែលដូចសមាជិកក្នុងគ្រួសារតូចយើងដែរ និយោជិកក៏ត្រូវការសេរីភាពក្នុងការគិត និងធ្វើសកម្មភាពដោយទទួលបានការទុកចិត្ត។ប្រសិនសូម្បីលុយ៥ដុល្លារក៏សួរនាំបែបមិនទុកចិត្ត ពួកគេនឹងពឹងផ្អែកលើការអាក់អន់ចិត្តទៅធ្វើការលំៗ។
មូលដ្ឋាននៃការយល់ចិត្ត ការទុកចិត្ត ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងបើកចំហ ចំណែកមនុស្សសង្ស័យមិនប្រើ មនុស្សកំពុងប្រើកុំសង្ស័យ។ គោរពគំនិតរបស់និយោជិកអនុញ្ញាតឱ្យពួកគេមានសេរីភាពខ្លះដើម្បីពង្រឹងតួនាទីរបស់ពួកគេ។ នេះគឺជាវិធីផ្សេងទៀតដើម្បីជួយនិយោជិកឲ្យមានអារម្មណ៍ដូចជាសមាជិកគ្រួសារដែលមានតម្លៃ៕
ប្រែសម្រួល៖ សុភា
ប្រភព thebirmgroup

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?